ដេ​ន​នី ខ្វាន់ កែ​លែង​ឡើង​ហើយ​

ដេ​ន​នី ខ្វាន់ កែ​លែង​ឡើង​ហើយ​



ភ្នំពេញ ​៖​ តារា​សម្ដែង ​នាង ដេ​ន​នី ខ្វាន់ ជាថ្មី​ម្តងទៀត ​ត្រូវ​បាន​ទស្សនិកជន​អ្នកគាំទ្រ​ ក៏ដូចជា​អ្នក​និ យម​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ បាននាំគ្នា​ធ្វើការ​រិះគន់​យ៉ាង​ចាស់ដៃ​ ខណៈដែល​ពួកគេ​ទើប​ប្រទះ​ឃើញ​រូបថត​ស្លៀកពាក់​សិច​ស៊ី​ បញ្ចេញ​គល់​សុដន់​ជាច្រើន​សន្លឹក នាឱកាស​ពិធី​ខួប​កំណើត​ប្អូនប្រុស​របស់​នាង​ ត្រូវ​បាន​បង្ហោះ​ចែកចាយ​ជា​សាធារណៈ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក។​

ចំពោះ​ការ​បង្ហោះ​រូបថត​សិច​ស៊ី​បញ្ចេញ​សុដន់​ពី​សំណាក់​តារា​ស្រី​ជំនាន់​ក្រោយ​ នាង ដេ​ន​នី ខ្វាន់ មិនបាន​ប៉ុន្មាន​នាទី​ផង​ ស្រាប់តែ​ផ្ទុះ​នូវ​សំឡេង​រិះគន់​យ៉ាង​ធ្ងន់ៗ​ទៅលើ​តារា​ស្រី​រូប​នេះ ដោយ មាន​ការ​លើកឡើង​ស្រដៀង​ៗ​គ្នា​ថា ចង់​ទាន់សម័យ​អី​ដូច​ស្រុក​គេ នេះ​ខ្មែរ​ណា ភ្លេច​ហើយ​ឫ​វប្បធម៌​ខ្មែរ​ ពី​ដូនតា​មក គឺ​សុភាពរាបសារ ទន់ភ្លន់ ហើយក៏​មិនមែន​ទន់ភ្លន់​ដល់​ថ្នាក់​ដើរ​ឆ្លង​ផ្លូវ​មិន​រួច​ដែរ​។​

មិនតែប៉ុណ្ណោះ​ បន្ទាប់ពី​ពួកគេ​បាន​ប្រទះឃើញ​រូបភាព​នេះ​ហើយ ​គឺ​បាន​ធ្វើ​ការ​សរសេរ​សារ​ឆ្លើយតប និង​បាន​បញ្ជូន​ឲ្យ​គ្នា​ភ្ជាប់​ជាមួយ​រូបថត​ទាំងនេះ​ ដោយ​ខ្លះ​បាន​លើក​ឡើង​ថា​ មិនមែន​តារា​អឺរ៉ុប​ទេ តែ​នេះ​ជា​តារា​ខ្មែរ ​មិន​ដឹង​ខួរក្បាល​នាង​នឹង​កើត​ចេញពី​ស្អី​នាង​អើយ​។​ សម​មុខ​ហើយ​នាង​ដែល​មហាជន​ជេរ​ថ្កោលទោស​ពេញ Facebook នោះ។

ជា​មួយ​នឹង​ការរិះគន់​ខាងលើ​នេះ​ដែរ​ ក៏​មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួនធំ​បាន​ស្នើ​ទៅដល់​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ត្រូវ​ចាត់វិធានការ​ក្តៅ​មួយ​ដើម្បី​កោះហៅ​តារា​ស្រី​រូបនេះ​ទៅធ្វើ​ការ​ណែនាំ​អប់រំ​ និង​ព្រមាន​ផង​ដែរ​។ ​នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ ​កម្ពុ​ជាថ្មី​បាន​ព្យាយាម​ធ្វើការ​ទាក់ទង​ដើម្បី​សុំ​ការ​បក​ស្រាយ​ពី​សំណាក់​កញ្ញា ដេ​ន​នី ខ្វាន់ ដែរ​ ប៉ុន្តែ​ទូរស័ព្ទ​របស់​នាង​មិន​អាច​ធ្វើការ​ទាក់ទង​បាន​ឡើយ។​

ដោយឡែក​ បើ​ដកស្រង់​តាម​ប្រភព​ពី​រង្វង់​អ្នក​សិល្បៈ​ដែល​បាន​ចូលរួម​កម្មវិធី​ខួបកំណើត​ប្អូន​ប្រុស​នាង ដេ​ន​នី ខ្វាន់ បាន​លើក​ឡើង​ថា ​ពុទ្ធោ​អើយ ..​គ្រាន់តែ​សំលៀកបំពាក់​បងប្អូន​៤​នាក់​របស់ ដេ​នី ខ្វាន់ ចំណាយ​អស់​ជាង​៦.០០០​ដុល្លារ​។ បងប្អូន​ជឿ​ទេ​? កម្មវិធី​ខួបកំណើត​របស់​លោក​ គឹម សាន ដែល​ជា​ប្អូនប្រុស​របស់​កញ្ញា ដេ​នី ខ្វាន់ គឺ​ត្រូវ​ចំណាយ​លុយ​ថ្លៃ​សំលៀកបំពាក់​យ៉ាង​ច្រើន​រហូតដល់​ទៅ​ជាង​៦.០០០​ពាន់​ដុល្លារ សម្រាប់​យប់មិញ​នេះ​៕ ដេ​ន​នី ខ្វាន់ កែ​លែង​ឡើង​ហើយ​

ដេ​ន​នី ខ្វាន់ កែ​លែង​ឡើង​ហើយ​

ដេ​ន​នី ខ្វាន់ កែ​លែង​ឡើង​ហើយ​

ដេ​ន​នី ខ្វាន់ កែ​លែង​ឡើង​ហើយ​
ដេ​ន​នី ខ្វាន់ កែ​លែង​ឡើង​ហើយ​