អបអរ​សាទរ​ Ronaldo ដែល​អាច​សម្រេច​គ្រាប់​បាល់​ទី​៥០០​របស់​ខ្លួន​យប់​មិញ​

ក្នុង​ការ​ប្រកួត​ជើង​ទី​២​នៃ​ពាន​រង្វាន់​ UEFA កាល​ពី​យប់​មិញ​កីឡាករ​ Cristiano Ronaldo បាន​សម្រេច​កំណត់​ត្រា​គ្រាប់​ទី​៥០០​របស់​ខ្លួន​ក្នុង​ជ័យជំនះ​ដែល​ក្លឹប​ Real Madrid បាន​យក​ឈ្នះ​២​ទល់​នឹង​០​លើ​ក្លឹប​ Malmo ។ ដោយ​ក្នុង​ការ​ប្រកួត​នេះ​កីឡាករ​ Ronaldo បាន​ស៊ុត​២​គ្រាប់​ម្នាក់​ឯង​គឺ​នៅ​នាទី​២៩​និង​៩០​ ។

សូម​បញ្ជាក់​គ្រាប់​បាល់​ទាំង​៥០០​របស់​ Ronaldo គឺ​គិត​ទាំង​ការ​ប្រកប​អាជីព​ក្នុង​ក្លឹប​និង​ជម្រើស​ជាតិ​ផង​ដែរ​ ដោយ​ឡែក​ក្នុង​ក្លឹប​ Real Madrid គិត​ទាំង​គ្រាប់​បាល់​យប់​មិញ​ Ronaldo អាច​ស៊ុត​បញ្ចូល​ទី​ចំនួន​៣២៣​គ្រាប់​ដែល​ធ្វើ​ឲ្យ​រូប​គេ​ស្មើ​នឹង​កំណត់​ត្រា​ចាស់​របស់​អតីត​កីឡាករ​ឆ្នើម​របស់​ Real Madrid គឺ​កីឡាករ​ Raul Gonzalez ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • អបអរ​សាទរ​ Ronaldo ដែល​អាច​សម្រេច​គ្រាប់​បាល់​ទី​៥០០​របស់​ខ្លួន​យប់​មិញ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ជីវិតនិងសង្គម
Tags: