ទម្លាប់​អាក្រក់​បី​យ៉ាង​ដែល​ធ្វើ​អោយ​អ្នក​មិន​អាច​ឈោង​ចាប់​ភាព​ជោគជ័យ​បាន​

ជោគជ័យ​របស់​យើង​ម្នាក់​ៗ​វា​អាស្រ័យ​ទៅ​លើ​ការ​អោយ​និយមន័យ​របស់​យើង​,​​ ហើយ​ជោគ​ជ័យ​តែង​មាន​មក​ពី​ការ​ដាក់​គោលដៅ​ថា​ចង់​បាន​អ្វី​ ឬ​ ចង់​ទៅ​ណា​ជាមុន​សិន​ទើប​ពេល​សម្រេច​យើង​អាច​ហៅ​បាន​ថា​ជោគ​ជ័យ​ ។​ អ្នក​ខ្លះ​ក៏​បាន​ជោគជ័យ​អ្នក​ខ្លះ​ក៏​មិន​បាន​ជោគជ័យ​ បើ​ទោះ​បី​មនុស្ស​ទាំង​២ក្រុម​នេះ​ដាក់​គោលដៅ​តែ​មួយ​ដូច​គ្នា​ក្ដី​ ចឹង​តើ​មក​ពី​មូលហេតុ​អ្វី​បាន​ជា​គេ​អាច​ជោគជ័យ​ហើយ​យើង​មិន​ដែល​ជោគ​ជ័យ​សោះ​ ?

ចម្លើយ​មក​ពី​ទម្លាប់​ជោគជ័យ​និង​ទម្លាប់​បរាជ័យ​របស់​យើង​នេះ​ឯង ដូច្នោះ​យើង​នឹង​លើក​យក​នូវ​ទម្លាប់​៣​យ៉ាង​ដែល​តែង​តែ​នាំ​អ្នក​ទៅ​រក​ភាព​បរាជ័យ​ ៖

១.ជំនឿ​មើល​ងាយ​ខ្លួន​ឯង​

ពាក្យ​ស្លោក​ដ៏​ល្បី​មួយ​របស់​លោក​ Napoleon Hill បាន​ពោល​ថា​ ៖ អ្វី​ដែល​ចិត្ត​អាច​គិត​ដល់​និង​ជឿ​ជាក់​(ថា​បាន​)​ , ចិត្ត​(ខ្លួន​អ្នក)​ប្រាកដ​ជា​អាច​សម្រេច​បាន​ ។
គាត់​ចង់​មាន​ន័យ​ថា​ កាល​ណា​ដែល​យើង​គិត​ថា​យើង​អាច​ធ្វើ​បាន​ យើង​ប្រាកដ​ជា​អាច​ធ្វើ​បាន​ដោយ​ខួរក្បាល​យើង​ប្រាកដ​ជា​រក​វិធី​គ្រប់ផ្លូវ​ដើម្បី​អោយ​ធ្វើ​បាន​ ។ ជំនួស​ដោយ​ពាក្យ​និង​ជំនឿ​បែប​បរាជ័យ​ទៅ​លើ​ខ្លួន​ឯង​ ដូច​ជា​ ខ្ញុំ​មិន​អាច​ធ្វើ​វា​បាន​ទេ​​, វា​គ្មាន​ផ្លូវ​អាច​ទៅ​រួច​ទេ​ ជា​ដើម​ ។ មនុស្ស​ដែល​ជោគជ័យ​តែង​តែ​ផ្ដោត​សំខាន់​នូវ​គោលដៅ​របស់​ខ្លួន​ដោយ​និយាយ​ថា​ ខ្ញុំ​អាច​ធ្វើ​វា​បាន​ ។

​កែ​ទម្លាប់​​ចាស់​នេះ​ដោយ​ ៖ ស្រមៃ​នូវ​រូបភាព​របស់​អ្នក​ពេល​ដែល​ពោរ​ពេញ​ទៅ​ភាព​ជោគជ័យ​ ឬ សម្រេច​គោល​ដៅ​ទាំង​នោះ​ រួច​ត្រូវ​មាន​ជំនឿ​ថា​ខ្លួន​ឯង​អាច​ធ្វើ​បាន​ ។

២.គ្មាន​វិន័យ​ចំពោះ​ខ្លួន​ឯង​

យោង​ទៅ​តាម​អ្នក​និពន្ធ​ដ៏​ល្បី​ និង​ ជា​មនុស្ស​ដ៏​ជោគ​ជ័យ​ម្នាក់​ លោក Brian Tracy បាន​និយាយ​ថា​ មនុស្ស​ជោគជ័យ​ទាំង​ស្រី​ទាំង​ប្រុស​សុទ្ធ​តែ​ជា​មនុស្ស​ដែល​ធ្វើ​ការ​តែ​រឿង​ដែល​មាន​តម្លៃ​ប៉ុណ្ណោះ​​ មិន​មែន​ចាយ​ពេល​វេលា​របស់​ខ្លួន​ជាមួយ​សកម្មភាព​មិន​សូវ​មាន​តម្លៃ​នោះ​ទេ​ ។ ជា​រឿង​គួរ​ឲ្យ​សោក​ស្ដាយ​បើ​សិន​ជា​អ្នក​ទៅ​រវល់​តែ​ធ្វើ​រឿង​​តូចតាច​ ដែល​មិន​ព្រម​ទៅ​ធ្វើ​ការ​​​សំខាន់​នោះ​​ ដូច​ជា​ការ​ទទួល​ទូរស័ព្ទ​ច្រើន​ពេក​ ឬ ការ​ចំណាយ​ពេល​ធ្វើ​រឿង​ដែល​មិន​ទាក់ទង​នឹង​គោល​ដៅ​របស់​អ្នក​ ។

កែ​ទម្លាប់​ចាស់​នេះ​ដោយ​ ៖ បង្កើន​ទម្លាប់​​ដំបូង​បំផុត​គឺ​ ដាក់​គោលដៅ​ថា​ចង់​បាន​អ្វី​ រួច​កាត់​វា​ជា​កង់​ៗ​តូច​ៗ​ មក​ជា​គោល​ដៅ​ប្រចាំ​ថ្ងៃ​ គោល​ដៅ​ប្រចាំ​អាទិត្យ​ គោលដៅ​ប្រចាំ​ខែ​ រួច​ចាប់​ផ្ដើម​ធ្វើ​វា​ដោយ​ដាក់​គោល​ដៅ​ណា​ដែល​សំខាន់​ជាង​គេ​លើ​គេ​ រួច​ផ្ដោត​ទៅ​ធ្វើ​ការ​អោយ​ច្រើន​ជាងគេ​ ពេល​ដែល​សម្រេច​គោល​ដៅ​តូច​ៗ​ទាំង​នេះ​ហើយ​ចូរ​គូស​សញ្ញា​បញ្ជាក់​ថា​បាន​ជោគជ័យ​ រួច​ធ្វើ​បែប​នេះ​ជា​ទម្លាប់, ក្នុង​រយៈ​​ពេល​មួយ​អ្នក​នឹង​មាន​ទម្លាប់​ដូច​អ្នក​ជោគ​ជ័យ​ដទៃ​ទៀត​ផង​ដែរ​ ។

៣.ធ្វើ​អ្វី​តាម​តែ​​ការ​ព្រាង​ទុក​ ​​

ដូច​ដែល​ Gary Keller ស្ថាបនិក​នៃ​ក្រុមហ៊ុន​ Keller Willaims Realty បាន​និយាយ​ថា​ “លទ្ធផល​មិន​​មែន​បង្កើត​ដោយ​លទ្ធផល​នោះ​ទេ​ មាន​តែ​សកម្មភាព​ប៉ុណ្ណោះ​ដែល​បង្កើត​លទ្ធផល​”។ ចឹង​បើ​អ្នក​ត្រូវ​ការ​ភាព​ជោគជ័យ​អ្នក​ត្រូវ​ការ​បញ្ចេញ​សកម្មភាព​​ហើយ​ត្រូវ​ធ្វើ​អោយ​ច្រើន​ជាង​ការ​រំពឹង​ទុក​ ។

កែ​ទម្លាប់​ចាស់​នេះ​ដោយ​ ៖ វា​មិន​​មាន​រូបមន្ត​អ្វី​ពិសេស​នោះ​ទេ​​ អ្នក​គ្រាន់​តែ​រៀន​តាម​គន្លង​របស់​អ្នក​ជោគជ័យ​ ដោយ​យក​គន្លឹះ​និង​គោលការណ៍​របស់​ពួក​គេ​មក​អនុវត្ត​តាម​នោះ​អ្នក​ប្រាកដ​ជា​ជោគជ័យ​មិន​ខាន​ ។

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖


  • ទម្លាប់​អាក្រក់​បី​យ៉ាង​ដែល​ធ្វើ​អោយ​អ្នក​មិន​អាច​ឈោង​ចាប់​ភាព​ជោគជ័យ​បាន​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:បច្ចេកវិទ្យា
Tags: