Suarez សន្យា​ថា​គេ​នឹង​មិន​បន្ថែម​របួស​លើ​ស្មា​របស់​ Ramos នោះ​ទេ​

ស្រប​ពេល​ដែល​ការ​ប្រកួត​ El Clasico កាន់​តែ​ជិត​មក​ដល់​កីឡាករ​ Luis Suarez បាន​សន្យា​ថា​គេ​នឹង​ប្រយ័ត្ន​ខ្ពស់​បំផុត​មិន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​ដល់​ស្មា​របស់​កីឡាករ​ Sergio Ramos ដែល​កំពុង​មាន​របួស​ស្រាប់​នោះ​ទេ​ ។

ដោយ​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Barcelona រូប​នេះ​បាន​និយាយ​ថា​ « ខ្ញុំ​គិត​ថា​គ្មាន​នរណា​ម្នាក់​ប៉ុន​ប៉ង​ធ្វើ​ឲ្យ​ស្មា​ដែល​កំពុង​តែ​មាន​របួស​ស្រាប់​របស់​ Ramos ប៉ះ​ទង្គិច​បន្ថែម​ទៀត​នោះ​ទេ​ ព្រោះ​ពួក​យើង​សុទ្ធ​ជា​កីឡាករ​កម្រិត​អាជីព​ដូចគ្នា​ ហើយ​សុទ្ធ​តែ​យល់​ពី​អារម្មណ៍​ពេល​របួស​ដូច​គ្នា​ » ។

ប៉ុន្តែ​ Suarez បាន​បន្ថែម​ « តែ​យ៉ាង​ណា​នោះ​ជា​ជំនួប​ El Clasico ( Barcelona ប្រកួត​ជាមួយ​ Real Madrid ) ក្លឹប​ទាំង​ពីរ​សុទ្ធ​តែ​ចង់​ឈ្នះ​ដូចគ្នា​ដូចនេះ​វា​អាច​នឹង​មាន​ឧប្បត្តិហេតុ​កើត​ឡើង​ដោយ​អចេតនា​ណា​មួយ​កើត​ឡើង​ » ។

គួរ​បញ្ជាក់​ថា​កីឡាករ​ Sergio Ramos បាន​រង​របួស​កាល​ពី​ថ្ងៃ​ទី​៩​ខែ​វិច្ឆិកា​មក​ម្ល៉េះ​អំឡុង​នៃ​ការ​ប្រកួត​ដែល​ក្លឹប​ Real Madrid បាន​បរាជ័យ​ដោយ​លទ្ធផល​២​ទល់​នឹង​៣​ក្រោម​ស្នា​ដៃ​ក្លឹប​ Sevilla ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Suarez សន្យា​ថា​គេ​នឹង​មិន​បន្ថែម​របួស​លើ​ស្មា​របស់​ Ramos នោះ​ទេ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:វីដេអូ
Tags: