​នៅពេល​ដែល​អ្នក​កក់សក់​ឲ្យ​ទារក តើ​គួរតែ​ប្រយ័ត្ន​ពីអ្វី​?

​នៅពេល​ដែល​អ្នក​កក់សក់​ឲ្យ​ទារក តើ​គួរតែ​ប្រយ័ត្ន​ពីអ្វី​?

​ទារក​គឺ​ប្រៀប​ដូចជា​ក្រដាស​មួយ​សន្លឹក​អញ្ចឹង ព្រោះ​រាងកាយ​របស់គេ​គឺ​មាន​លក្ខណៈ​ទន់​ណាស់ ដែល​នៅពេល​ដែល​ប៉ះ​ម្តងៗ​គឺ​ត្រូវតែ​ប្រយ័ត្ន​ខ្លាំង បើ​ពុំ​ដូច្នោះ​ទេ គេ​អាច​នឹង​របួស​គ្រប់ពេល​។ ដូចនេះ​តើ​នៅពេល​ដែល​អ្នក​កក់សក់​ឲ្យ​ទារក អ្នក​គួរតែ​ប្រយ័ត្ន​ពី​រឿង​អ្វី​ខ្លះ​ទៅ​?

​នៅ​មុនពេល​ដែល​អ្នក​ក​ក់សក់​ឲ្យ​កូន អ្នក​ត្រូវ​តែ​យក​កែងដៃ​អ្នក​សាកល្បង​សីតុណ្ហភាព​នៃ​ទឹក​ជាមុនសិន ដោយ​សីតុណ្ហភាព​នៃ​ទឹក​នោះ​មិន​ត្រូវ​ក្តៅ​ពេក ហើយក៏​មិន​ត្រូវ​ត្រជាក់​ពេក​ដែរ​។ ក្រោយពេល​ដែល​សាកល្បង​រួច អ្នក​អាច​យក​ដើម​ដៃ​ខាងឆ្វេង​ទប់ខ្លួន​កូន​ឲ្យ​ជាប់ រួច​យក​បាតដៃ​ឆ្វេង​ទប់​ក្បាល​កូន​ឲ្យ​នឹង ដោយ​ដាក់​ក្បាល​កូន​រាង​ចុះ​បន្តិច ហើយ​ជើង​រាង​ឡើងលើ​បន្តិច ដោយ​មុខ​អ្នកនឹង​កូន​គឺ​ត្រូវតែ​ទល់​គ្នា​។ បន្ទាប់​មក​អ្នក​អាច​យក​មេដៃ និង​ចង្អុលដៃ​ខាងឆ្វេង​ទប់​ត្រចៀក​សងខាង​របស់​កូន ដើម្បី​ការពារ​កុំឲ្យ​ទឹកចូល​។ ក្រោយពេល​ដែល​អ្នក​រៀបចំ​រួចរាល់​ហើយ អ្នក​អាច​យក​ដៃស្តាំ​អ្នក​ធ្វើឲ្យ​ក្បាល​កូនសើម ហើយ​អ្នក​អាច​យក​សាប៊ូកក់សក់​បន្តិច​ញី​លើស​ក់កូន ដោយ​ញី​ឲ្យ​សព្វ រួច​លាង​ចេញ​ជា​ការ​ស្រេច ដោយ​មិន​ត្រូវ​កក់​យូរ​ពេក​ទេ​។ អ្នក​មិន​ត្រូវ​កក់សក់​ឲ្យ​កូន​ក្រោយ​ពេល​គេ​ទើបតែ​ញ៉ាំ​អាហារ​ហើយ​នោះ​ទេ ម្យ៉ាងទៀត​អ្នក​អាច​មួយ​ថ្ងៃ​កក់​ឲ្យ​កូន​ម្តង ឬ​ពីរ​ថ្ងៃ​កក់​ម្តង​ក៏​បាន​ដែរ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​នៅពេល​ដែល​អ្នក​កក់សក់​ឲ្យ​ទារក តើ​គួរតែ​ប្រយ័ត្ន​ពីអ្វី​?已关闭评论
  • 23 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:សុខភាពកុមារ