ស្ត្រី​ជនជាតិ​អ៊ិ​ស្លា​ម​នៅ​ប្រទេស​ចិន​មិន​អាច​ពាក់​ស្បៃ​មុខ​ឡើយ​

​ដើម្បី​ទប់ស្កាត់​ការ​វាយប្រហារ​ភេរវកម្ម​ ក្រុម​អ៊ិ​ស្លា​ម​ជ្រុលនិយម​នៅ​ស៊ី​ន​ជាំ​ងរ​ដ្ឋា​ភិ​បាល​ទីក្រុង​ប៉េ​កាំ​ង​បាន​អនុវត្ដ​គោល​ នយោបាយ​ថ្មី​ក្នុង​ការ​ទប់ស្កាត់​ក្រុម​ភេរ​វ​កម្ម​ដោយ​បាន​សម្រេច​ហាមប្រាម​ក្រុម​ស្ដ្រី​អ៊ិ​ស្លា​ម​នៅ​ស៊ី​ន​ជាំ​ង​ពាក់​ស្បៃ​បាំង​មុខ​តាម​បែប​សាសនា​អ៊ិ​ស្លា​ម​ ។​ ការ​ហាមប្រាម​បែប​នេះ​កើតឡើង​នៅ​ទី​សាធារណៈ​គឺ​រាល់ពេល​ដែល​ស្ដ្រី​អ៊ិ​ស្លា​ម​ទៅ​កាន់​ទី​ប្រជុំជន​នានា​ចាំបាច់​ត្រូវ​តែ​ដោះ​ស្បៃ​មុខ​ចេញ​ ។​

​សារព័ត៌មាន​ប៊ី​ប៊ី​ស៊ី​បាន​ផ្សព្វផ្សាយ​ថា​ច្បាប់​ហាមប្រាម​ខាងលើ​ត្រូវ​បាន​មន្ដ្រី​ក្នុង​ទីក្រុង​គូ​រាំ​គី​គាំទ្រ​ដែល​ជា​តំបន់​មាន​ជនជាតិ​អ៊ុយ​ហ្គ័​រ​រស់នៅ​ច្រើន​ជាងគេ​បំផុត​ និងកាន់សាសនា​អ៊ិ​ស្លា​ម​ច្រើន​ជាងគេ​បំផុត​ក្នុង​ ប្រទេស​ចិន​ ។​

​កន្លង​មក​រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង​បាន​ចោទប្រកាន់​ក្រុម​ជនជាតិភាគតិច​អ៊ុយ​ហ្គ័​រ​ជា​អ្នក​បង្ក​ឱ្យ​មានការ​វាយប្រហារ​ភេរវកម្ម​ជា​ច្រើន​លើក​រយៈពេល​កន្លង​មក​។​ ប៉ុន្ដែ​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​ចាត់​ទុក​ថាសកម្មភាព​ហិង្សា​កើតឡើង​ដោយសារ​តែ​គោលនយោបាយ​ដាក់​គំនាប​ទៅ​លើ​អ្នក​កាន់សាសនា​អ៊ិ​ស្លា​ម​នៅ​ស៊ី​ន​ជាំ​ង​របស់​ រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង​។​

​ក្រុម​ជនជាតិ​អ៊ុយ​ហ្គ័​រ​កន្លង​មក​បាន​ដើរ​តាម​សាសនា​អ៊ិ​ស្លា​ម​តាម​បែប​អហិង្សា​ ប៉ុន្ដែ​ដោយ​ឥទ្ធិពល​ក្រុម​អ៊ិ​ស្លា​ម​ជ្រុលនិយម​មក​ពី​ប្រទេស​ប៉ា​គី​ស្ថាន​បាន​ធ្វើ​ឱ្យ​អ្នក​កាន់សាសនា​អ៊ិ​ស្លា​ម​ជនជាតិ​អ៊ុយ​ហ្គ័​រពាក់​ស្បៃ​មុខ​ ។​

​កាលពី​ខែសីហា​កន្លង​មក​ នៅ​ទីក្រុង​កា​រ៉ា​មេ​ភាគ​ខាងជើង​ខេត្ដ​ស៊ី​ន​ជាំ​ង​ក៏​បានហាមប្រាម​បុរស​កាន់សាសនា​អ៊ិ​ស្លា​ម​ដែល​ មាន​ពុកមាត់​វែងៗ​ឡើង​ជិះ​រថយន្ដក្រុង​ ។​

​ក្រុម​អ្នកឯកទេស​បញ្ជាក់​ថា​ច្បាប់​ហាមប្រាម​ខាងលើ​របស់​រដ្ឋាភិបាល​ចិន​នឹង​មិន​មាន​ប្រសិទ្ធភាព​នោះ​ឡើយ​ ផ្ទុយ​ទៅ​វិញ នឹង​ធ្វើ​ឱ្យ​ជនជាតិ​អ៊ុយ​ហ្គ័​រ​កាន់តែ​ខឹងសម្បា​យ៉ាង​ខ្លាំង​នាំ​គ្នា​ក្រោកឈរ​ឡើង​ប្រឆាំង​នឹងរដ្ឋាភិបាល​ ៕​

ស្ត្រី​ជនជាតិ​អ៊ិ​ស្លា​ម​នៅ​ប្រទេស​ចិន​មិន​អាច​ពាក់​ស្បៃ​មុខ​ឡើយ​

ស្ត្រី​ជនជាតិ​អ៊ិ​ស្លា​ម​នៅ​ប្រទេស​ចិន​មិន​អាច​ពាក់​ស្បៃ​មុខ​ឡើយ​

ប្រភព៖ nokorwatnews

អ្នកនឹងចូលចិត្ត

  • ស្ត្រី​ជនជាតិ​អ៊ិ​ស្លា​ម​នៅ​ប្រទេស​ចិន​មិន​អាច​ពាក់​ស្បៃ​មុខ​ឡើយ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ជីវិតនិងសង្គម
Tags: