ការអប់រំ​ទារក​នៅ​ដំណាក់កាល​មាន​ផ្ទៃពោះ​ចាប់ពី​៤​ទៅ​៥​ខែ​

ការអប់រំ​ទារក​នៅ​ដំណាក់កាល​មាន​ផ្ទៃពោះ​ចាប់ពី​៤​ទៅ​៥​ខែ​

​​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​ចាប់ពី​៤​ទៅ​៥​ខែ នោះ​ពោះ​អ្នក​នឹង​ចាប់ផ្តើម​ធំ​ហើយ ដូចនេះ​អ្នក​ក៏​ត្រូវតែ​ប្តូរ​វិធី​ក្នុង​ការអប់រំ​កូន​ក្នុង​ផ្ទៃ​ដែរ ព្រោះ​ដំណាក់កាល​ខុស​គ្នា​មាន​របៀប​អប់រំ​ក៏​ខុស​គ្នា​ដែរ​។ ដូចនេះ​បើ​អ្នក​ស្ថិត​ក្នុង​ដំណាក់កាល​នេះ តើ​អ្នក​គួរតែ​អប់រំ​កូន​ក្នុង​ផ្ទៃ​ដូចម្តេច​ខ្លះ​ទៅ​?

​នៅពេល​ដែល​អ្នក​ស្ថិត​ក្នុង​ដំណាក់កាល​នេះ អ្នក​អាច​បើក​សម្លេង​នៃ​ចម្រៀង​ក្នុង​ទូរស័ព្ទ​អ្នក​ដោយ​មិនលឺ​ពេក ហើយក៏​មិន​តិចពេក បន្ទាប់​មក​អ្នក​អាច​ញាត់​កាស​ត្រចៀក​ចូល​ទូរស័ព្ទ បន្ទាប់មក​ទៀត​អ្នក​អាច​យក​កាស​នោះ​ទៅ​ដាក់​នៅ​លើ​ពោះ​អ្នក​ចំនួន​ប៉ុន្មាន​នាទី​ដើម្បី​ឲ្យ​កូនស្តាប់ ដោយ​អ្នក​ត្រូវតែ​ដាក់​ចម្រៀង​ដែល​ស្តាប់ទៅ​មាន​ភាពសប្បាយ​រីករាយ​ឲ្យ​កូន​ស្តាប់ ទើប​គេ​អាច​ក្លាយជា​ក្មេង​ដែល​គួរ​ឲ្យ​ស្រឡាញ់ ហើយ​មិន​មាន​មុខ​មិន​រីក​ក្រោយពេល​កើត​ចេញ​មក​។ ម្យ៉ាងទៀត​អ្នក​ក៏​អាច​និយាយ​ជាមួយ​កូន​ជា​រៀងរាល់​ព្រឹក និង​យប់​ដែរ ដើម្បីឲ្យ​គេ​មាន​ខួរក្បាល​ដែល​ឆ្លាត​មួយ​។ ជាង​នេះ​ទៅទៀត​នៅ​ដំណាក់កាល​នេះ អ្នក​ត្រូវ​តែ​ញ៉ាំ​តិច ប៉ុន្តែ​ចែក​ជា​ច្រើន​ពេល ដោយ​អ្នក​ត្រូវតែ​ញ៉ាំ​បន្លែ​បៃតង​ឲ្យបាន​ច្រើន ទើប​កូន​ក្នុង​ផ្ទៃ​លូតលាស់​បានល្អ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។