ដើរ​មួយ​ថ្ងៃ ២០ គីឡូ​ម៉ែត្រ​ដើម្បី​លក់​ កាពិ, រឿង​រ៉ាវ​ពិត​របស់​បុរស​ចំណាស់​​អាយុ ៨០ ឆ្នាំ​ម្នាក់​

ខណៈដែលមនុស្សចាស់មួយចំនួនកំពុងប្រឡែងលេងជាមួយចៅ ឬ កំពុងសោយសុខក្នុងវ័យចាស់ជរារបស់ខ្លួន បុរសចំណាស់ម្នាក់នេះបែរជាកំពុងតែដើរលក់កាពិ ដើម្បីចិញ្ចឹមគ្រួសារទៅវិញ។

បើតាមការឲ្យដឹងពីវេបសាយ បុរសចំណាស់អាយុ ៨០ ឆ្នាំនេះមានឈ្មោះថា Manong Lauro ជាជនជាតិហ្វីលីពីន។ ជារៀងរាល់ថ្ងៃលោកតា បានធ្វើដំណើរលើចង្ងាយផ្លូវជាង ២០ គីឡូម៉ែត្រដោយថ្មើរជើងដើម្បីលក់ កាពិ (ប្រជាជនហ្វីលីពីនហៅថា Bagoon ) ។ ដោយក្នុងមួយថ្ងៃគាត់អាចរកបានត្រឹមតែប្រាក់បន្តិចបន្តួចដែលគ្រប់គ្រាន់សម្រាប់ទិញអង្កមួយគីឡូក្រាមតែប៉ុណ្ណោះ។

លោកតាបាននិយាយថា បើទោះបីជាគាត់មានភាពលំបាក ឬ ក៏មិនអាចរកប្រាក់គ្រប់គ្រាន់សម្រាប់ទិញម្ហូបអាហារឲ្យមនុស្សក្នុងគ្រួសាររបស់គាត់បានហូបឆ្អែតក៏ដោយ ប៉ុន្តែគាត់នៅតែតស៊ូបន្តទៀតដើម្បីផ្គត់ផ្គង់អាហារទៅឲ្យគ្រួសាររបស់គាត់៕

ប្រែសម្រួល ៖ ជលស័យ


  • ដើរ​មួយ​ថ្ងៃ ២០ គីឡូ​ម៉ែត្រ​ដើម្បី​លក់​ កាពិ, រឿង​រ៉ាវ​ពិត​របស់​បុរស​ចំណាស់​​អាយុ ៨០ ឆ្នាំ​ម្នាក់​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:បច្ចេកវិទ្យា
Tags: