កីឡាករ Di Maria បាន​និយាយ​ថា​ខ្ញុំ​នឹង​បន្ត​នៅ Man Utd

ខ្សែ​បម្រើ​ស្លាប​របស់​ក្លឹប Man Utd កីឡាករ Angel Di Maria បច្ចុប្បន្ន​ត្រូវ​បាន​ចាប់​អារម្មណ៍​ដោយ​ក្លឹប​ធំៗ​ជា​ច្រើន ដូចជា Parist Saint Germain , Bayern Munich និង Barcelona​ ក្រោយ​ពី​រូប​គេ​ធ្វើ​មិន​បាន​ល្អ​នៅ​ក្លឹប​អង់គ្លេស​មួយ​នេះ ។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី​កីឡាករ​ Di Maria បាន​និយាយ​ថា​រូប​គេ​មិន​ចាក​ចេញ​ពី Man Utd​ បើ​ទោះ​បី​ជា​មិន​សប្បាយ​ចិត្ត​ដោយ​សារ​អង្គុយ​នៅ​កៅអី​បម្រុង​កាល​ពី​ចុង​រដូវ​កាល ២០១៤-២០១៥ ក៏​ដោយ ។

ខ្សែបម្រើ​ស្លាប​រូប​នេះ​បញ្ជាក់​ថា​រូប​គេ​និង​ព្យាយាម​អភិវឌ្ឍន៍​អោយ​ប្រសើរ​ជាង​រដូវ​កាល​មុន​ បើ​ទោះ​ជា​រូប​គេ​មិន​ប្រាកដ​ថា​ហេតុ​អ្វី​បាន​ជា​ទម្រង់​លេង​របស់​គេ​ធ្លាក់​ក្រោម​ការ​ដឹក​នាំ​របស់​លោក Louis van Gaal ៕

ប្រភព ៖ 
ប្រែសម្រួលដោយ ៖ វិចទ័រ


  • កីឡាករ Di Maria បាន​និយាយ​ថា​ខ្ញុំ​នឹង​បន្ត​នៅ Man Utd已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កំសាន្ត
Tags: