ប្រទះឃើញ​សាកសព​នារី​មា្ន​ក់ អណ្តែត​នៅក្បែរ​ច្រាំងទន្លេ​

ភ្នំពេញ:
ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ សាកសព​នារី​វ័យ​ប្រហែល​ពី​២០ ទៅ​៣០​ឆ្នាំមា្ន​ក់អណ្តែតនៅក្បែរ​ច្រាំងទន្លេ ។ ហេតុការណ៍​ប្រទះឃើញ​នេះ​បានកើត​ឡើង កាលពីវេលា​ម៉ោង​៨ និង​៣០​នាទី ព្រឹក​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៦ ស្ថិតនៅ​គល់ស្ពានជ្រោយចង្វា​ថ្មី​ត្រើយ​ខាងកើត ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ។​

ប្រទះឃើញ​សាកសព​នារី​មា្ន​ក់ អណ្តែត​នៅក្បែរ​ច្រាំងទន្លេ​

​សាកសព​ជនរងគ្រោះ មិនត្រូវ​ស្គាល់​អត្តសញ្ញាណ​ទេ តែ​ត្រូវគេ​អះអាងថា អាចបណ្តាលមកពី​នាង​មាន​វិបត្តិ​ផ្លូវចិត្ត​។ ព្រោះ​នៅ​រសៀល​ថ្ងៃទី​៦ ឧសភា មាន​គេឃើញ​នាង​ដើរ​ពី​ទិសខាងកើត មក​បម្រុង​លោតទឹក​ម្តង​រួចហើយ តែ​ត្រូវគេ​ឃាត់​ទាន់រួច​ក៏​ដើរ​ត្រឡប់​ទៅ​ទិស​ខាងលិច​វិញ ។

ប្រទះឃើញ​សាកសព​នារី​មា្ន​ក់ អណ្តែត​នៅក្បែរ​ច្រាំងទន្លេ​

​ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃទី​៧ ខែឧសភា នេះ ត្រូវគេ​ប្រទះឃើញ​សាកសព​នាង បង្កការភ្ញាក់ផ្អើល​តែម្តង ។ ក្រោយពី​កើតហេតុ កម្លាំង​​សមត្ថកិច្ច​មូលដ្ឋាន បាន​មកដល់ស្រង់​មកលើ​គោក ហើយ​ពិនិត្យ​តែ​គ្មាន​ឃើញ​អ្វី​ប្លែក​នៅលើ​ខ្លួន​នោះទេ  ដោយសព​ស្លៀកខោ​ខ្មៅ​ជើង​វែ​ពាក់អាវ​ខៀវ​ដៃ​ស ឆ្នូត​ព​ណ៏​ក្រហម​៕​R