Beckham ខក​ចិត្ត​យ៉ាង​ខ្លាំង​បន្ទាប់​ពី​កូន​ប្រុស​របស់​គេ​ប្រាប់​ថា​អត់​ចង់​លេង​បាល់​ទៀត​ទេ​

អតីត​តារា​បាល់​ទាត់​ឆ្នើម​ David Beckham មាន​ការ​ខក​ចិត្ត​ជា​ខ្លាំង​បន្ទាប់​ពី​កូន​ប្រុស​របស់​គេ​មួយ​រូប​បាន​ប្រាប់​ថា​គេ​ថា​អត់​ចង់​លេង​បាល់​ទៀត​ទេ​ ។

Beckham បាន​និយាយ​បែប​នេះ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​របស់​សារព័ត៌មាន​ ABC ដោយ​រូប​គេ​បាន​និយាយ​ថា « កូន​ប្រុស​របស់​ខ្ញុំ​ម្នាក់​បាន​និយាយ​ជាមួយ​ខ្ញុំ​ថា​លោក​ប៉ា​ខ្ញុំ​មិន​ប្រាកដ​ថា​ខ្ញុំ​ចង់​លេង​បាល់​ទៀត​ទេ​ កូន​ប្រុស​ខ្ញុំ​បាន​និយាយ​ទៀត​ថា​គ្រប់​ពេល​ដែល​គេ​នៅ​លើ​ទីលាន​គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​ថា​គេ​ជា​កូន​ប្រុស​របស់​ David Beckham ដូចនេះ​បើ​គេ​ធ្វើ​មិន​បាន​ល្អ​ដូច​ខ្ញុំ​ គេ​មិន​សប្បាយ​ចិត្ត​ទេ​ ទោះ​យ៉ាង​ណា​ខ្ញុំ​ក៏​បាន​ប្រាប់​គេ​ថា​ឈប់​គិត​ពី​រឿង​ទាំង​នោះ​ទៅ​…កូន​គួរ​តែ​គិត​ថា​លេង​បាល់​ព្រោះ​តែ​កូន​ចង់​លេង​វា​ទៅ​បាន​ហើយ​ » ។

Beckham បាន​បន្ថែម​ថា​ « ប៉ុន្តែ​ពាក្យ​ដែល​គេ​និយាយ​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខក​ចិត្ត​ខ្លាំង​ណាស់​ តែ​ទោះ​យ៉ាង​ណា​ខ្ញុំ​នៅ​តែ​យល់​ស្រប​តាម​ការ​សម្រេច​ចិត្ត​របស់​គេ​ » ។

ប្រភព ៖​ 
ប្រែសម្រួល ៖ វិចទ័រ


  • Beckham ខក​ចិត្ត​យ៉ាង​ខ្លាំង​បន្ទាប់​ពី​កូន​ប្រុស​របស់​គេ​ប្រាប់​ថា​អត់​ចង់​លេង​បាល់​ទៀត​ទេ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:វីដេអូ
Tags: