Huawei រក​ចំណូល​បាន​ជាង​ 20 ពាន់​លាន​ដុល្លារ​​​ពី​ការ​លក់​ចេញ​ស្មាតហ្វូន​ 108 លាន​ដើម​ក្នុង​ឆ្នាំ​ 2015

ក្រុមហ៊ុន Huawei បំបែក​ឯតទគ្គកម្ម​ក្នុង​ឆ្នាំ​ 2015 ជាមួយ​ការ​កើន​ឡើង​ 70% ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​

ថ្ងៃ​ទី 05 មករា ឆ្នាំ 2015 – ទីក្រុង Las Vegas សហរដ្ឋ​អាមេរិក​– នៅ​ក្នុង​ព្រឹត្តិការណ៍​ CES 2016 បុត្រ​សម្ព័ន្ធ​អាជីវកម្ម​ស្មាតហ្វូន​ក្រុមហ៊ុន​ (CBG) បាន​ប្រកាស​ពី​ភាព​រឹងមាំ​ និង​ការ​កើន​ឡើង​យ៉ាង​ខ្លាំងក្លា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ខាង​ផ្នែក​អាជីវកម្ម​ស្មាតហ្វូន​របស់​ខ្លួន​។ ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​ Huawei​ ក្នុង​ឆ្នាំ​ 2015 មាន​ប្រមាណ​ជាង​ 20 ពាន់​លាន​ដុល្លារ​អាមេរិក​ កើន​ឡើង​ជាង​ 70% ធៀប​ទៅ​នឹង​ឆ្នាំ​ 2014។ លើស​ពី​នេះ​ ក្រុមហ៊ុន Huawei បាន​លក់​ចេញ​ស្មាតហ្វូន​ 108 លាន​ដើម​ក្នុង​ឆ្នាំ​ 2015 កើន​ឡើង​ 44% ធៀប​នឹង​ឆ្នាំ​ 2014 និង​បាន​ក្លាយ​ខ្លួន​ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ប្រទេស​ចិន​ដែល​អាច​លក់​ចេញ​ស្មាតហ្វូន​ចំនួន​ 108 លាន​ដើម​ក្នុង​ប្រវត្តិ​សាស្ត្រ​។

Huawei រក​ចំណូល​បាន​ជាង​ 20 ពាន់​លាន​ដុល្លារ​​​ពី​ការ​លក់​ចេញ​ស្មាតហ្វូន​ 108 លាន​ដើម​ក្នុង​ឆ្នាំ​ 2015Huawei រក​ចំណូល​បាន​ជាង​ 20 ពាន់​លាន​ដុល្លារ​​​ពី​ការ​លក់​ចេញ​ស្មាតហ្វូន​ 108 លាន​ដើម​ក្នុង​ឆ្នាំ​ 2015

ក្រុមហ៊ុន Huawei បន្ត​បង្កើន​ការ​កសាង​កេរ្តិ៍​ឈ្មោះ​ម៉ាក​របស់​ខ្លួន​ និង​ទទួល​បាន​សមិទ្ធផល​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​វិស័យ​នេះ​៖

  • Huawei ត្រូវ​បាន​ជាប់​ចំណាត់​ថ្នាក់​ទី​ 88 នៅ​ក្នុង​បញ្ជី​ម៉ាក​សញ្ញា​កំពូល​ទាំង​ 100 ក្នុង​ពិភព​លោក​របស់​ Interbrand ដែល​កាល​ពី​ឆ្នាំ​ 2014 ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​ 94។
  • Huawei ត្រូវ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​ 70 នៅ​ក្នុង​បញ្ជី​ម៉ាក​សញ្ញា​ដែល​មាន​តម្លៃ​បំផុត​ទាំង​ 100 ក្នុង​ពិភព​លោក​ ផ្ដល់​ចំណាត់​ថ្នាក់​ដោយ​ BrandZ។
  • យោង​តាម​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ដ៏​ល្បី​ IPSOS បាន​ឲ្យ​ដឹង​ថា​ Huawei ជាប់​ចំណាត់​ថ្នាក់​លេខ​ 1 ក្នុង​ការ​កសាង​កេរ្តិ៍​ឈ្មោះ​ម៉ាក​សញ្ញា​របស់​ខ្លួន​ កើន​ឡើង​ពី​ 65% ក្នុង​ឆ្នាំ​ 2014 ទៅ 76% ក្នុង​ឆ្នាំ 2015 ដែល​ជាង​ 75% នៃ​ចំនួន​អ្នក​ប្រើប្រាស់​ទាំង​អស់​ស្គាល់​ពី​ម៉ាក​សញ្ញា​ស្មាត​ហ្វូន​ Huawei។
  • ការ​កសាង​កេរ្តិ៍​ឈ្មោះ​ម៉ាក​សញ្ញា​របស់​ Huawei កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អឺរ៉ុប​ពី​មួយ​ឆ្នាំ​ទៅ​​មួយ​ឆ្នាំ​៖ ព័រ​ទុយហ្គាល់​ (87%) អ៊ីតាលី (82%) អេស្ប៉ាញ (79%) ហូឡង់ (73%) អាល្លឺម៉ង់ (68%)។
  •  ដោយ​សារ​តែ​ការ​កសាង​កេរ្តិ៍​ឈ្មោះ​​ម៉ាក​សញ្ញា​របស់​ Huawei បាន​កើន​ឡើង​ដល់​ 47 ជាប់​ចំណាត់​ថ្នាក់​លេខ​ 3 ទូទាំង​ពិភព​លោក​។

Huawei រក​ចំណូល​បាន​ជាង​ 20 ពាន់​លាន​ដុល្លារ​​​ពី​ការ​លក់​ចេញ​ស្មាតហ្វូន​ 108 លាន​ដើម​ក្នុង​ឆ្នាំ​ 2015

ផលិត​ផល​របស់​ Huawei ដូចជា P8, Mate 7, Mate S និង Nexus 6P ត្រូវ​បាន​ទទួល​ស្គាល់​នៅ​ក្នុង​ទីផ្សារ​សកលលោក​នៅ​ឆ្នាំ​ 2015៖

  • ការ​លក់​ចេញ​ជា​សកល​របស់​ P8 បាន​ចំនួន​សរុប​ 4.5 លាន​ដើម​ ស្រប​ពេល​ដែល​ស្មាត​ហ្វូន​មួយ​នេះ​ទទូល​បាន​ពាន​រង្វាន់​ជា​ច្រើន​ដូច​ជា​៖ “Best Recommendation Ward” ពី North European Ljud & Bild និង “White Gold Award” ពី Danish Tech-Test ព្រម​ទាំង​ “Recommended Product Award” ពី​គេហទំព័រ​ Review ដ៏​ល្បី​របស់​ន័រវែស​ Dinside។
  • Mate 7 ប្រមាណ​ជាង​ 7 លាន​ដើម​ត្រូវ​បាន​លក់​ចេញ​ក្នុង​ឆ្នាំ​ 2015 ស្រប​ពេល​ដែល​ស្មាតហ្វូន​មួយ​នេះ​ទទួល​បាន​ពាន​រង្វាន់​ “ BEST of IFA 2014” និង​ទទួល​បាន​ពាន​រង្វាន់​ពី​ Android Authority, GSM Arena និង Tom’s Guide។
Gold Nexus 6P smartphone
Huawei Mate 8

អំពី​ក្រុម​ហ៊ុន​ Huawei
គិត​មក​ត្រឹម​ចុង​ឆ្នាំ​ 2013 ផលិត​ផល​ និង​សេវា​កម្ម​របស់​ក្រុមហ៊ុន​ Huawei ត្រូវ​បាន​ចែក​ចាយ​ទៅ​ដល់​ជាង​ 170 ប្រទេស បម្រើ​ឲ្យ​អតិថិជន​ច្រើន​ជាង​មួយ​ភាគ​បី​នៃ​ចំនួន​ប្រជាជន​សរុប​នៅ​លើ​ពិភព​លោក​។ ក្រុមហ៊ុន​ Huawei ជាប់​ចំណាត់​ថ្នាក់​លេខ​បី​ ក្នុង​នាម​ជា​ក្រុម​ហ៊ុន​នាំ​ចេញ​ប្រភេទ​ទូរស័ព្ទ​ស្មាតហ្វូន​ធំ​ជាង​គេ​ ទូទាំង​ពិភពលោក​នៅ​ឆ្នាំ​ 2013។ ក្រុមហ៊ុន Huawei បាន​បង្កើត​ឡើង​ផង​ដែរ​ នូវ​មជ្ឈ​មណ្ឌល​ស្រាវជ្រាវ​ និង​អភិវឌ្ឍ​(R & D) ជាង 16 កន្លែង​នៅ​ជុំវិញ​ពិភពលោក​ ដូច​ជា​ សហរដ្ឋ​អាមេរិក​ អាល្លឺម៉ង់​ ស៊ុយអែត រុស្ស៊ី ឥណ្ឌា និង​ចិន។ ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​អាជីវកម្ម​បី​របស់​ Huawei គឺ អាជីវកម្ម​សម្រាប់​អតិថិជន​ ទទួល​ចែកចាយ​នូវ​ផលិត​ផល​នានា​ រួម​មាន​ ទូរស័ព្ទ​ដៃ​ ឧបករណ៍​អ៊ីនធឺណិត​តាម​ទូរស័ព្ទ​ (MBB) ឧបករណ៍​អ៊ីនធើណេត​តាម​ផ្ទះ​ និង​សេវាកម្ម Clould ។ ជាមួយ​នឹង​បទពិសោធន៍​អាជីវកម្ម​ដ៏​លើស​លប់​ ផ្នែក​បច្ចេកវិទ្យា​ព័ត៌​មាន​ និង​ទូរគមនាគមន៍​ (ICT) អស់​រយៈ​ពេល​ជាង​២០​ឆ្នាំ​ ជា​បណ្ដាញ​សកល​ដ៏​ទូលំទូលាយ​ ប្រតិបត្តិការ​អាជីវកម្ម​លំដាប់​ពិភពលោក​ ព្រម​ទាំង​ជា​ដៃ​គូ​ដ៏​មាន​បទ​ពិសោធន៍​ ក្នុង​វិស័យ​ទូរគមនាគមន៍​ ក្រុម​ហ៊ុន​ បាន​បង្កើត​បណ្ដាញ​ប្រតិបត្តិការ​សកល​មួយ​ រួម​ជា​មួយ​ដៃ​គូ​ការងារ​ដែល​ពោរ​ពេញ​ដោយ​សមត្ថភាព​។ ក្រុមហ៊ុន​ Huawei បាន​ប្ដេជ្ញា​ពាំ​នាំ​យក​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត​ជូន​ដល់​អតិថិជន​ ផ្ដល់​ជូន​ពិភព​លោក​នូវ​លទ្ធភាព​នានា​ និង​ការ​បង្កើត​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ប្រើ​ប្រាស់​គ្រប់​ទីកន្លែង​៕

ព័ត៌មានបន្ថែម៖


  • Huawei រក​ចំណូល​បាន​ជាង​ 20 ពាន់​លាន​ដុល្លារ​​​ពី​ការ​លក់​ចេញ​ស្មាតហ្វូន​ 108 លាន​ដើម​ក្នុង​ឆ្នាំ​ 2015已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ជីវិតនិងសង្គម
Tags: