​អាហារ​៨​មុខ កម្ចាត់​ភាព​ពិបាក​ទ្រាំ​ដោយសារ​ស្រា​

១ . ទឹកឃ្មុំ
-​ភេសជ្ជៈ​បន្ថយ​ឈឺក្បាលៈ​​ទទួលទាន​ទឹកឃ្មុំ មាន​ប្រសិទ្ធភាព ក្នុង​ការបន្ថយ​រោគសញ្ញា​ឈឺក្បាល​។ ពួកអ្នក ស្រាវជ្រាវ​អាមេរិក បានឱ្យដឹងថា នោះ​ដោយសារតែ​ទឹកឃ្មុំ មាន​ផ្ទុក​ជាតិ ស្ករ​ពិសេស​ មួយ​ប្រភេទ​របស់ fructose, អាច​ជំរុញ​ការ​បំបែក​បំផ្លាញ​របស់​ស្រា បន្ថយ​ឈឺក្បាល​, ពិសេស​គឺ​ឈឺក្បាល បណ្តាល​ពី​ស្រា​ទំពាំងបាយជូរ​ក្រហម​។ ក្រៅពីនេះ​,​ទឹកឃ្មុំ​នៅមាន​ប្រសិទ្ធភាព “​សណ្តំ ” អាចធ្វើឱ្យ​អ្នក​លុះ​ទៅក្នុង​ដំណេក​យ៉ាង​រហ័ស និង​ពុំ​ឈឺក្បាល នៅពេល​ភ្ញាក់​ពី​ដំណេក នៅ​ថ្ងៃ​បន្ទាប់​។
​២ . ទឹក​ប៉េងប៉ោះ
-​បន្ថយ​វិល​មុ​ខៈ​​ទឹក​ប៉េងប៉ោះ ក៏​សម្បូរ fructose , អាចជួយ​ជំរុញ​ការ​បំបែក​បំផ្លាញ​របស់​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​។ ប្រសិន​អ្នក​ទទួលទាន​ប្រមាណ ៣០០ មិ​ល្លី​លីត្រ នៃ​ទឹក​ប៉េងប៉ោះ ឬ​ច្រើនជាង​នេះ នោះ​អាការ​វិលមុខ​ដោយសារ​ការទទួល​ទាន​ស្រា អាច​បាត់ទៅ​សន្សឹមៗ​។ ក្រៅពីនេះ​, បន្ថែម អំបិល​បន្តិច មុនពេល​ទទួលទាន នៅ​ជួយ​ស្ថិរភាព​ស្មារតី​។
​៣. ទឹក​ទំពាំងបាយជូរ​ស្រស់
-​បន្ថយ​ចង់​ក្អួ​តៈ​​ទំពាំងបាយជូរ​ស្រស់ សម្បូរ​អាស៊ីត tartaric, ប្រតិកម្ម​ទៅវិញទៅមក​ជាមួយ ethanol ក្នុង​ស្រា និង​បង្កើតជា este, អាស្រ័យ​ហេតុ​នោះ​ធ្វើឱ្យ​ថយចុះ​កម្រិត ethanol ក្នុង​សរីរាង្គ​, ជួយ​បន្ថយ​អារម្មណ៍​អន្ទះអន្ទែង​។ ក្នុងពេលនោះ រសជាតិ​ជូរ​របស់​ប៉េងប៉ោះ នៅមាន​ប្រសិទ្ធភាព​បន្ថយ​រោគសញ្ញា​ចង់​ក្អួត ក្រោយពេល​ទទួលទាន​ស្រា​ច្រើន​ជ្រុល​។ ប្រសិន​អ្នក​ទទួលទាន​ទំពាំងបាយជូរ មុនពេល​ផឹកស្រា​នោះ អ្នក​ក៏​អាច “​ទប់ស្កាត់​” ស្រវឹង​បានដែរ​។
៤.​ទឹក​ឪឡឹក
-​បន្ថយ​សីតុណ្ហភាព​រាងកាយៈ​​ឪឡឹក​ជួយ​បំពេញបន្ថែម​សារជាតិ​អគ្គិសនី​វិភាគ​, ជួយ​សរីរាង្គ​បន្ថយ​សីតុណ្ហភាព​ឆាប់រហ័ស​។ ទន្ទឹម​នោះ ការទទួល​ទាន​ទឹក​ឪឡឹក​ច្រើន នឹងធ្វើ​ឱ្យ​ស្រា ឆាប់​បញ្ចេញ​ចោល​តាម​ទឹកនោម​, បន្ថយ​បាន​បរិមាណ​ស្រា ស្រូប​ចូលក្នុង​សរីរាង្គ ។ ក្រៅពីនេះ​, លាយ​អំបិល​បន្តិច​ទៅក្នុង​ទឹក​ឪឡឹក ដើម្បី​ទទួលទាន នៅ​ជួយ​ស្ថិរភាព​ស្មារតី​។
​៥. ក្រូច​ត្លុង
-​បំបាត់​ក្លិន​ស្រាៈ​​ការ​ទទួលទាន​ទឹកក្រូច​ត្លុង​មាន​លាយ​ស្ករ​បន្តិច ឬ​ទទួលទាន​ក្រូច​ត្លុង​ជ្រលក់​ស្ករ ពុំ​ត្រឹម​តែមាន​ប្រសិទ្ធ​ភាពល្អ​ក្នុងការ​កម្ចាត់​ចេញ​ជាតិ​អាល់កុល​ពី​សរីរាង្គ​ប៉ុណ្ណោះ​ទេ តែ​នៅ​ជួយ​បំបាត់ ក្លិន​ស្រា​ក្នុង​មាត់​ថែម​ទៀតផង​។
​៦. ឃិនឆាយ
បន្ថយ​ភាព​ពិបាក​ទ្រាំ​ក្នុង​ផ្លូវ​រំលាយ​អាហារ​, បន្ថយ​ក្រហម​មុ​ខៈ​​ទឹក​ឃិនឆាយ អាច​បន្ថយ​ភាព​ពិបាក​ទ្រាំ​ក្នុង​ផ្លូវ​រំលាយ​អាហារ​។ មូលហេតុ​គឺ ដោយសារ​ឃិនឆាយ សម្បូរ​វីតាមីន B អាចជួយ​បំផ្លាញ​ពពួក​ម៉ូលេគុល​ស្រា​យ៉ាង​លឿន​។ ប្រសិន​អ្នកមាន​ប្រព័ន្ធ​រំលាយ​អាហារ​ខ្សោយ​នោះ មុនពេល​ផឹកស្រា អ្នក​គួរ​ទទួលទាន​ទឹក​ផ្លែឈើ​មួយ​កែវ​ដើម្បី​ធ្វើ​ការងារ​បង្ការ​ប្រឆាំងនឹង​ការ​ស្រវឹងស្រា ដែល​បំផ្លិចបំផ្លាញ​ផ្លូវ​រំលាយ​អាហារ​។
​៧. យ៉ា​អួរ
​- បន្ថយ​ភាព​ពិបាក​ទ្រាំៈ ​យ៉ា​អួរ អាច​ការពារ​ភ្នាស​ក្រពះ ធ្វើឱ្យ​យឺត​ដំណើរការ​ស្រូបយក​ស្រា​។ ក្រៅពីនេះ យ៉ា​អួរ ជា​ភេសជ្ជៈ​សម្បូរ​កាល់ស្យូម មាន​ប្រសិទ្ធភាព​ជាពិសេស ក្នុងការ​បន្ថយ​ភាព​ពិបាក​ទ្រាំ ដែល​បង្កឡើង​ដោយ​ស្រា​។​
​៨. ចេក
​- បន្ថយ​ចង្វាក់បេះដូង លោត​ញាប់ ចុក​ទ្រូងៈ​​ក្រោយពេល​ទទួលទាន​ស្រា​, ប្រសិន​មាន​អារម្មណ៍​អន្ទះអន្ទែង​, ចុក​ទ្រូង​នោះ ចូរ​ប្រញាប់​ទទួលទាន​ចេក ១-៣ ផ្លែ ព្រោះ​ចេក​អាចជួយ​បង្កើន​បរិមាណ ស្ករ ទន្ទឹម​នោះ​បន្ថយ​អត្រា​អាល់កុល​ក្នុង​ឈាម​៕

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • ​អាហារ​៨​មុខ កម្ចាត់​ភាព​ពិបាក​ទ្រាំ​ដោយសារ​ស្រា​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:សុខភាព
Tags: