ថ្មីមួយទៀតហើយរបស់ ឌីជេ ADDA នឹង បទTwerk It Like Miley

កញ្ញា Adda គឺជា​ឌីជេ​មួយ​រូប ហើយ​ក៏​ជា​អ្នក​ចម្រៀង​ដ៏​មាន​សមត្ថភាព​មិន​ធម្មតា​ផង​ដែរ​។ ​លោក​អ្នក​ធ្លាប់​ស្គាល់​គាត់​តាម​រយៈ​បទ ចង់​អោយ​បង​ដឹង និង​បទ ព្រោះ​ខ្ញុំ​ស្រ​វឹង​ស្រា​ ។ល។ ឥឡូវនេះគាត់បានលើកយកបទ Twerk It Like Miley មក cover ជាមួយ Guitar របស់គាត់ យ៉ាងពីរោះ ហើយគាត់បាន Post ក្នុងប្រព័ន្ធសង្គម Facebook របស់គាត់  និងបានសរសេរលើ Status របស់គាត់ថា “You know what??… Let me know if you start twerking when you hear this!!!. its fun!!”។

គួរ​បញ្ជាក់​ផង​ដែរថា បទ Twerk It Like Miley នេះ​ត្រូវ​បាន​​ដាក់​បញ្ចូល​ទៅ​ក្នុង Youtube កាល​ពី​ឆ្នាំ​មុន​ម្លេះ ហើយ​បទ​មួយ​នេះ​បាន​ចាប់​ផ្តើម​ល្បី​ជា​ថ្មី ក្នុងស្រទាប់​​យុវវ័យ​ដែល​​​លេង​បណ្ដាញ​សង្គម​ Facebook មួយ​ចំនួន​នៅ​ជុំ​វិញ​ពិភព​លោក ក៏​ដូច​ជា​កម្ពុជា ​ចាប់​ផ្តើម​ថត​ជា​វីដេអូ ដោយ​បង្ហើប​មាត់​តាម​បទ​ចម្រៀង​មួយ​នេះ​ ជាមួយ​នឹង​កាយ​វិការ​បង្ហូត​សម្រស់​របស់​ខ្លួន​៕

ប្រភព៖