តោះ​ ! ស្វែង​យល់​ពី​លក្ខណៈ​សម្បត្តិ​ខ្លះ​ៗ របស់ Ford Mustang 2015 ដែល​ទើប​តែ​មក​ដល់​ក្នុង​ទីផ្សារ​កម្ពុជា

កាល​ពី​ពេល​ថ្មីៗ កន្លង​ទៅ​នេះ​ក្រុម​ហ៊ុនRMA-Ford Cambodia ទើប​តែ​សម្ពោធន៍​ជា​ផ្លូវ​ការ​ នូវ​​​រថយន្ត​ស្ព័រ​ស៊េរី​ថ្មី​របស់​ Ford ដែល​មាន​ឈ្មោះ​ថា Ford Mustang ស៊េរី 2015។ ហើយ​ពេល​នេះ CAMBOMAG នឹង​លើក​យក​លក្ខណៈ​សម្បត្តិ​របស់​វា​មក​បង្ហាញ​ជូន​ប្រិយមិត្ត។​

Ford Mustang 2015 ត្រូវ​បាន​អភិវឌ្ឍន៍​​រូប​រាង​​ កម្លាំង​ និង បច្ចេកវិទ្យា​កាន់​តែ​ទំនើប​ជាង​​ស៊េរី​មុន​ទៅ​ទៀត​។  ចំពោះ​កម្លាំង​ម៉ាស៊ីន​របស់​វា​ មាន​បី​​ជម្រើស​ សម្រាប់​អតិថិជន​ជ្រើសរើស ៖

  • Mustang EcoBoost® ជា​ប្រភេទ​​ម៉ាស៊ីន​ EcoBoost® engine – a 2.3L ដែល​មាន​កម្លាំង​ម៉ាស៊ីន 310 សេះ ស៊ីសាំង 11.2 L/100km សម្រាប់​ផ្លូវ​ក្នុង​ក្រុង និង 7.4 L/100km នៅ​លើ​​ផ្លូវ​ ហាយវេ។
  • Mustang V6 ជា​ប្រភេទ​ម៉ាស៊ីន V6 ​ចំណុះ​ 3.7L  មាន​កម្លាំង​ម៉ាស៊ីន 300 សេះ ស៊ី​សាំង​ 12.4 L/100km សម្រាប់​ផ្លូវ​ទីក្រុង និង 8.4 L/100km នៅ​លើ​ផ្លូវ​ហាយវេ។
  • Mustang GT ជា​ប្រភេទ​​ម៉ាស៊ីន V8 ចំណុះ 5.0L មាន​កម្លាំង​ម៉ាស៊ីន 435 សេះ ស៊ី​សាំង 14.7 L/100km សម្រាប់​ផ្លូវ​ទីក្រុង និង 9.4 L/100km នៅ​លើ​ផ្លូវ ហាយវេ។

ក្រៅ​ពី​កម្លាំង​ម៉ាស៊ីន ដ៏​ខ្លាំង​ក្លា Ford Mustang 2015 ក៏​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ដ៏​ទំនើប​ជំនាន់​ចុង​ក្រោយ​ជា​ច្រើន ដែល​មាន​ដូចជា ៖

  • ប្រព័ន្ធ​បញ្ឆេះ​ និង ពន្លត់​ម៉ាស៊ីន​រថយន្ត​ដ៏​ទំនើប ៖ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​គ្រាន់​តែ​យក​ដៃ​ទៅ​ចុច​លើ​ប៊ូតុង Engine ។
  • BLIS® (Blind Spot Information System) ជា​ប្រព័ន្ធ​សុវត្ថិភាព​ដ៏​ទំនើប​ដែល មុខ​ងារ​របស់​វា​គឺ ប្រកាស​ដំណឹង​នៅ​ពេល​​យានយន្ត​ផ្សេង​បាន​ចូល​ដល់​ចំណុច Blind Spot ( ចំណុច​ដែល​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន) ដែល​ចាប់​ដោយ​រ៉ាដា​របស់​រថយន្ត ដើម្បី​បញ្ចៀស​ការ​ប៉ះទង្គិច​ផ្សេងៗ។
  • Adaptive Cruise Control ៖ ជា​ប្រព័ន្ធ​គ្រប់​គ្រង់​ល្បឿន​និង​ហ្រ្វាំង ដែល​មាន​តួនាទី​បញ្ចៀស​ការ​ប៉ះទង្គិច​ទៅ​នឹង​យានយន្ត​ឬ ឧបសគ្គ​ដែល​នៅ​​ពី​មុខ​រថយន្ត។
  • Rain-Sensing Wipers ៖ ប្រព័ន្ធ​គ្រប់​គ្រង់​ផ្លិតទឹក​ដោយ​ស្វ័យ​ប្រវត្តិ ដោយ​វា​នឹង​ដំណើរ​ការ​ផ្លិត​ទឹក​របស់​រថយន្ត​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ពេល​ដែល​មាន​ភ្លៀង​ ឬ ព្រិល។
  • អេក្រង់ Touch Screen សម្រាប់​បញ្ជរ​ការ​ត​ភ្ជាប់​ពី​ទូរស័ព្ទ​មក​កាន់​រថយន្ត មើល​ផែន​ទីឬ​​សីតុណ្ហភាព និងចាក់ MP3 ជា​ដើម។

Mustang 2015 នៅ​មាន​បច្ចេកវិទ្យា​ទំនើបៗ ជា​ច្រើន​ទៀត ជាមួយ​នឹង​ប្រព័ន្ធ​សុវត្ថិភាព​ដែល​គួរ​ឲ្យ​ទុក​ផង​ដែរ ដែល​ធ្វើ​ឲ្យ​ការ​​ធ្វើ​ដំណើរ​របស់​អ្នក​ប្រកប​ដោយ​ផាកសុខភាព និង ភាព​ថ្លៃ​ថ្នូរ៕

ប្រែ​សម្រួល​ដោយ ៖ Mr DEE
ប្រភព ៖


  • តោះ​ ! ស្វែង​យល់​ពី​លក្ខណៈ​សម្បត្តិ​ខ្លះ​ៗ របស់ Ford Mustang 2015 ដែល​ទើប​តែ​មក​ដល់​ក្នុង​ទីផ្សារ​កម្ពុជា已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:បច្ចេកវិទ្យា
Tags: