អភិបាល​ខេត្ត​កណ្តាល​បង្ហាញ​ពី​ឆន្ទៈ​ជួយ​ការពារ​ផល​ប្រ​យោ​ជ​ន៍​រាស្ត្រ

អភិបាល​ខេត្ត​កណ្តាល​បង្ហាញ​ពី​ឆន្ទៈ​ជួយ​ការពារ​ផល​ប្រ​យោ​ជ​ន៍​រាស្ត្រ



កណ្តាល​ ៖​ ប្រជាពលរដ្ឋ​ក្នុងស្រុក​កៀនស្វាយ និង ស្រុក​ស្អាង​រាប់ពាន់​គ្រួសារ​ដែល​ជា​ជន​រងគ្រោះ​រឿង​ដីធ្លី​បាន​សំដែង​ការ​គាំទ្រ យ៉ាង​ពេញ​ទំហឹ​ង​ចំពោះ​លោក ម៉ៅ ភិ​រុណ អភិបាល​ខេត្តកណ្តាល ដែល​បង្ហាញ​ពី​ឆន្ទៈ​ជួយ​ដោះស្រាយ​ទុក្ខ​កង្វល់​ក្នុង​ន័យ​ការពារ​ផល​ប្រយោជន៍​រាស្ត្រ​ខណៈ​ពេល​លោក​អភិបាលខេត្ត​បាន​ចេញ​លិខិត​មួយ​ច្បាប់​លេខ​៣៦៥​ស.​ជ​.​ណ​ចុះ​ថ្ងៃ​ទី​៥ ​ខែឧសភា ឆ្នាំ២០១៦ បញ្ជា​ឲ្យ​អភិបាលស្រុក​កៀនស្វាយ ​និង ​ស្រុក​ស្អាង​ទប់ស្កាត់​និង​បញ្ឈប់​សកម្មភាព​ជីក​លើក​ទំនប់ ឈូស​ឆាយដី​អនាធិបតេយ្យ ក្នុង​តំបន់​លោក ឡោក ហ៊ួ​រ ឬ​អ្នកដទៃ​ផ្សេង​ទៀត​គ្រប់គ្រង​មិន​ស្របច្បាប់​ និង ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​លក់​-​ទិញ​ ឬ​ ផ្ទេរសិទ្ធិ​គ្រប់គ្រង​ព្រមទាំង​ចេញ​លិខិត​ស្នាម​លើ​ដី​វិវាទ​ចាប់ពី​ពេល​នេះ​តទៅ​ដើម្បី​សាលាខេត្ត​កណ្តាល​បង្កើត​គណៈកម្មការ​ចុះ​អង្កេត​ស្រាវជ្រាវ​ដោះស្រាយ​លើ​ដី​ទំនាស់​ជាក់​ស្តែង តាម​បណ្តឹង​របស់​ប្រជា​ពលរដ្ឋ។

យោង​តាម​ចំណាត់​ការ​របស់​លោក​អភិបាលខេត្ត​រឿង​ជម្លោះ​ដីធ្លី​ជាមួយ​លោក ឡោក ហ៊ួ​រ អ្នកស្រុក​កៀន​ស្វាយ​និង​អ្នកស្រុក​ស្អាង​បាន​មាន​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា ពន្លឺ​យុត្តិធម៌​កើតមាន​ហើយ​នៅ​ពេល​នេះ តាម​រយៈ​ការវះកាត់​ដ៏​ត្រឹមត្រូវ​របស់​ថ្នាក់​ដឹកនាំ​ខេត្ត​សម្រាប់​រាស្ត្រ​រងគ្រោះ។

ប្រជាពលរដ្ឋ​ដែល​អះអាង​ថា ជា​ជន​រងគ្រោះ​បញ្ហា​ដី​ធ្លី​ដ៏រាំ​រៃ​បាន​បញ្ចេញ​មតិ​ដូច​ៗ​គ្នា​ថាបើ​អាជ្ញាធរ​ស្រុក​-​ខេត្ត​ពិសេស​ប្រមុខ​រដ្ឋាភិបាល​រឹបអូស​ដី​បឹង​រដ្ឋ និង ដី​ប្រជាពលរដ្ឋ​ប្រគល់​ឲ្យ​រាស្ត្រ​ដោយ​យុត្តិធម៌​មែន​នោះ​ពួក​និង​ឆ្លើយតប​ទៅវិញ​តាមរយៈ​សន្លឹក​ឆ្នោត​របស់​ក្រុម​គ្រួសារ​ពួកគាត់​ម្នាក់​
១​សន្លឹក​បោះឆ្នោត​ជូន​គណបក្ស​ប្រជា​ជន​ហើយ​គាំទ្រ​ជីវភាព​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​រៀងរហូត។ ដោយសារតែ​ភាព​ថ្នាំងថ្នាក់​នេះ​ហើយ ​ទើប​ធ្វើ​ឲ្យ​ពួកគាត់​គ្មាន​ឆន្ទៈ​រួមរស់​ ឬ ​ពឹងផ្អែក​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន។

ពលរដ្ឋ​បាន​សង្កត់ធ្ងន់​ថា ថ្នាក់ដឹកនាំ​ខាងលើ​ពិសេស​សម្តេច​ហ៊ុន សែន​ធ្វើ​ល្អ​រាស្ត្រ​គាំទ្រ​តែ​មន្ត្រី​ថ្នាក់ក្រោម​ជា​អ្នកដើរ​បំផ្លាញ​និង​ធ្វើ​ឲ្យ​រាស្ត្រ​ស្អប់៕