ពលរដ្ឋរស់នៅក្នុងតំបន់ដាច់ស្រយ៉ាល នៅស្រុកសំឡូតដាច់ទឹកប្រើប្រាស់នាំគ្នាទៅដងទឹកអូរមានផ្ទុកថ្នាំពុលរងការពុលធ្ងន់ ស្រាល៤៦នាក់

ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋប្រុសស្រីក្មេង ចាស់ រស់នៅក្នុងតំនប់ដាច់យ៉ាល ក្នុងស្រុកសំឡូត សរុបចំនួន៤៦នាក់ ត្រូវគេរាយការណ៍ឱ្យដឹងថា បានរងការពុលក្អួតចង្អោស្រាល និងធ្ងន់ បន្ទាប់ពីពលរដ្ឋទាំងនោះ ដាច់ទឹកប្រើប្រាស់ ហើយទៅដងទឹកអូរផឹក ដែលគេសង្ស័យជាប្រភពទឹកផ្ទុកថ្នាំពុល បាញ់ស្មៅ ។ ក្រោយពីកើតហេតុនោះភ្លាម កម្លាំងនគរបាលស្រុកសំឡូត បានធ្វើដំណើរតាមរថយន្ត ក្នុងចម្ងាយផ្លូវឆ្ងាយទៅដឹកពលរដ្ឋរងគ្រោះ បញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកស្រុកសំឡូត ការជួយសង្រ្គោះឧបសគ្គ ផ្លូវលំបាកបណ្តាលឱ្យរថយន្តនគរបាលស្រុកសំឡូត១គ្រឿង រងការក្រឡាប់ទៀតផង ។ ទន្ទឹមនោះក៏មានរថយន្តកងទ័ពបានធ្វើដំណើរ ទៅដឹកជនរងគ្រោះបញ្ជូនមកកាន់មន្ទីរពេទ្យនោះផងនោះដែរ ។
ពលរដ្ឋរស់នៅក្នុងតំបន់ដាច់ស្រយ៉ាល នៅស្រុកសំឡូតដាច់ទឹកប្រើប្រាស់នាំគ្នាទៅដងទឹកអូរមានផ្ទុកថ្នាំពុលរងការពុលធ្ងន់ ស្រាល៤៦នាក់
សេចក្តីរាយការណ៍ឱ្យដឹងទៀតថាក្នុងចំណោមពលរដ្ឋទាំង៤៦នាក់ រងការពុលទឹកបន្តបន្ទាប់ ក្នុងនោះមាន១១នាក់រងការពុលធ្ងន់ខ្លាំង ចំណែក៣៥នាក់ទៀតពុលស្រាល ។ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆនាំ២០១៦ ជនរងគ្រោះពុលទឹកធ្ងន់១១នាក់ ត្រូវបានក្រុមគ្រូពេទ្យខេត្ត ដឹកបញ្ជូនយកទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យខេត្តបាត់ដំបង ហើយក្រុមគ្រូពេទ្យបានធ្វើការស្រាវជ្រាវរកមូលហេតុ នៃការពុលនោះ ដោយគេសង្ស័យថាពលរដ្ឋទាំងនោះពុលថ្នាំបាញ់ស្មៅ ដែលសាយភាយតាមទឹកភ្លៀងហូរចូលអូរនៅពេលពលរដ្ឋនាំគ្នាទៅដងទឹកផឹក ក៏រងការពុលតែម្តង ។ ករណីពុលទឹកអូរនោះ សេចក្តីរាយការណ៍ឱ្យដឹងថា មកដល់ថ្ងៃនេះ មិនទាន់មានពលរដ្ឋណាម្នាក់បាត់បង់ជវិតនោះទេ ។

លោកកោ ស៊ុនកាំង អធិការនគរបាលស្រុកសំឡូតបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ ក្រោយពីលោកទទួលព័ត៌មានពីនគរបាលប៉ុស្ថិ៍មូលដ្ឋានរាយការណ៍ថា មានពលរដ្ឋពុលទឹកអូរ លោកក៏បានដឹកនាំកម្លាំងធ្វើដំណើរតាមរថយន្ត ដោយតំបន់នោះដាច់ស្រយ៉ាល ផ្លូវលំបាកដែលជាតំបន់ជាប់ព្រំប្រទល់ស្រុកគាស់ក្រឡ ស្រុកវាលវែងខេត្តពោធិ៍សាតិនិងស្រុកសំឡូត ខេត្តបាត់ដំបង ធ្វើឱ្យការទៅជួយសង្រ្គោះពលរដ្ឋមានការយឺតយ៉ាវ ។

លោកអធិការបានប្រាប់ឱ្យដឹងទៀតថា ករណីពុលខាងលើក្រុមគ្រូពេទ្យ គេចុះមកត្រួតពិនិត្យរកឃើញថា ទឹកអូរនោះគេសង្ស័យមានផ្តុកជាតិថ្នាំពុលបាញ់ស្មៅ ។ នៅព្រឹកថ្ងៃទី៧ ខែឧសភា មានក្រុមគ្រូពេទ្យមកពីខេត្តបាត់ដំបងបាន នាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្ត យកទៅចែកជូនពលរដ្ឋរងគ្រោះទាំង៤៦នាក់ ក្នុងម្នាក់ៗ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ សារុង១ ភួយ១ និងក្រមា១ ៕ សំ វិច្ឆិកា
ពលរដ្ឋរស់នៅក្នុងតំបន់ដាច់ស្រយ៉ាល នៅស្រុកសំឡូតដាច់ទឹកប្រើប្រាស់នាំគ្នាទៅដងទឹកអូរមានផ្ទុកថ្នាំពុលរងការពុលធ្ងន់ ស្រាល៤៦នាក់

ពលរដ្ឋរស់នៅក្នុងតំបន់ដាច់ស្រយ៉ាល នៅស្រុកសំឡូតដាច់ទឹកប្រើប្រាស់នាំគ្នាទៅដងទឹកអូរមានផ្ទុកថ្នាំពុលរងការពុលធ្ងន់ ស្រាល៤៦នាក់

ពលរដ្ឋរស់នៅក្នុងតំបន់ដាច់ស្រយ៉ាល នៅស្រុកសំឡូតដាច់ទឹកប្រើប្រាស់នាំគ្នាទៅដងទឹកអូរមានផ្ទុកថ្នាំពុលរងការពុលធ្ងន់ ស្រាល៤៦នាក់
បុរសម្នាក់ជាជនជាតិចិនត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទប៉ុនប៉ងចាប់រំលោភនារីម្នាក់ក្នុងបន្ទប់ម៉ាស្សារ

ប្រភព៖ Nokorwatnews

  • ពលរដ្ឋរស់នៅក្នុងតំបន់ដាច់ស្រយ៉ាល នៅស្រុកសំឡូតដាច់ទឹកប្រើប្រាស់នាំគ្នាទៅដងទឹកអូរមានផ្ទុកថ្នាំពុលរងការពុលធ្ងន់ ស្រាល៤៦នាក់已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ជីវិតនិងសង្គម
Tags: