សាលា​រាជធានី​ភ្នំពេញ​ដាក់​ឲ្យ​ដំណើរការ​ភ្លើង​ស្តុ​ប​ថ្មី​ទី​៥​មួយទៀត​នៅ​ប្រសព្វ​ផ្លូវ​លេខ​២១៧​និង​ផ្លូវ​លូ​៥

សាលា​រាជធានី​ភ្នំពេញ​ដាក់​ឲ្យ​ដំណើរការ​ភ្លើង​ស្តុ​ប​ថ្មី​ទី​៥​មួយទៀត​នៅ​ប្រសព្វ​ផ្លូវ​លេខ​២១៧​និង​ផ្លូវ​លូ​៥



ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ បាន​នឹង​កំពុង​ដាក់​ឲ្យ​ដំណើរការ​ភ្លើង​ស្តុ​ប​ថ្មី​ទី​៥ មួយទៀត​នៅ​ប្រសព្វ​រវាងផ្លូវ​លេខ ២១៧​និង​ផ្លូវ​ពី​លូ​៥ ក្នុង​ខណ្ឌមានជ័យ ដើម្បី​សម្រួល​ចរាចរ​ដល់​ប្រជាពលរដ្ឋ​ជា​អ្នកដំណើរ ក្រោយពី​ដំណើរការ​ភ្លើង​ស្តុ​ប​ថ្មី​ជា​បន្តបន្ទាប់​ចំនួន​៤​ស្តុ​ប​រួច​ហើយនោះ។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង ១៥​និង​០០​នាទី​រសៀល​ថ្ងៃ​ទី​០៧​ខែឧសភា ឆ្នាំ​២០១៦ សាលា​រាជធានី​ភ្នំពេញ បាន​នឹង​កំពុង​ដាក់​ឲ្យ​ដំណើរការ​ភ្លើង​ស្តុ​ប​ថ្មី​ទី​៥ នៅ​ប្រសព្វ​រវាងផ្លូវ​លេខ ២១៧​និង​ផ្លូវ​ពី​លូ​៥ ក្នុង​ខណ្ឌ​មានជ័យ។

អាស្រ័យហេតុនេះ សូម​សាធារណជន​ជ្រាប​និង​ចូលរួម​គោរព​ភ្លើ​ង​ស្តុ​ប​និង​ច្បាប់​ចរាចរ​ទាំងអស់គ្នា​៕