២​នាក់​ប្តី​ប្រពន្ធ​ ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន ​រង​របួស​ធ្ងន់​ទាំង​២

២​នាក់​ប្តី​ប្រពន្ធ​ ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន ​រង​របួស​ធ្ងន់​ទាំង​២



ឧត្តរមានជ័យ ៖ កាលពី​វេលា​ម៉ោង​១៣​និង​៤០​នាទី ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​ខ្លួនឯង​នៅ​លើ​ផ្លូវជាតិ​លេខ​៦៨ ត្រង់​ចំណុច​ខាងត្បូង​សាលា បឋមសិក្សា​ ហ៊ុន សែន ​ព្រៃធំ ភូមិ​ព្រៃធំ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​អ្នក​បើក​ម៉ូតូ​ឈ្មោះ ណាត នឿ​ត ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ​មុខរបរ​ធ្វើស្រែ រង​របួស​បាក់​ភ្លៅ​ខាង​ស្តាំ អ្នករួមដំណើរ​ជា​ប្រពន្ធ​ឈ្មោះ ភួ​ន់ អូន ភេទ​ស្រី អាយុ​៥១​ឆ្នាំ​ មុខរបរ​ធ្វើស្រែ ​រង​របួស​ដៃ​ឆ្វេង ​និង​ជើង​ខាង​ស្តាំ​។

​សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ជនរងគ្រោះ​ទាំងពីរ​នាក់​រស់នៅ​ភូមិ​តា​សុខ ឃុំ​សែន​សុខ ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប​។ ជនរងគ្រោះ​ទាំង​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​ចុងកាល់​។​

សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹង​ថា មូលហេតុ​ជិះ​ម៉ូតូ​លឿន​ដល់​ផ្លូវ​កោង​មិន​ប្រយ័ត្ន ទើប​កាច់ចង្កូត​មិន​ទាន់​ធ្លាក់​ចូល​ប្រឡាយ​ទឹក​តែម្ដង​ទៅ​៕២​នាក់​ប្តី​ប្រពន្ធ​ ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន ​រង​របួស​ធ្ងន់​ទាំង​២