កូនប្រុសច្បង របស់ David Beckham កំពុងមានទំនាក់ទំនងស្នេហា ជាមួយតួស្រី ក្នុងរឿង «The 5th Wave»

អង់គ្លេស៖ កាលពីពេលថ្មីៗនេះ កូនប្រុសច្បង របស់កំពូលកីឡាករបាល់ទាត់ សញ្ជាតិអង់គ្លេស David Beckham គឺ Brooklyn Beckham បានបញ្ជាក់ថា ខ្លួនមានមិត្តស្រីហើយ ដោយគ្រាន់តែសរសេរអក្សរ ៣តួប៉ុណ្ណោះ គឺពាក្យ «Bae» នៅលើបណ្តាញសង្គម។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កូនប្រុសច្បង របស់កីឡាករ David Beckham វ័យ ១៧ឆ្នាំ Brooklyn Beckham បានបង្ហោះរូបថត របស់តារាសម្តែងស្រី វ័យ ១៩ឆ្នាំ នាង Chloë Grace Moretz នៅលើគណនី Instagram របស់ខ្លួន កាលពីថ្ងៃសុក្រ ទី០៦ ខែឧសភា ម្សិលមិញនេះ ដោយសរសេរថា «ចេញមកខាងក្រៅ នៅយប់ជ្រៅ ជាមួយ Bae (នាង Chloë)» ដែលធ្វើឲ្យពាក្យចចាមអារាមទាំងអស់ បានក្លាយជាការពិត។ នៅក្នុងរូបថតដែល Brooklyn បានបង្ហោះនោះ បង្ហាញឲ្យឃើញ នាង Chloë អង្គុយញញឹម នៅលើផ្លូវដើរ ដោយនៅជុំវិញខ្លួននាង មានសុទ្ធតែកញ្ចប់អាហារ និងភេសជ្ជៈ។

ទោះបីជាយ៉ាងណាក៏ដោយ គូស្នេហ៍វ័យក្មេងមួយគូនេះ ត្រូវបានគេសង្ស័យថា មានទំនាក់ទំនងជាមួយគ្នា តាំងពីឆ្នាំ២០១៤ មកម្ល៉េះ នៅពេលដែល Brooklyn បានចូលរួម ក្នុងកម្មវិធី ប្រគល់ពានរង្វាន់ «Teen Choice Awards» ជាមួយនឹងនាង Chloë ដែលជាតួស្រីក្នុងរឿង «The 5th Wave» នេះ។ ពួកគេបានលាក់បាំង ទំនាក់ទំនងមួយនេះ យ៉ាងជិតឈឹង រហូតដល់ពេលថ្មីៗនេះ ទើបបើកចំហ នៅលើបណ្តាញសង្គម ជាផ្លូវការតែម្តង។

គួរបញ្ជាក់ផងដែរថា នៅដើមសប្តាហ៍កន្លងទៅនេះ មុនពេលដែលទំនាក់ទំនងមួយនេះ ត្រូវបានបញ្ជាក់ជាសាធារណៈ Brooklyn បានធ្វើឲ្យអ្នកគាំទ្រ របស់ខ្លួនជាច្រើន មានការងឿងឆ្ងល់ និងទស្សន៍ទាយថាតើខាងស្រី គឺជានរណាឲ្យប្រាកដ បន្ទាប់ពី Brooklyn បានបង្ហោះរូបថតស្បែកជើង (ជាមួយនឹង Chloë) នៅលើបណ្តាញសង្គម Instagram ដោយសរសើរថា «គូនឹងគ្នា... នឹកម្នាក់នេះណាស់»។

ជាងនេះទៅទៀត កាលពីសប្តាហ៍មុន Brooklyn ថែមទាំងបានធ្វើឲ្យ អ្នកនិយមលេងបណ្តាញសង្គម Instagram មានការភ្ញាក់ផ្អើលផងដែរ បន្ទាប់ពីបានបង្ហោះរូបថត ជាមួយនាង Chloë ដោយមិនបានសរសេរអ្វីទាំងអស់៕

តើប្រិយមិត្តយល់ថា មួយគូនេះ សមគ្នាដែរឬទេ?

ប្រភព ៖
បរទេស

ចំណាប់អារម្មណ៍ខ្មែរឡូត

គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥ កន្លងទៅនេះលោក ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ បានលើកឡើងថា កំពូលតារាបាល់ទាត់ David Beckham ពេលនេះ កំពុងជួយផ្សព្វផ្សាយ ពីភាពអច្ឆរិយៈរបស់អង្គរវត្តខ្មែរ ទៅកាន់អ្នក គាំទ្ររបស់ខ្លួន ហើយថាការជួយ ផ្សព្វផ្សាយនេះ នឹងធ្វើឱ្យកម្ពុជា ចំណេញ ប្រាក់រាប់លានដុល្លារ ពីភ្ញៀវទេសចរមកពី សហគមន៍អឺរ៉ុប បន្ទាប់ពី លោក ជួបសំណេះ សំណាលជាមួយ លោក Francesco Saverio Nisio អគ្គរដ្ឋទូត ប្រទេសអ៉ីតាលី ប្រចាំនៅកម្ពុជា បន្ទាប់ពីឃើញ ពាក្យពេចន៍ របស់ David Beckham និយាយពី ប្រាសាទអង្គរវត្តខ្មែរ នៅលើបណ្តាញទំនាក់ទំនងសង្គម។

លោក ថោង ខុន បានលើកឡើងថា David Beckham មានអ្នកគាំទ្រច្រើនលើពិភពលោក ហើយការ និយាយ លើកសរសើរពី ប្រាសាទអង្គវត្តដូច្នេះ នឹងជួយជំរុញឱ្យភ្ញៀវ ទេសចរនានា មកទេសចរនៅកម្ពុជា កាន់តែច្រើនថែមទៀត ។

David Beckham បានមកដល់ក្រុងសៀមរាប ប្រទេសកម្ពុជា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ ក្នុងនាមឯក អគ្គរាជទូត សុច្ឆន្ទៈអង្គការយូនីសេហ្វ ដើម្បីលើកកម្ពស់សិទ្ធិកុមារ នៅកម្ពុជា ។ ក្នុងពេលបំពេញ បេសកកម្មនេះ Beckham បានទៅទស្សនា ប្រាសាទអង្គវត្តខ្មែរ ។ Beckham បាន សរសេរនៅលើ ទំព័រ Twitter របស់លោកថា «ពិតជា ថ្ងៃដ៏អស្ចារ្យ នៅកម្ពុជា ដោយបាន មកដល់តំបន់ ប្រាង្គប្រាសាទអង្គវត្ត ដែលជាទីកន្លែងដ៏ស្រស់ស្អាតបំផុតមួយ លើពិភពលោក» ។

សូមជំរាបថា នាថ្មីៗនេះ ប្រាសាទអង្គរវត្តខ្មែរ នាថ្មីៗនេះ ត្រូវបានគេហទំព័រ Tripadvisor ជាភ្នាក់ងារ ប្រឹក្សាយោបល់ ក្នុងការធ្វើដំណើរទេសចរណ៍នៅលើពិភពលោក ផ្តល់ចំណាត់ ថ្នាក់លេខ១ ក្នុងចំណោម តំបន់ប្រវត្តិសាស្រ្ត ដ៏គួរឱ្យចាប់ អារម្មណ៍បំផុតទាំង២៥ នៅលើពិភពលោក ក្នុងឆ្នាំ២០១៥នេះ។ ខណៈដែលឆ្នាំទៅ អង្គរវត្តទទួលបាន ចំណាត់ថ្នាក់លេខ ២ប៉ុណ្ណោះ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload