វិធី​រក្សាទុក​នំប៉័ង ឲ្យបាន​យូរថ្ងៃ​

វិធី​រក្សាទុក​នំប៉័ង ឲ្យបាន​យូរថ្ងៃ​

​ត្រូវ​និយាយ​អំពី ទីតាំង ទីតាំង ហើយ​និង​ទីតាំង​

​មាន​កត្តា​ជាច្រើន ដែល​បណ្តាល​ឲ្យ​នំប៉័ង​ខូច​គុណភាព ដូចជា បាក់តេរី និង​ផ្សិត​ជាដើម ដូច្នេះ ដើម្បី​រក្សា​ទុក​នំប៉័ង ឲ្យបាន​យូរថ្ងៃ ស្ត្រី​មេផ្ទះ​ទាំងអស់ គួរតែ​ដឹង​នូវ​គន្លឹះ​ខាងក្រោម​នេះ ៖

•​    ​កម្តៅ - កុំ​ទុក​នំប៉័ង នៅ​កន្លែង​ដែល​ក្តៅ​ខ្លាំង​ពេក ពីព្រោះ វា​ធ្វើឲ្យ​នំ​ប៉័ងឆាប់​រឹង​
•​    ​ពន្លឺ - ព្យាយាម​ដាក់​នំប៉័ង នៅ​កន្លែង​ដែល​មិនសូវ​មាន​ពន្លឺ (​ងងឹត​)
•​    ​សំណើម - កុំឲ្យ​សំណើម អាច​ជ្រៀត​ចូលក្នុង​នំប៉័ង​ឲ្យសោះ​។​

​ហាម​
-​    ​កុំ​ដាក់​នំប៉័ង នៅក្នុង​ទូរ​ទឹកកក ពីព្រោះ​វា​នឹង​ឆាប់​ខូច​លើស​ដើម​
-​    ​ទោះបីជា​យ៉ាងណា អ្នក​មិនគួរ​ញ៉ាំ​នំប៉័ង ដែល​ទុក​លើសពី ២ ឬ ៣ ថ្ងៃ​ឡើយ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។