ទាម​ទារ​រក​លុយ​ធីបមិនបាន… មន្ត្រី​គយ​វៀត​ណាមកើតជម្លោះវ៉ៃក្រុម​ទេស​ចរ​ចិន​ (មានវីដេអូ)

ការ​ជ្រួល​ច្របល់​បាន​ផ្ទុះ​​ឡើង​នៅ​ឯ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ Cam Ranh របស់​វៀត​​ណាម កាលពី​ពេល​ថ្មី​ៗ​នេះ ក្រោយ​ពី​ជម្លោះ​មួយ​រវាង​អ្នក​ទេស​ចរ​មួយ​ក្រុម​មាន​គ្នា​១០០​នាក់ និង​មន្ត្រី​គយមួយ​ក្រុម​​។

បើ​​យោង​ទៅ​តាម​កា​សែត Shanghaiist ក្រុម​អ្នក​ទេស​ចរ​ទាំង​នោះ បាន​ធ្វើ​ដំណើរ​ទៅកាន់​អាកាស​​​យាន​ដ្ឋាន​ដើម្បី​​​វិល​ទៅកាន់​ខេត្ត Sichuan ពី​រម​ណីយ​ដ្ឋាន​កោះ Nha Trang ភាគ​ខាង​ត្បូង​ប្រទេស​វៀត​ណាម​។ នៅ​ឯ​អាកាស​យាន​ដ្ឋាននោះ មន្ត្រីគយ​វៀត​ណាម ត្រូវ​បាន​គេ​ចោទ​ថា បាន​សុំ​​លុយ​ធីប​១០​យ័ន (ស្មើ​នឹង​​១,៥​ដុល្លារ​អាមេរិក) ពី​រាល់​អ្នក​ធ្វើ​ដំណើរ​ទាំង​អស់ និង​បាន​គំ​រាម​ដក​​រហូត​យក​លិ​ខិត​ឆ្លង​ដែន​​របស់​អ្នក​​ទេស​ចរ​រូប​ណា​ដែល​បាន​បដិ​សេធ​ក្នុង​ការ​ឲ្យ​លុយ​ធីប​នោះ​។ នេះ​​បើ​យោង​ទៅតាម​​អ្នក​ទេសចរ​ម្នាក់​ដែល​បាន​បង្ហោះ​ពី​ហេតុ​ការណ៍នោះនៅលើ​បណ្តាញ​សង្គម Weibo​។

ទាម​ទារ​រក​លុយ​ធីបមិនបាន… មន្ត្រី​គយ​វៀត​ណាមកើតជម្លោះវ៉ៃក្រុម​ទេស​ចរ​ចិន​ (មានវីដេអូ)

ក្រុម​អ្នក​ទេស​ចរ​ទាំង​នោះ​ក៏​បាន​អះ​អាង​ផងដែរ​​ថា អ្នក​ដែល​បាន​បដិ​សេធ​ក្នុង​ការ​​បង់​ប្រាក់ ត្រូវ​បាន​ស្នើ​ឲ្យ​​បង់​ប្រាក់ច្រើន​ជាង​ចំនួន​កំណត់ ខណៈ​ដែល​បុរស​ម្នាក់​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​បង់​ប្រាក់​១០០​យ័ន ដើម្បី​អាច​ឲ្យ​​រូប​គេ ភរិ​យា និង​កូន​ៗ​របស់​ពួកគេ​អាច​ឡើង​យន្តហោះ​បាន​។ រូប​ភាព​វី​ដេ​អូ​​ដែល​ត្រូវ​បានបង្ហោះ​តាម​អនឡាញ បង្ហាញ​ពីក្រុម​អ្នក​ទេស​ចរ​ធ្វើ​ការ​តវ៉ា​ប្រឆាំងនឹង​​ភាព​អយុត្តិ​ធម៌​តាម​រយៈ​ការ​​ស្រែក​ច្រៀង​ចម្រៀង​ជាតិ​របស់​ចិន ខណៈ​ដែល​មន្ត្រី​គយ​បាន​​ត្រៀម​ប្រើប្រាស់​​ដង​ឆក់​របស់​ពួកគេ​។ ស្ត្រីម្នាក់​បានប្រាប់​អ្នក​យក​ព័ត៌​មាន​ថា មន្ត្រី​គយ​ទាំង​នោះ​បាន​ឆក់​​ប្តី​របស់​គាត់​​ពី​ក្រោយ​​ខ្នង​ជា​មួយនឹង​ដំ​បង​ឆក់ ខណៈ​ដែល​​​គាត់​ព្យា​យាម​ថត​​យក​រូប​ភាព​នៃ​ជម្លោះនោះ​៕

ទាម​ទារ​រក​លុយ​ធីបមិនបាន… មន្ត្រី​គយ​វៀត​ណាមកើតជម្លោះវ៉ៃក្រុម​ទេស​ចរ​ចិន​ (មានវីដេអូ)

ទាម​ទារ​រក​លុយ​ធីបមិនបាន… មន្ត្រី​គយ​វៀត​ណាមកើតជម្លោះវ៉ៃក្រុម​ទេស​ចរ​ចិន​ (មានវីដេអូ)

ទាម​ទារ​រក​លុយ​ធីបមិនបាន… មន្ត្រី​គយ​វៀត​ណាមកើតជម្លោះវ៉ៃក្រុម​ទេស​ចរ​ចិន​ (មានវីដេអូ)

ទាម​ទារ​រក​លុយ​ធីបមិនបាន… មន្ត្រី​គយ​វៀត​ណាមកើតជម្លោះវ៉ៃក្រុម​ទេស​ចរ​ចិន​ (មានវីដេអូ)

ប្រភព៖ baykdang

អ្នកនឹងចូលចិត្ត

  • ទាម​ទារ​រក​លុយ​ធីបមិនបាន… មន្ត្រី​គយ​វៀត​ណាមកើតជម្លោះវ៉ៃក្រុម​ទេស​ចរ​ចិន​ (មានវីដេអូ)已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កំសាន្ត
Tags: