ពី​មុន​​លក់​ប៊ិច​នៅ​តាម​ចិញ្ចើម​ផ្លូវ​ល្បី​ពេញ​អ៊ីនធើណេត​​ ឥឡូវ​នេះ​អាច​បើក​អាជីវ​កម្ម​ដោយ​ខ្លួន​ឯង

នៅ​ពេល​ដែល​មាន​សង្គ្រាម​កើត​ឡើង​​នៅ​ក្នុង​ប្រទេស​មាន​ប្រជាជន​ជា​ច្រើន​បាន​ធ្វើ​ការ​ចាក​ចេញ​ពី​ស្រុក​កំណើត​របស់​ខ្លួន​​ដើម្បី​ស្វែង​រក​ជីវិត​ថ្មី​ដែល​ប្រសើរ​ជាង​នេះ។នៅ​ពេល​ទៅ​ដល់​​ប្រទេស​ថ្មី​មាន​អ្នក​ភៀស​ខ្លួន​ខ្លះ​បាន​ប្រកប​របរ​មិន​ល្អ​​ប៉ុន្តែ​សម្រាប់​បុរស​ម្នាក់​គាត់​បាន​ដើរ​លក់​ប៊ិច​នៅ​តាម​ចិញ្ចើម​ផ្លូវ​ដើម្បី​ចិញ្ចឹម​កូន​ស្រី​តូច​របស់​គាត់។

ដំបូង​ឡើយ​គេ​បាន​ឃើញ​គាត់​លក់​ប៊ិច​នៅ​តាម​ផ្លូវ​នៅ​ក្នុង​ទីក្រុង​ Beirut ​បន្ទាប់​មក​ក៏​មាន​ជន​ម្នាក់​បាន​ថត​រូប​របស់​គាត់​ដែល​​​​​កំពុង​លក់​ប៊ិច​ហើយ​បាន​ផ្សព្វ​ផ្សាយ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។គាត់​បាន​លក់​ប៊ិច​ខណៈ​ពេល​ដែល​កូន​ស្រី​របស់​គាត់​កំពុង​តែ​គេង​នៅ​លើ​ស្មា​របស់​គាត់។រូប​មួយ​សន្លឹក​នោះ​បាន​បង្ហាញ​ពី​ភាព​អត់​ធ្មត់​របស់​គាត់​​ដែល​សុខ​ចិត្ដ​ប្រកប​របរ​ទុច្ចរិត​ប្រសើរ​ជាង​ដើរ​ឆក់​ប្លន់​គេ។

បុរស​ម្នាក់​ជន​ជាតិ​ស៊ីរី​នេះ​មាន​ឈ្មោះ​ថា Abdul Halim al-Attar ​គាត់​បាន​បើក​អាជីវកម្ម​ផ្ទាល់​ខ្លួន​មួយ​ហើយ​បាន​ជួយ​ដល់​ជន​ភៀស​ខ្លួន​មួយ​ចំនួន​ទៀត​។គាត់​បាន​អរគុណ​ដល់​អ្នក​ផ្សព្វ​ផ្សាយ​រូប​គាត់​តាម​ប្រព័ន្ធ​ដែល​បាន​ធ្វើ​អោយ​ជីវិត​របស់​គាត់​បាន​ផ្លាស់​ប្ដូរ។​គាត់​ទទួល​បាន​ប្រាក់​ប្រមាណ​​191,000  ដុល្លា​ពី​ការ​រៃ​អង្គាស​ជូន​គាត់​។ប្រាក់​ដែល​ទទួល​បាន​គាត់​បាន​ចែកចាយ​ទៅ​កាន់​មិត្ដ​ភក្ដិ​បងប្អូន​និង​សល់​ប៉ុន្មាន​គាត់​ក៏​បើក​ភោជនីយដ្ឋាន​តូច​មួយ។ ភោជនីយដ្ឋាន​របស់​គាត់​បាន​ជួយ​ដល់​ជន​ភាស​ខ្លួន​ដទៃ​ទៀត​ប្រមាណ​១៦​នាក់ ។

ប្រែសម្រួល ៖ GyGy
ប្រភព ៖ Viral4real


  • ពី​មុន​​លក់​ប៊ិច​នៅ​តាម​ចិញ្ចើម​ផ្លូវ​ល្បី​ពេញ​អ៊ីនធើណេត​​ ឥឡូវ​នេះ​អាច​បើក​អាជីវ​កម្ម​ដោយ​ខ្លួន​ឯង已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ជីវិតនិងសង្គម
Tags: