តៃកុង​ឡាន​កុងតឺន័រ​រអិល​ជើង​ដួល​ត្រូវ​រថយន្ត​រ៉ឺយ៉ែ​រុញ​ទូ​កុងតឺន័រ​កៀប​ស្លាប់​យ៉ាង​អាណោច​អាធ័ម

តៃកុង​ឡាន​កុងតឺន័រ​រអិល​ជើង​ដួល​ត្រូវ​រថយន្ត​រ៉ឺយ៉ែ​រុញ​ទូ​កុងតឺន័រ​កៀប​ស្លាប់​យ៉ាង​អាណោច​អាធ័ម



ភ្នំពេញ ៖ អ្នកបើកបរ​រថយន្ដ​កុងតឺន័រ​ត្រូវ​បាន​ទូ​កុងតឺន័​កៀប​ជាប់​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ បន្ទាប់ពី​ជនរងគ្រោះ​រូប​នេះ​បើកឡាន​របស់​ខ្លួន​រ៉ឺ​យ៉ែ​ថយក្រោយ​ហើយ​បើកទ្វារ​ចុះមក​មើល​ក៏​ត្រូវ​រថយន្ដ​របស់​ខ្លួន​មិនទាន់​អស់​ល្បឿន​រអិល​ទៅ​រុញ​ទូ​កុងតឺន័រ​មួយទៀត​បន​ញ​ដាល​ឲ្យ​កៀប​ជាប់​ក្នុង​ប្រឡោះ​ទូ​កំពិត​ដូច​ចេកចៀន​គ្មាន​អ្នកណា​ជួយ​ទាន់​ឡើយ។

ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ២០១៦ នៅ​ក្នុង​ផែ​ស្ងួត​សូ​ងួន​ក្នុង ភូមិ​ចោមចៅ​ សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​បាន​បើករថយន្ដ​កុងតឺន័រ​ពី​ខេត្ត​ព្រះសីហនុ​ដឹកទំនិញ​មក​សាង​នៅ​ផែស្ងួត​សូ​ងួន​កន្លែង​កើតហេតុ។ បន្ទាប់ពី​សាង​អីវ៉ាន់​រួច​ជនរងគ្រោះ​ជា​តៃកុង​ឡាន​បាន​ឡើង​បើកឡាន​របស់​ខ្លួន​រ៉ឺយ៉ែ​ថយក្រោយ​ចេញទៅ​វិញ ប៉ុន្ដែ​កំពុង​រ៉ឺ​យ៉ែ​នោះ​តៃកុង​ឡាន​រូប​នេះ​បាន​បើកទ្វារ​ចុះ​មក​ក្រោម​តែ​បាន​រអិល​ជើង​ធ្លាក់​ចូល​ប្រឡោះ​ទូ​កុងតឺន័រ ហើយ​រថយន្ដ​ដែល​ខ្លួន​បើក​នោះ​មិន​ទាន់​អស់​ល្បឿន​មានន័យថា មិនបាន​ចាប់​ហ្វ្រាំង​ដៃ​ទើប​នៅ​តែ​មាន​ល្បឿន​ថយក្រោយ​មក​រុញ​ទូ​កុងតឺន័រ​នៅ​ក្បែរ​នោះ​ឲ្យ​កៀប​ជនរងគ្រោះ​កំពិត​ជាប់​ស្លាប់​នៅ​ទីនោះ​តែម្ដង​គ្មាន​អ្នក​អាច​ជួយ​ទាន់​ឡើយ។

ក្រោយមក​គេ​បាន​ហៅ​សមត្ថកិច្ច​ឲ្យ​មក​ជួយ​ពិនិត្យ​ និង ​ធ្វើ​កោសល្យ​វិច័យ​មានការ​សង្ស័យ​ជា​ករណី​អ្វី​ផ្សេង​និង​បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​ដឹក​យក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​ខាង​ខេត្ត​កំពត​៕