លោក ជា សុ​ខៃ ​ផ្តល់​អំណោយ​ដល់​លោកយាយ​អាយុ​៧៧​ឆ្នាំ​​

លោក ជា សុ​ខៃ ​ផ្តល់​អំណោយ​ដល់​លោកយាយ​អាយុ​៧៧​ឆ្នាំ​​



ភ្នំពេញ ៖ លោក ជា សុ​ខៃ ចៅ​សង្កាត់​ចាក់​អង្រែ​ក្រោម​ និង​ក្រុមការងារ​ បាន​នាំ​យក​អំណោយ​របស់​លោក​ផ្ទាល់​ទៅ​ផ្តល់​ជូន​លោកយាយ ​ផាន់ សា​រឹទ្ធ​ អាយុ​៧៧​ឆ្នាំ ​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-សូ​វៀត។

លោក ជា សុ​ខៃ បាន​មានប្រសាសន៍​ថា ​លោកយាយ ​ផាន់ សា​រឹទ្ធ ​មាន​ទីលំនៅ​ក្នុង​ភូមិ​ទួល​រកា​១​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ ​ហើយ​លោកយាយ​រស់នៅ​តែម្នាក់ឯង​និង​មាន​ជីវភាព​ខ្វះខាត​ទៀត​ផង។

លោក​ចៅសង្កាត់​បាន​បញ្ជាក់​ថា លោក​តែងតែ​ជួយ​ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​ជីវភាព​ ​និង​មាន​ជំងឺ​ជា​រៀងរាល់​លើក​ ដោយមាន​ការចូលរួម​ពី​សប្បុរសជន​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ពួកគាត់​គ្រោះ​ថ្នាក់​ ព្រោះតែ​ការ​អត់​អាហារ​នោះ​៕​