បើករថយន្ត​ច្នៃ​ដឹក​ខ្សាច់ ឡើង​ច្រាំង​មិន​រួច ក្រឡាប់​សង្កត់​ខ្លួនឯង​ស្លាប់​

កណ្តាល:
បើករថយន្ត​កែច្នៃ​ដឹក​ខ្សាច់ ឡើង​ចំណោទ​ច្រាំងទន្លេ មិន​រួច​រអិល​ថយក្រោយ ក្រឡាប់សង្កត់​តៃកុង​ស្លាប់​។ ហេតុការណ៍​នេះ​បាន​​កើតឡើង កាលពី​វេលា​ម៉ោង​១​និង៣០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២១៦ នៅ​ចំណុច​ផ្លូវ​ស្កា ស្ថិតនៅ​ភូមិ​ព្រែក​ចារឃុំ​សំបូរ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

​ជនរងគ្រោះ​មានឈ្មោះ ថា ថុល ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​រ​ស៊ី​បើករថយន្ត​ដឹក​ដី​.ដឹក​ខ្សាច់ លក់​តាម​ផ្ទះ​មាន​ស្រុកកំណើត នៅ​ខេត្តតាកែវ បច្ចុប្បន្ន​មក​ស្នាក់នៅ​ភូមិ​បឹងផ្សោត ឃុំ​ពាម​មានជ័យ ស្រុក​ពាម​រ៍ ខេត្តព្រៃវែង​។​

​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​បើករថយន្ត​កែច្នៃ​ដឹក​ខ្សាច់​ពី​មាត់ទន្លេយកទៅលក់​អោយ​អ្នកស្រុក នៅតាម​ផ្ទះ​។ លុះ​មកដល់​ត្រង់ចំណុច​កើតហេតុបាន​បើករថយន្ត​ឡើង​ផ្លូវធំ (​អក​ស្រើ​) តែ​ឡើង​មិន​រួច​ក៏បាន​រអិល​ថយក្រោយវិញ ស្រាប់តែ​ជនរងគ្រោះ​ជាន់​ហ្គែ​រ​បន្ថែម ធ្វើអោយ​រថយន្ត​ក្រឡាប់​បោកជនរងគ្រោះ ទៅ​ចិញ្ចើមផ្លូវ​ហើយ​រថយន្ត​ក៏​សង្កត់ពីលើ ស្លាប់​ភ្លាមៗ​តែម្តង​។

​ក្រោយពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​បាន​ចុះមក​អន្តរាគមន៍ និង​ធ្វើ​កំណត់ហេតុ រួចប្រគល់​សព ជូន​ក្រុមគ្រួសារ យកទៅ​ចាត់ចែង​ធ្វើបុណ្យ​។​ព្រោះ​ករណី​បង្កឡើងដោយ​ខ្លួនឯង​៕R