រូប​សំណាក​ គួនអ៊ី​ ទម្ងន់​១២០០តោន​ នឹង​បង្ហាញ​ខ្លួន​នា​ពេល​ឆាប់ៗ​នេះ

ឆាប់​ៗ​នេះ​រូបសំណាក​ដ៏​ធំ​​មហិមា​របស់​ គួន អ៊ី​ នៅ​Jinzhou​ក្នុង​ខេត្ត​ហេណាន​ នឹង​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ដល់​ប្រជាជន​ក្នុង​ពិភពលោក​យើង​ទាំង​មូល​អោយ​បាន​ឃើញ​ពី​ភាព​អស្ចារ្យ​នៃ​សំណង់​មួយ​នេះ​ ។ គាត់​ជា​មេទ័ព​ដែល​មាន​ចិត្ត​អង់អាច​ក្លាហាន​ និង​ជា​ពិសេស​គោរព​គុណធម៌​ខ្លាំង​ណាស់​​ បើ​សិន​ជា​អ្នក​បាន​ទស្សនា​រឿង​នគរ​បី​(Three Kingdom) អ្នក​ប្រហែល​បាន​ស្គាល់​ពី​មេទ័ព​ គួន អ៊ី​ ម្នាក់​នេះ​រួច​ទៅ​ហើយ​ ហើយ​ក៏​ដឹង​ថា​ហេតុអ្វី​បាន​ជា​ ប្រជាជន​ចិន​គោរព​និង​សង់​រូប​សំណាក​គាត់​បែប​នេះ​ផង​ដែរ​ ។​

តាម​សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា​ រូប​សំណាក​ មេទ័ព​ គួនអ៊ី​ នេះ​មាន​ទម្ងន់​ដល់​ទៅ​ ១២០០​តោន​ និង​មាន​កម្ពស់​៥៨​ម៉ែត្រ​ ដែល​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​រូបសំណាក​ទាក់ទង​នឹង​រឿង​ព្រេង​ដែល​មាន​ទម្ងន់​ធ្ងន់​ជាង​គេ​ ។

រូប​សំណាក​ គួនអ៊ី​ ទម្ងន់​១២០០តោន​ នឹង​បង្ហាញ​ខ្លួន​នា​ពេល​ឆាប់ៗ​នេះ

រូប​សំណាក​ គួនអ៊ី​ ទម្ងន់​១២០០តោន​ នឹង​បង្ហាញ​ខ្លួន​នា​ពេល​ឆាប់ៗ​នេះ

លើស​ពី​នេះ​ក្នុង​ឆ្នាំ​ ២០០៩​ រូប​សំណាក​មេទ័ព​ គួនអ៊ី​​ ដ៏​ធំ​ស្រដៀង​គ្នា​នេះ​ ក៏​ត្រូវ​បាន​គេ​សាង​សង់​នៅ​ស្រុក​កំណើត​របស់​គាត់​ផង​ដែរ​​ គឺ​នៅ​ខេត្ត​ Shanxi ។ រូប​សំណាក​មួយ​នេះ​បើ​គិត​ទាំង​ជើង​ទម្រ​១៩ម៉ែត្រ​ គឺ​សរុប​មាន​កម្ពស់​ដល់​ទៅ​៦១​ម៉ែត្រ​ ដែល​លេខ​៦១​នេះ​​ គឺ​ប្រជាជន​ចិន​ចង់​សំដៅ​លើ​អាយុ​គួនអ៊ី​ ។​

រូប​សំណាក​ គួនអ៊ី​ ទម្ងន់​១២០០តោន​ នឹង​បង្ហាញ​ខ្លួន​នា​ពេល​ឆាប់ៗ​នេះ

រូប​សំណាក​ គួនអ៊ី​ ទម្ងន់​១២០០តោន​ នឹង​បង្ហាញ​ខ្លួន​នា​ពេល​ឆាប់ៗ​នេះ

ប្រែ​សម្រួល​ដោយ​ ៖ Limbique

ប្រភព​ ៖


  • រូប​សំណាក​ គួនអ៊ី​ ទម្ងន់​១២០០តោន​ នឹង​បង្ហាញ​ខ្លួន​នា​ពេល​ឆាប់ៗ​នេះ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ចំនេះដឹង
Tags: