ការ​ទទួលទាន​កាហ្វេ​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ថ្លើម

ថ្លើម​គឺ​ជា​សរីរាង្គ​សំខាន់​បំផុត​ដែល​មាន​មុខងារ​រាប់រយ​ជំពូក​នៅ​ក្នុង​រាងកាយ។ វា​ជា​បញ្ហា​រសើប​ខ្លាំង​ពី​ការ​ញៀន​របស់​វា​នៅ​ក្នុង​សម័យ​នេះ​ដូច​ជា​ការ​សេព​គ្រឿង​ស្រវឹង​និង​ការ​ទទួលទាន​ជាតិ​ស្ករ fructose ច្រើន​ហួស​ហេតុ​ពេក។ ដំណាក់​កាល​ចុង​បញ្ចប់​នៃ​ការ​ខូច​ថ្លើម​ត្រូវ​បាន​គេ​ហៅ​ថា​ជំងឺ​ក្រិន​ថ្លើម ពាក់ព័ន្ធ​ភាគ​ច្រើន​នៃ​ថ្លើម​ដែល​ត្រូវ​បាន​ជំនួស​ដោយ​ជាលិកា​ស្លាកស្នាម (Scar Tissue)។ អ្នក​ដែល​ចូលចិត្ត​ទទួលទាន​កាហ្វេ​កាត់​បន្ថយ​ហានិភ័យ​៨៤%​នៃ​ការ​វិវឌ្ឍន៏​ទៅ​កាន់​ជំងឺ​ក្រិន​ថ្លើម​មាន​ឥទ្ធិពល​ខ្ពស់​ចំពោះ​អ្នក​ដែល​ទទួល​កាហ្វេ​ពី​៤​កែវ​ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ។ មហារីក​ថ្លើម​គឺ​ជា​រឿង​ទូទៅ វា​គឺ​ជា​មូលហេតុ​ទីពីរ​នៃ​ការ​កើត​ជំងឺ​មហារីក​ស្លាប់​នៅ​ទូទាំង​ពិភព​លោក។ អ្នក​ផឹក​កាហ្វេ​មាន​រហូត​ដល់​ទៅ​ ៤០%ក្នុង​ការ​ថយ​ចុះ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ថ្លើម។ អ្នក​ដែល​ចូលចិត្ត​ទទួលទាន​កាហ្វេ​មាន​ការ​ថយ​ចុះ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​និង​ជំងឺ​ក្រិន​ថ្លើម។ ការ​ទទួលទាន​កាហ្វេ​ជា​ច្រើន​ ហានិភ័យ​នៃ​ជំងឺ​ថ្លើម​ក៏​ចុះ​ទាប៕

ប្រែ​សម្រួល​ដោយ៖ Ninja
ប្រភព៖ eatlocalgrown


  • ការ​ទទួលទាន​កាហ្វេ​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ថ្លើម已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ចំនេះដឹង
Tags: