បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​លប​ចាក់​ជាច្រើន​កាំបិត ស្លាប់​ក្នុង​ខ្ទម​ផ្ទះបាយ​

កំពង់ស្ពឺ:
បុរស​ម្នាក់​ត្រូវបាន​ជន​មិន​ស្គាល់មុខ លប​ចាក់​ជាច្រើន​កាំបិត ដេកស្លាប់​នៅក្បែរ​ចង្ក្រាននិង​ខ្ទម​ផ្ទះបាយ យ៉ាង​អាណោច​អា​ធម៌​។​

​ករណី​ឃាត់​កម្ម​ចាក់​សម្លាប់​នេះ​បាន​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០នាទី​យប់​ថ្ងៃទី​៦ ខែឧសភា ឆ្នា​ម​២០១៦ ស្ថិតនៅ​ចំណុច​ភូមិ​ត្បូង​បឹង ឃុំ​វាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​។​

​បុរស​វ័យ​ចំណាស់​ដេ​ល​ត្រូវ​ជន​មិន​ស្គាល់មុខ​ចាក់​សម្លាប់​នេះ ឈ្មោះ​ម៉ែន សន អាយុ៧៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ ។

​ក្រោយពី​មាន​ករណី​ឃាតកម្ម​នេះ​កើតឡើង ភ្លាម​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បានមកដល់​កន្លែងកើតហេតុ ព័ទ្ធ​ខ្សែ មិន​ឲ្យ​ប្រជា​ពល​​ចូល​ជិត​នោះទេ គឺ​ដើម្បីងាយស្រួល កម្លាំង​ជំនាញ ពិនិត្យ និង​កំណត់​មុខសញ្ញា​ជនដៃដល់ និង​ចាប់យកមក​ឲ្យ​ច្បាប់​កាត់ទោស​​ឲ្យ​ស័ក​សមនិង​កំហុស​ដែល​គេ​បាន​ប្រព្រឹត្ត​៕R

បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​លប​ចាក់​ជាច្រើន​កាំបិត ស្លាប់​ក្នុង​ខ្ទម​ផ្ទះបាយ​