ភូមិ​អាថ៌កំបាំង ! មនុស្ស​នាំ​គ្នា​គេង​ដោយ​មិន​ដឹង​ខ្លួន​

នៅ​ក្នុង​ភូមិ​មួយ​របស់​​ប្រទេស​កាហ្សាក់ស្ថាន​មាន​រឿង​ដ៏​ចម្លែក​មួយ​ដែល​បាន​កើត​ឡើង​។ មនុស្ស​ដើរ​ចេញ​ក្រៅ​ដោយ​មិន​មាន​អាការៈ​ស្រវឹង​ស្រា​ឡើយ​ ប៉ុន្តែបន្ទាប់​មកពួក​គេ​ស្រាប់​តែ​ដេក​លក់​ដោយ​មិន​ដឹង​មូល​ហេតុ ហើយ​បន្ទាប់​ពី​ភ្ញាក់​ដឹង​ខ្លួន​គឺ​គេ​មិន​ចាំ​អ្វីទាល់​តែ​សោះ។

​​​រឿង​ចម្លែក​នេះ​ត្រូវបាន​គេ​សំដៅ​លើ​ “ជំងឺនៃការដេក”​ រហូត​មក​ដល់​ពេល​នេះ​អ្នកវិទ្យាសាស្រ្ត​ និង មន្រ្តី​រដ្ឋា​ភិបាល​នៅ​តែ​មាន​ការយល់ច្រលំ​ និង​មិន​អាច​កំនត់​បាន​ថា​តើ​វា​បណ្តាល​មក​ពី​មូល​ហេតុ​អ្វី​ឲ្យ​ប្រាកដ​ឡើយ។ មាន​មតិ​ជា​ច្រើន​បាន​លើក​ឡើង​ទាក់​ទង​នឹង​ប្រធាន​បទ​នេះ អ្នក​ខ្លះ​បាន​និយាយ​ថា​ វា​អាច​បណ្តាល​មក​ពី​កម្រិត​ខ្ពស់​នៃ​វិទ្យុ​សកម្ម​ ខណៈ​ដែល​អ្នកដទៃ​ទៀត​គិត​ថា​ ​វាអាច​មក​ពី​កាបូនម៉ូណូអុកស៊ីត ឬអំបិល​លោហៈ​ច្រើន​ពេក។

ប៉ុន្តែអ្នក​ភូមិ​មួយ​ចំនួន​ទៀត​​ជឿ​ថា មូលហេតុ​គឺ​អាច​បណ្តាល​មក​ពី​អណ្តូង​រ៉ែ​អ៊ុយរ៉ាញ៉ូម​សូវៀត​ដែល​ត្រូវ​បាន​បោះបង់ចោលមួយដែល​នៅ​ក្បែរភូមិនេះ ​មាន​ឈ្មោះ​ថា​ Krasnogorskiy ។ កាល​ពី​ពេល​ថ្មីៗ​នេះ​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ដែល​បង្ហាញ​ពី​ហេតុផល​ពិត​ប្រាកដ​នៅ​ក្រោយ​រឿង​នេះ​នោះ​គឺបណ្តាលមកពី​សារ​ធាតុ​អ៊ុយរ៉ាញ៉ូម​ដែល​មាន​នៅ​ក្នុង​អណ្តូង​រ៉ែ​នោះ​។

លោក​ Berdibek Saparabaev​ ឧបនាយក​រដ្ឋ​មន្រ្តី​ កាហ្សាក់ស្ថាន​ បាន​អះអាង​ថា គេ​បាន​រកឃើញ​កាបូន​ឌីអុកស៊ីត​ និងអ៊ីដ្រូកាបូន​ កម្រិត​ខ្ពស់​ពី​អណ្តូង​រ៉ែ​ដែល​មានអ៊ុយរ៉ាញ៉ូម​ហើយ​ស្រប​ពេល​ដែល​កម្រិត​អុកស៊ីសែន​នៅក្នុង​ខ្យល់​ត្រូវ​បាន​កាត់​បន្ថយ​ផង​ដែរ​នោះ​ទើប​​ជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​មនុស្ស​គេង​មួយ​រំពេច។ ប៉ុន្តែ​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​អ្នក​វិទ្យា​សាស្រ្ត​នៅតែ​មាន​មន្ទិល​សង្ស័យ​ចំពោះ​រឿង​នេះ​នៅ​ឡើយ។

គួរ​​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​ ជំងឺ​នៃ​ការ​គេង​នេះ​កើត​ឡើង​តាំង​ពី​ខែ​មីនា​ ឆ្នាំ​២០១៣ គឺ​នៅ​ពេល​ដែល​អ្នក​ភូមិ​ ក្មេងៗហើយ​សូម្បី​តែ​សត្វចិញ្ចឹម​របស់​គេ​ក៏លង់​លក់នឹង​ដំណេក​មិន​ថា​នៅ​ផ្ទះ​ នៅ​កន្លែង​ធ្វើការ​ ឬ​កន្លែង​សាធារណៈណា​ក៏​ដោយ៕ ​​​​​

អត្ថបទដោយ៖ កញ្ញា
ប្រភព៖ 


  • ភូមិ​អាថ៌កំបាំង ! មនុស្ស​នាំ​គ្នា​គេង​ដោយ​មិន​ដឹង​ខ្លួន​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ជីវិតនិងសង្គម
Tags: