​តើ​បន្លែ​អ្វី​ដែល​ជំនួយ​ដល់​ក្រពះ​អ្នក​?

​តើ​បន្លែ​អ្វី​ដែល​ជំនួយ​ដល់​ក្រពះ​អ្នក​?

​នៅពេល​ដែល​អ្នក​មាន​ក្រពះ​មិនល្អ អ្នក​គួរតែ​រក​បន្លែ​មួយចំនួន​មក​ចម្អិន​ញ៉ាំ​ទើប​វា​អាច​ជួយ​រក្សា​ក្រពះ​អ្នក​ឲ្យមាន​សុខភាព​ល្អ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​បង្ហាញ​ប្រាប់​អ្នក​ពី​បន្លែ​មួយចំនួន​ដែល​អ្នក​អាច​ជ្រើសរើស​យក​មក​បរិភោគ​បាន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

ការ៉ុត​
នៅពេល​ដែល​អ្នក​ញ៉ាំ​ការ៉ុត វា​នឹង​ជួយ​ធ្វើឲ្យ​ភ្នែក​អ្នក​ភ្លឺ ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នក​ឲ្យ​កាន់តែ​រឹងមាំ ចំណែក​អ្នក​ដែល​មាន​ជំងឺ​រលាក​ក្រពះ ឬ​ហើម​ក្រពះ អ្នក​អាច​ញ៉ាំ​ទឹក​ការ៉ុត ដោយ​យក​ការ៉ុត​ទៅ​កិន ដោយ​អ្នក​អាច​ញ៉ាំ​នៅ​ព្រឹក​មួយ​កែវ និង​ល្ងាច​មួយ​កែវ​បាន ប៉ុន្តែ​មុន​នឹង​អ្នក​ញ៉ាំ អ្នក​អាច​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​។​

ផ្លែ​ល្ពៅ​
នៅក្រោយពេល​ដែល​អ្នក​ញ៉ាំ​ផ្លែ​ល្ពៅ​នេះហើយ វា​នឹង​ជួយ​បង្កើន​សម្រស់​អ្នក ជួយ​ស្រូប​យក​ជាតិពុល និង​បញ្ចេញ​វា​ចេញមកក្រៅ ម្យ៉ាងទៀត​វា​ក៏​អាច​ជួយ​ការពារ​ក្រពះ​អ្នក​ឲ្យមាន​សុខភាព​ល្អ​ដូច​គ្នា​។​

ដំឡូង​ផ្អែម​
ដំឡូង​ផ្អែម​នេះ​មិន​ត្រឹមតែ​អាច​ជួយ​ការពារ​ក្រពះ​អ្នក​ទេ ថែម​ទាំង​អាច​ជួយ​សម្អាត​ពោះវៀន និង​ក្រពះ​អ្នក​ទៀតផង ធ្វើឲ្យ​វា​ដំណើរការល្អ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​មិន​អាច​ញ៉ាំ​បានឡើយ ដោយសារ​តែ​វា​មាន​ជាតិ​ស្ករ​ខ្ពស់​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​តើ​បន្លែ​អ្វី​ដែល​ជំនួយ​ដល់​ក្រពះ​អ្នក​?已关闭评论
  • 34 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ជំងឺទូទៅ
Tags: