ទឹម រដ្ឋា សារភាព​មាន​ស្នេហ៍​ថ្មី តែ​មិន​ចង់បង្ហាញ​!

6 Videos

តារាសម្តែងរូបរាងតូចស្រលូនបានសារភាពថា នាងពិតជាមានគូស្នេហ៍ជាជនជាតិអាគាំងពិតមែន តែលើកនេះនាងសុំមិនបង្ហាញរូបភាពស្និទ្ធស្នាលដូចមុនទៀតទេ ។ មិត្តភក្តិរួមអាជីពជាមួយនាងបានបង្ហើបប្រាប់ថា គូស្នេហ៍ថ្មីរបស់ ទឹម រដ្ឋា ក៏ជាអ្នកមានទ្រព្យ និង ជាម្ចាស់ហាងមួយនៅក្នុងទីក្រុងភ្នំពេញផងដែរ ។

ក្រោយពីបែកពីគូស្នេហ៍លោក Zaky មិនបានប៉ុន្មានផង តារាសម្តែងរូបស្រស់ ទឹម រដ្ឋា ក៏រកបាន អ្នកស្អំបេះដូងភ្លាមៗដែរ ដែលគូស្នេហ៍ថ្មីរបស់នាងជាជនជាតិអាគាំង ដែលមានរូបរាងស្រស់សង្ហារមិនចាញ់គូស្នេហ៍ចាស់ប៉ុន្មានឡើយ ។ អ្វីដែលកត់សំគាល់ ទោះបីសារភាពថា មានស្នេហ៍ថ្មីក៏ដោយ តែ ទឹម រដ្ឋា បានបដិេសធមិននិយាយលំអិតពី គូស្នេហ៍ថ្មីនោះទេ ដោយប្រាប់ថា មិនចង់ឈឺចាប់ដូចកាលពីលើកទីមួយ ។

ទឹម រដ្ឋា សារភាព​មាន​ស្នេហ៍​ថ្មី តែ​មិន​ចង់បង្ហាញ​!

ពេលណារៀបការចាំបង្ហាញទស្សនិកជន ក៏មិនយឺតពេលដែរ ។ បន្ទាប់ពីបែកបាក់ជាមួយគូស្នេហ៍ភ្លាម ទឹម រដ្ឋា បានប្រាប់ ថា នាងឆ្អែតមួយជីវិត ស្ទើរតែអាចនិយាយថា អស់ជំនឿលើមនុស្សប្រុស ។ តែពេលនេះជីវិតរបស់នាងស្រស់ថ្លាឡើងវិញ ក្រោយពីបានជួបជាមួយគូស្នេហ៍ជាបុរសអាគាំង ។ ពេលនេះ ទឹម រដ្ឋា និង គូស្នេហ៍ថ្មីកំពុងស្វែងយល់ចិត្តថ្លើមគ្នា ទៅវិញទៅមក ។

អ្វីដែលកត់សំគាល់នោះ គូស្នេហ៍ថ្មីរបស់ ទឹម រដ្ឋា មិនមានការរារាំងនិងប្រច័ណ្ឌដូចគូស្នេហ៍មុនឡើយ ។ ជាក់ ស្តែង ពេលនេះ ទឹម រដ្ឋា បានលេចមុខនៅក្នុងការថតរឿងជាបន្តបន្ទាប់ ដែលមានដូចជារឿង« បណ្តឹងស្រី ទាំងប្រាំ» និង រឿង«ម្ទេសហឹរអំបិលប្រៃ» ជាដើម ៕ចេនី