បទ​ពិសោធន៍របស់​លោក​ Jack Ma ក្នុង​ការ​ចាប់​ផ្ដើម​ដំបូង​នៃ​ការ​​បង្កើត​ក្រុមហ៊ុន​របស់​គាត់

លោក​ Jack Ma មហាសេដ្ឋី​ពិភព​លោក​ដែល​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ Alibaba បាន​ចែក​រំលែក​បទ​ពិសោធន៍​របស់​គាត់​ក្នុង​ការ​ចាប់​ផ្ដើម​ដំបូង​នៃ​ជំនួញ​របស់​គាត់។ លោក​ Jack Ma បាន​រៀប​រាប់​ថា ៖

នៅ​ក្នុង​ឆ្នាំ ១៩៩៤ គឺ​ខ្ញុំ​មាន​អាយុ ៣០ ហើយ​ជា​ឆ្នាំ​ទី​៦ ដែល​ខ្ញុំ​បង្រៀន​នៅ​មហា​វិទ្យាល័យ​មួយ។ ខ្ញុំ​បាន​បញ្ចប់​ការ​សិក្សា​ពី​សកលវិទ្យាល័យ​ធម្មតា​មួយ​នៅ​ក្នុង​ទីក្រុង ហាងចូវ ហើយ​​ក្នុង​ចំណោម​សិស្ស​រួម​ថ្នាក់​ ខ្ញុំ​គឺ​សិស្ស​តែ​ម្នាក់​គត់​ដែល​បាន​ជាប់​ជា​គ្រូ​បង្រៀន​នៅ​មហាវិទ្យាល័យ ចំណែក​ឯ​ភាគ​ច្រើន​នៃ​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​បង្រៀន​នៅ​ថ្នាក់​វិទ្យាល័យ និង​អនុវិទ្យាល័យ។ នាយក​សាលា​របស់​ពួក​យើង​បាន​ប្រាប់​ខ្ញុំ​​នៅ​ក្បែរ​របង​សាលា​ថា ” Jack Ma ឯង​​នឹង​ត្រូវ​ទៅ​បង្រៀន​នៅ​មហាវិទ្យាល័យ​មួយ​ ហើយ​ឯង​មិន​អាច​លាឈប់​បាន​ទេ យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​បង្រៀន​នៅ​ទី​នោះ ៥ ឆ្នាំ​ដែរ។

មិន​មែន​ល្អ​ដូច​ដែល​អ្នក​គ្រប់​គ្នា​គិត​នោះ​ទេ ខ្ញុំ​មិន​បាន​ដឹង​ថា​ការ​បង្រៀន​នៅ​ទី​នោះ​ទទួល​បាន​ប្រាក់​ខែ​ទាប​បំផុត​ដែល​មិន​អាច​ទទួល​យក​បាន​នោះ​ទេ។ ខ្ញុំ​ក៏​មាន​បំណង​ចង់​លាឈប់​ ប៉ុន្តែ​ដោយ​នឹក​ដល់​ពាក្យ​សម្ដី​ដែល​ខ្ញុំ​បាន​និយាយ​ប្រាប់​នាយក​សាលា​ថា​ខ្ញុំ​និង​មិន​ចាក់​ចេញ ខ្ញុំ​ក៏​សម្រេច​ចិត្ត​បន្ត​បង្រៀន​ទៀត​រហូត​ដល់​រយៈ​ពេល ៦ ឆ្នាំ។ នៅ​ឆ្នាំ ១៩៩៤ ជា​ឆ្នាំ​ទី ៦ ខ្ញុំ​មាន​អារម្មណ៍​ថា​ដូចជា​រួច​ចេញ​ពី​គុក​អញ្ចឹង។

នៅ​ឆ្នាំ​ដដែល​នោះ​ខ្ញុំ​ក៏​បាន​​ទៅ​កាន់​សហរដ្ឋអាមេរិក​ដើម្បី​ស្រាវជ្រាវ​អំពី អ៊ីនធឺណិត ហើយ​ខ្ញុំ​បាន​គិត​ថា​ពេល​ខ្ញុំ​ត្រលប់​មក​វិញ​ខ្ញុំ​នឹង​បង្កើត​ក្រុមហ៊ុន​មួយ​។ ពេល​នោះ​ខ្ញុំ​មិន​បាន​ដឹង​ថា​តើ​ខ្ញុំ​គួរ​តែ​ចាប់​ផ្ដើម​ដោយ​របៀប​ណា​នោះ​ទេ ហើយ​ខ្ញុំ​ក៏​គ្មាន​បទ​ពិសោធន៍​ផង​ដែរ។ បន្ទាប់​ពី​ការ​ស្រាវជ្រាវ​បាន​បញ្ចប់​ខ្ញុំ​ក៏​ត្រលប់​វិញ​ រួច​ប្រាប់​នាយក​សាលា​​ពី​ការ​ត្រៀម​ខ្លួន​របស់​ខ្ញុំ​សម្រាប់​បើក​ជំនួញ​មួយ​ដែល​ទាក់​ទង​នឹង​អ្វី​ម្យ៉ាង​ដែល​ហៅ​ថា អ៊ីនធឺណិត។ នាយក​សាលា​របស់​ខ្ញុំ​គាត់​​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​កុំព្យូទ័រ​នៅ​សកល​វិទ្យាល័យ Stanford ប៉ុន្តែ​នៅ​ពេល​ដែល​ខ្ញុំ​ពន្យល់​ពី​​ជំនួញ​របស់​ខ្ញុំ​ គាត់​ហាក់​មិន​យល់​ពី​អ្វី​ដែល​ខ្ញុំ​ពន្យល់​គាត់​ទាល់​តែ​សោះ ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ថា​មក​ពី​អ្វី​ដែរ។

នាយក​សាលា​របស់​ខ្ញុំ​បាន​និយាយ​ថា​កុំ​ធ្វើ​វា​អី ប៉ុន្តែ​ខ្ញុំ​នៅ​តែ​តាំង​ចិត្ត​ថា​នឹង​ធ្វើ​វា​ឲ្យ​បាន ខ្ញុំ​នឹង​ចំណាយ​ពេល​ ១០ ឆ្នាំ​ដើម្បី​សាក​ល្បង​ពី​វា។ នៅ​សប្ដាហ៍​បន្ទាប់​ខ្ញុំ​ក៏​បាន​ទៅ​ពិភាក្សា​ជាមួយ​នឹង​មិត្ត​ភក្តិ​របស់​ខ្ញុំ​ចំនួន ២៤ នាក់​និង​កូន​សិស្ស​នៅ​ម៉ោង​យប់​របស់​ខ្ញុំ​ទៀត។ នៅ​ពេល​នោះ​មិត្ត​របស់​ខ្ញុំ​ចំនួន ២៣ នាក់ និង​កូន​សិស្ស​របស់​ខ្ញុំ​ទាំង​អស់​បាន​ប្រាប់​ខ្ញុំ​ថា​កុំ​ធ្វើ​វា​អី ព្រោះ​ពួក​គេ​មិន​ទាំង​យល់​ថា​ខ្ញុំ​កំពុង​និយាយ​ពី​អ្វី​ផង​ ហើយ​មាន​តែ​មិត្ត​របស់​ខ្ញុំ​តែ​​ម្នាក់​ប៉ុណ្ណោះ​ដែល​និយាយ​ថា​ចូល​ព្យាយាម​ធ្វើ​វា។

ព្រឹក​ថ្ងៃ​បន្ទាប់​ខ្ញុំ​ក៏​ពិចារណា​ថា​ពួក​គេ​និយាយ​ពី​អ្វី​ស្រេច​តែ​ពួក​គេ ប៉ុន្តែ​ខ្ញុំ​នឹង​សាកល្បង​​ធ្វើ​វា​។ ខ្ញុំ​ក៏​បាន​ដាក់​ពាក្យ​លាឈប់​ ហើយ​នាយក​សាលា​ម្នាក់​ទៀត​​បាន​ប្រាប់​ខ្ញុំ​ថា​លោក​អាច​ត្រលប់​មក​វិញ​បាន​បើ​សិន​ជា​វា​មិន​ជោគជ័យ។ ខ្ញុំ​បាន​និយាយ​ថា​ខ្ញុំ​១០ ឆ្នាំ​ក្រោយ​ខ្ញុំ​នឹង​ចូល​និវត្តន៍ ហើយ​ត្រលប់​មក​វិញ​ដោយ​មិន​ខ្វល់​ថា​វា​ជោគ​ជ័យ​ឬ​ក៏​អត់។ នោះ​ហើយ​ជា​ការ​ចាប់​ផ្ដើម​របស់​ខ្ញុំ។

ខ្ញុំ​មិន​បាន​យល់​ច្បាស់​ពី​អ្វី​ជា​អ៊ីនធឺណិត ហើយ​ខ្ញុំ​ក៏​គ្មាន​បទ​ពិសោធន៍​ដែរ ប៉ុន្តែ​​ជាមួយ​នឹង​រយៈ​ពេល ១០ ឆ្នាំ​វា​ពោរពេញ​ទៅ​ដោយ​​បទ​ពិសោធន៍។ នៅ​​​ឆ្នាំ ២០០៤ ក៏​បាន​មក​ដល់​១០​ឆ្នាំ​កន្លង​ផុត​ទៅ​​ខ្ញុំ​​បែ​ជា​មាន​អារម្មណ៍​​ថា​ខ្ញុំ​​នៅ​​ឆ្ងាយ​ណាស់​ពី​​ការ​ចូល​និវត្តន៍។ ឥលូវ​នេះ​ឆ្នាំ ២០១៦ ហើយ​តែ​ខ្ញុំ​នៅ​តែ​​មិន​ដឹង​ថា​​នៅ​ពេល​ណា​ដែល​ខ្ញុំ​អាច​នឹង​ត្រលប់​ទៅ​បង្រៀន​​វិញ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ថ្ងៃ​នោះ​កំពុង​តែ​កៀក​ឡើងៗ​ ហើយ។ ប៉ុន្តែ​ឥលូវ​ខ្ញុំ​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​នៅ​ឡើយ​​ទេ មិន​អាច​កំណត់​ពេល​ណា​ខ្ញុំ​នឹង​ត្រលប់​ទៅ​បង្រៀន​វិញ​នោះ​ទេ៕

ប្រែសម្រួលដោយ ៖ ជលស័យ
ដកស្រង់​ពី


  • បទ​ពិសោធន៍របស់​លោក​ Jack Ma ក្នុង​ការ​ចាប់​ផ្ដើម​ដំបូង​នៃ​ការ​​បង្កើត​ក្រុមហ៊ុន​របស់​គាត់已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កីឡា
Tags: