អស្ចារ្យ​ម្ល៉េះ​ពី​ក្រោយ​ការ​ទទួល​ទាន​ម្រុំ​បាន​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ដែល​អ្នក​មិន​ធ្លាប់​បាន​ដឹង!

ម្រុំ​ជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា​ឱសថ​ដល់​ពូកែ​សាក​សិទ្ធ​ក្នុង​ការ​ព្យាបាល​ជំងឺ​ផ្សេងៗ​ជា​ច្រើន​មុខ។ម្រុំ​ត្រូវ​បាន​គេ​និយម​ដាំ​ក្បែរ​ផ្ទះ​សម្រាប់​ទុក​ជា​បន្លែ​បន្ទាប់​បន្សំ​ផង​និង​ជា​ឱសថ​បែប​ធម្មជាតិ​ដែល​មាន​ប្រយោជន៍​ដ៏​ល្អ​ដល់​សុខភាព​។ដោយ​សារ​អត្ថប្រយោជន៍​ដ៏​ច្រើន​របស់​ម្រុំ​បាន​ធ្វើ​ឲ្យ​មាន​ការ​ផលិត​ជា​ផលិត​ផល​អាហារ​បំប៉ន​ ថ្នាំ​គ្រាប់​ និង​ជា​សាប៊ូ​ផង​ដែរ។ ខាង​ក្រោម​នេះ​ជា​អត្ថប្រយោជន៍​ដែល​អាច​ទទួល​បាន​មក​ពី​ការ​ទទួល​ទាន​ម្រុំ​ជា​ប្រចាំ​ដែល​ជួយ​ដល់​សុខភាព៖

ស្លឹក​ម្រុំ​មាន​ផ្ទុក​ទៅ​ដោយ​ជីវជាតិ​ចិញ្ចឹម​ប្រមាណ​90​ប្រភេទ​សម្រាប់​សារពាង្គកាយ
សម្បូរ​ទៅ​ដោយ​សារធាតុ​អាស៊ីត​អាមីនេ​ប្រមាណ​18ប្រភេទ​ដែល​មាន​ប្រយោជន៍
មាន​ផ្ទុក​កាល់ស្យូម​ដែល​ជួយ​ឲ្យ​ឆ្អឹង​និង​ធ្មេញ​មាន​ភាព​រឹង​មាំ​ជៀស​ផុត​ពី​ជំងឺ​ពុក​ឆ្អឹង
សម្បូរ​ដោយ​ជាតិ​សរសៃ​ដែល​បាន​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​និង​ពោះវៀន
វីតាមីន​A​ដែល​មាន​ប្រយោជន៍​ជួយ​ការពារ​ភ្នែក​ពី​វិទ្យុសកម្ម​និង​ធ្វើ​ឲ្យ​ភ្នែក​ភ្លឺ​ច្បាស់
វីតាមីន​B​បាន​ជួយ​ពង្រឹង​ដល់​ការ​ចង​ចាំ​នៃ​ខួរក្បាល

វីតាមីន​C​បាន​ជួយ​ក្នុង​ការ​បន្សាប​ចំពោះ​រ៉ាឌីកាល់​សេរី​ដែល​មាន​ផល​អាក្រក់
មាន​ជាតិ​អ៊ីយ៉ូដ​ដែល​ទប់​ស្កាត់​និង​ការ​កើត​ជំងឺ​ពក​ករ
មាន​ផ្ទុក​ប្រូតេអ៊ីន​ដែល​ជួយ​ឲ្យ​រាង​កាយ​មាន​លូតលាស់​បាន​ល្អ
ជួយ​បង្កើន​សមត្ថភាព​នៃ​ប្រព័ន្ធ​ភាព​សុំា​របស់​រាង​កាយ​ប្រឆាំង​និង​ជំងឺ
ជួយ​បណ្ដេញ​សារធាតុ​ពុល​ក្នុង​រាង​កាយ
ជួយ​កម្ចាត់​កូឡេស្តេរ៉ុល​ក្នុង​សរសៃ​ឈាម​ជៀសវាង​ការ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល

អាច​ជួយ​កម្ចាត់​ជាតិ​ខ្លាញ់​ក្នុង​រាង​កាយ
ជួយ​សម្រួល​ដល់​សម្ពាធ​ឈាម​ជៀស​ពី​ការ​កើត​ជំងឺ​លើស​ឈាម
មាន​ផ្ទុក​សារធាតុ​ដែល​ជួយ​ប្រឆាំង​និង​អុកស៊ីតកម្ម​ក្នុង​រាង​កាយ
ជួយ​ការពារ​និង​ព្យាបាល​ការ​រលាក​សន្លាក់
អាច​ជួយ​ក្នុង​ការ​ការពារ​និង​ព្យាបាល​ជំងឺ​មហារីក
ជួយ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែក

អត្ថបទ ៖ Samrach


  • អស្ចារ្យ​ម្ល៉េះ​ពី​ក្រោយ​ការ​ទទួល​ទាន​ម្រុំ​បាន​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ដែល​អ្នក​មិន​ធ្លាប់​បាន​ដឹង!已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កំសាន្ត
Tags: