អ្នក​អាច​គិត​ថា​វា​ជា​រឿង​ឡប់ៗ​ ប៉ុន្តែ​វា​ជា​ការ​ពិត​ដែល​មិន​ងាយ​មាន​អ្នក​ដឹង

នៅ​លើ​លោក​នេះ​ មាន​រឿង​ជា​ច្រើន​ដែល​អ្នក​គិត​ថា​ ជា​រឿង​ឡប់ៗ និង​មិន​គួរ​ឲ្យ​ជឿ​ ប៉ុន្តែ​តាម​ពិត​ទៅ​វា​ជា​ការ​ពិត​មែន​។ តើ​មាន​អ្វី​ខ្លះ?

១. ថ្ងៃ​ទី​ ៤ ខែ មេសា​ ,ទី​៦ ខែ មិថុនា​ ,ទី​១០​ ខែ​ តុលា​ និង​ទី​១២ ខែ ធ្នូ​ នឹង​ត្រូវ​នឹង​ថ្ងៃ​តែ​មួយ​នៃ​សប្ដាហ៍​ក្នុង​ឆ្នាំ​នានា​។ គេ​ហៅ​ថ្ងៃ​ទាំង​នេះ ថា​ Doomsday ដោយ​គេ​ប្រើ​វា​សម្រាប់​គណនា​ថ្ងៃ​នៃ​សប្ដាហ៍​នៅ​ក្នុង​កាល​បរិច្ឆេទ​ណា​មួយ​។​ នៅ​ឆ្នាំ ២០១៤ Doomsday គឺ​ថ្ងៃ​ សុក្រ​ ហើយ​ឆ្នាំ ២០១៥​ Doomsday គឺ​ថ្ងៃ​ សៅរ៍។

២. មាន​ករណី​ស្លាប់​ ៧០០០​ ករណី​ជា​រៀង​រាល់​ឆ្នាំ ដោយ​សារ​ការ​សរសេរ​ដោយ​ខ្ជីខ្ជា​របស់​វេជ្ជបណ្ឌិត
អ្នក​អាច​គិត​ថា​វា​ជា​រឿង​ឡប់ៗ​ ប៉ុន្តែ​វា​ជា​ការ​ពិត​ដែល​មិន​ងាយ​មាន​អ្នក​ដឹងអ្នក​អាច​គិត​ថា​វា​ជា​រឿង​ឡប់ៗ​ ប៉ុន្តែ​វា​ជា​ការ​ពិត​ដែល​មិន​ងាយ​មាន​អ្នក​ដឹង

៣. ក្នុង​ឆ្នាំ ១៥១៨ មាន​ជំងឺ​រាំ​ដែល​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​នៅ​ Stasbourg

កាល​ពី​ខែ​ កក្កដា​ ឆ្នាំ ១៥១៨​ មាន​ស្ត្រី​ម្នាក់​ចាប់​ផ្ដើម​រាំ​នៅ​តាម​ផ្លូវ​ប្រហែល​ពី​ ៤ ទៅ​ ៦​ថ្ងៃ ហើយ​ទី​បំផុត​ឲ្យ​ក៏​មាន​អ្នក​ចូល​រួម​រាំ​ជាមួយ​នាង​ដល់​ទៅ​ ៤០០​នាក់​ ។ គេ​មិន​ច្បាស់​ទេ​ថា​ មាន​មនុស្ស​ប៉ុន្មាន​អ្នក​បាន​ស្លាប់​ ក៏​ប៉ុន្តែ​ពិត​ជា​មាន​មនុស្ស​មួយ​ចំនួន​ដែល​ស្លាប់​ដោយសារ​គាំងបេះដូង​ ដាច់​សរសៃ​ឈាម​ខួរក្បាល​ និង​អស់​កម្លាំង​ពិតមែន​។
អ្នក​អាច​គិត​ថា​វា​ជា​រឿង​ឡប់ៗ​ ប៉ុន្តែ​វា​ជា​ការ​ពិត​ដែល​មិន​ងាយ​មាន​អ្នក​ដឹង៤. នៅ​ក្នុង​ការ​លេង​អុក​ ចំពោះ​ការ​ចាប់​ផ្ដើម​ដើរ​កូន​អុក​១០​ជំហាន​ដំបូង​​ គឺ​មាន​របៀប​លេង​ដល់​ទៅ​ 169,518,829,100,544,000,000,000,000,00 របៀប ឯ​ណោះ​ ។
អ្នក​អាច​គិត​ថា​វា​ជា​រឿង​ឡប់ៗ​ ប៉ុន្តែ​វា​ជា​ការ​ពិត​ដែល​មិន​ងាយ​មាន​អ្នក​ដឹង

៥. កូកាកូឡា​ថ្លា​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ទសវត្ស​ឆ្នាំ​ ១៩៤០ សម្រាប់​សហភាព​សូវៀត ក៏​ព្រោះ​ថា​កូកាកូឡា​ ហាក់​បង្ហាញ​នូវ​ភាព​ខ្លាំង​របស់​សហរដ្ឋអាមេរិក​។
អ្នក​អាច​គិត​ថា​វា​ជា​រឿង​ឡប់ៗ​ ប៉ុន្តែ​វា​ជា​ការ​ពិត​ដែល​មិន​ងាយ​មាន​អ្នក​ដឹង៦. លោក​ ហ៊ីត្លែរ អ្នក​ធ្វើ​ឲ្យ​មាន​សង្គ្រាម​លោក​លើក​ទី២​ កើត​ឡើង​​ ត្រូវ​បាន​ដាក់​ជា​បុរស​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ ទស្សនាវដ្ដី Time Magazine និង​ឈរ​ឈ្មោះ​ជា​បេក្ខភាព​សម្រាប់​ពាន​រង្វាន់​ណូបែល​សន្តិភាព​នៅ​ឆ្នាំ​ ១៩៣៩។

 

៧. ទឹក​ឃ្មុំ​គឺ​មិន​ដែល​ខូច​ផ្អូម​ទេ​ នេះ​ក៏​ព្រោះ​តែ​ជាតិ​សំណើម​តិច​ និង​ជាតិ​អាស៊ីត​ខ្ពស់​នៅ​ក្នុង​ទឹកឃ្មុំ​។
អ្នក​អាច​គិត​ថា​វា​ជា​រឿង​ឡប់ៗ​ ប៉ុន្តែ​វា​ជា​ការ​ពិត​ដែល​មិន​ងាយ​មាន​អ្នក​ដឹង

៨. ក្មេង​ប្រុស​ស៊ុយអែត​ម្នាក់​ដែល​កើត​នៅ​ឆ្នាំ ១៩៩១​ ត្រូវ​បាន​ឪពុក​ម្ដាយ​ដាក់​ឈ្មោះ​ឲ្យ​ថា

Brfxxccxxmnpcccclllmmnprxvclmnckssqlbb11116 ដែល​ឪពុក​ម្ដាយ​ក្មេង​នេះ​ហៅ​ថា​ Albin ។ ការ​ដាក់​ឈ្មោះ​នេះ​ គឺ​ដើម្បី​ប្រឆាំង​នឹង​ច្បាប់​ក្នុង​ការ​ដាក់​ឈ្មោះ​របស់​ប្រទេស​ស៊ុយអែត​ ហើយ​ក្នុង​ឆ្នាំ​ ១៩៩៦​ ​​ឪពុក​ម្ដាយ​របស់​ក្មេង​នេះ​ ត្រូវ​បាន​ផាក​ពិន័យ​ចំនួន​ ៥០០០​ Kronor គឺ​ប្រហែល​នឹង​ ៧៤០ ដុល្លារ ។

អ្នក​អាច​គិត​ថា​វា​ជា​រឿង​ឡប់ៗ​ ប៉ុន្តែ​វា​ជា​ការ​ពិត​ដែល​មិន​ងាយ​មាន​អ្នក​ដឹង
៩. បន្ទប់​ដ៏​ស្ងៀម​ស្ងាត់​បំផុត​ក្នុង​ពិភពលោក​ ដែល​អាច​ឲ្យ​អ្នក​លឺ​សម្លេង​ឈាម​ហូរ​ក្នុង​ខ្លួន​របស់​អ្នក

ក្នុង​បន្ទប់​នេះ​មាន​កម្រិត​សម្លេង​ត្រឹម​តែ៩ Decibels ហើយ​ប្រសិន​បើ​នៅ​ក្នុង​បន្ទប់​នេះ​យូរ នឹង​នាំ​ឲ្យ​មាន​អារម្មណ៍​មមើល​មមាយ ហើយ​ជា​ទូទៅ​រយៈ​ពេល​ដែល​គេ​អាច​នៅ​ក្នុង​បន្ទប់​នេះ​បាន​យូរ​បំផុត​គឺ​ត្រឹម​តែ៤៥នាទី​ប៉ុណ្ណោះ។

អ្នក​អាច​គិត​ថា​វា​ជា​រឿង​ឡប់ៗ​ ប៉ុន្តែ​វា​ជា​ការ​ពិត​ដែល​មិន​ងាយ​មាន​អ្នក​ដឹង

១០. Marilyn Monroe មាន​ IQ ខ្ពស់ Albert Einstein

Monroe មានកម្រិត IQ 163 លើស Albert Einstein ចំនួន ៣ លេខប៉ុណ្ណោះ។


  • អ្នក​អាច​គិត​ថា​វា​ជា​រឿង​ឡប់ៗ​ ប៉ុន្តែ​វា​ជា​ការ​ពិត​ដែល​មិន​ងាយ​មាន​អ្នក​ដឹង已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ជីវិតនិងសង្គម
Tags: