តើ​ក្លឹប​ Real Madrid បាន​បង្កើត​ឡើង​ជា​លើក​ដំបូង​នៅ​ឆ្នាំ​ណា​ ? ហេតុអ្វី​និមិត្ត​សញ្ញា​របស់​ក្លឹប​មាន​រូប​មកុដ​ ?

ក្លឹប​ Real Madrid ជា​ក្លឹប​ដ៏​ធំ​មួយ​ក្នុង​ពិភព​បាល់​ទាត់​ដែល​មាន​មនុស្ស​ស្ទើរ​តែ​ជុំ​វិញ​ពិភព​លោក​ស្គាល់​មិន​តែ​ប៉ុណ្ណោះ​ក្លឹប​មួយ​នេះ​ក៏​មាន​មនុស្ស​រាប់​លាន​អ្នក​ជា​អ្នក​គាំទ្រ​ផង​ដែរ​ ។ តែ​ដឹង​ឬ​ទេ​តើ​ក្លឹប​ដ៏​ល្បីល្បាញ​មួយ​នេះ​បាន​ចាប់​ផ្ដើម​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​ណា​ឬ​ទេ ?

បើ​យោង​តាម​គេហទំព័រ​ Wikipedia បាន​ឲ្យ​ដឹង​ថា​ក្លឹប​ Real Madrid បាន​បង្កើត​ឡើង​ជា​លើក​ដំបូង​ក្នុង​អំឡុង​ឆ្នាំ​១៩០២​ដែល​ពេល​នោះ​ក្លឹប​មួយ​នេះ​មាន​ឈ្មោះ​ថា​ត្រឹម​តែ​ Madrid ប៉ុណ្ណោះ​ ។ ហើយ​ក្រោយ​មក​នៅ​អំឡុង​ឆ្នាំ​១៩២០​ព្រះ​រាជា​នៃ​ប្រទេស​អេស្ប៉ាញ​គឺ​ព្រះអង្គ​ Alfonso XIII បាន​ប្រទាន​ឈ្មោះ​បន្ថែម​គឺ​ Real ( ជា​ភាសា​អេស្ប៉ាញ​អាន​ថា​រ៉េអាល់​ ដែល​មាន​ន័យ​ថា​រាជវង្ស​ ) រួម​ជា​មួយ​នឹង​ការ​ប្រទាន​រូប​មកុដរាជ្យ​ជា​និមិត្តសញ្ញា​របស់​ក្លឹប​ទៀត​ផង​ ។

ព្រះអង្គ Alfonso XIII

គួរ​រំលឹក​ថា​ក្លឹប​ Madrid បាន​ឈ្នះ​ពាន​ដំបូង​បំផុត​របស់​ខ្លួន​គឺ​នៅ​ក្នុង​ឆ្នាំ​ ១៩០៥ ដែល​នោះ​ជា​ពាន​ Spanish Cup គឺ​ក្រោយ​ពី​ក្លឹប​ Madrid បាន​យក​ឈ្នះ​លើ​ក្លឹប​ Athletic Bilbao នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ។

កីឡាករ​របស់​ក្លឹប​ Madrid ឆ្នាំ១៩០៥

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • តើ​ក្លឹប​ Real Madrid បាន​បង្កើត​ឡើង​ជា​លើក​ដំបូង​នៅ​ឆ្នាំ​ណា​ ? ហេតុអ្វី​និមិត្ត​សញ្ញា​របស់​ក្លឹប​មាន​រូប​មកុដ​ ?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កីឡា
Tags: