Ronaldo ​ប្រេស៊ីល​នឹង​មក​បើក​សម្ពោធ​សាលា​បាល់​ទាត់​ចំនួន​៣​ក្នុង​ប្រទេស​ចិន​នៅ​ខែ​ធ្នូ​នេះ​

វីរបុរស​របស់​ជម្រើស​ជាតិ​ប្រេស៊ីល​គឺ​លោក​ Ronaldo de Lima នឹង​មក​បើក​សម្ពោធ​សាលា​បណ្ដុះ​បណ្ដាល​កីឡាករ​បាល់​ទាត់​ចំនួន​៣​ក្នុង​ប្រទេស​ចិន​នៅ​ខែ​ធ្នូ​ខាង​មុខ​នេះ​ ។

ដោយ​សាលា​ទាំង​៣​ដែល​ស្ថិត​ក្រោម​ឈ្មោះ​ Ronaldo ត្រូវ​បាន​បើក​នៅ​ក្នុង​ទីក្រុង​៣​របស់​ប្រទេស​ចិន​គឺ​នៅ​ទីក្រុង​ប៉េកាំង ទី​ក្រុង​ស៊ាងហៃ​ ទី​ក្រុង​ Mianyang » ។

តាម​ប្រភព​ពី​សារព័ត៌មាន​ Xinhua បាន​បញ្ជាក់​ថា​លោក​ Ronaldo រួម​នឹង​ដៃ​គូ​សហការ​របស់​លោក​ដែល​ជា​មហាសេដ្ឋី​សញ្ជាតិ​ប្រេស៊ីល​គឺ​លោក​ Carlos Wizard Martin បាន​មក​ដល់​ទី​ក្រុង​ Mianyang ​នៃ​ប្រទេស​ចិន​ហើយ​កាល​ពី​ថ្ងៃ​សៅរ៍​ដើម្បី​មក​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​សាលា​របស់​ខ្លួន​នៅ​ទី​ស្នាក់​ការ​កណ្ដាល​ដែល​ស្ថិត​ក្នុង​ទី​ក្រុង​មួយ​នេះ​ ។

បើ​យោង​តាម​សម្ដី​របស់​លោក​ Ronaldo បាន​និយាយ​ថា​ « ក្រៅ​ពី​កត្តា​អាជីវកម្ម​មូលហេតុ​សំខាន់​ដែល​បើក​សាលា​បណ្ដុះ​បណ្ដាល​បាល់​ទាត់​ក្នុង​ប្រទេស​ចិន​នេះ​គឺ​ដោយ​សារ​តែ​នៅ​ទី​នេះ​មាន​អ្នក​គាំទ្រ​នឹង​កីឡាករ​ជា​ច្រើន​នៅ​ទី​នេះ​ ហើយ​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​ក៏​កំពុង​តែ​ផ្ដោត​លើ​ការ​អភិវឌ្ឍន៍​វិស័យ​នេះ​ដូច​គ្នា​ផង​ដែរ​ » ។

ខណៈ​អតីត​តារា​បាល់​ទាត់​រូប​នេះ​បាន​បន្ថែម​ថា « នៅ​ទី​នេះ​មាន​បណ្ដុំ​ធន​ធាន​មនុស្ស​ជា​ច្រើន​នឹង​មាន​ការ​ប្ដេជ្ញា​ខ្ពស់​តែ​ពួក​គេ​នៅ​ខ្វះ​វិធីសាស្ត្រ​បណ្ដុះ​បណ្ដាល​ដ៏​ត្រឹម​ត្រូវ​ ដូចនេះ​ខ្ញុំ​សង្ឃឹម​ថា​វិធី​សាស្ត្រ​របស់​ខ្ញុំ​ក្នុង​ការ​បណ្ដុះ​បណ្ដាល​នឹង​អាច​ជួយ​ឲ្យ​វិស័យ​បាល​ទាត់​នៃ​ប្រទេស​ចិន​មាន​ការ​រីក​ចម្រើន​ » ។

គួរ​បញ្ជាក់​ថា​យោង​តាម​គោល​បំណង​របស់​ Ronaldo គឺ​លោក​គ្រោង​នឹង​បើក​សាលា​បណ្ដុះ​បណ្ដាល​ឲ្យ​បាន​ចំនួន​៣០​ក្នុង​ប្រទេស​ចិន​នេះ​ ។ ខណៈ​លោក​គ្រោង​នឹង​បើក​ចំនួន​១០០​សាលា​ទូទាំង​ពិភព​លោក​ហើយ​លោក​គិត​ថា​សម្រេច​វា​ឲ្យ​បាន​ត្រឹម​ឆ្នាំ​២០២០ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Ronaldo ​ប្រេស៊ីល​នឹង​មក​បើក​សម្ពោធ​សាលា​បាល់​ទាត់​ចំនួន​៣​ក្នុង​ប្រទេស​ចិន​នៅ​ខែ​ធ្នូ​នេះ​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កីឡា
Tags: