Nicky Wu ភ្ញាក់ផ្អើល​ខ្លាំង ពេល​ដឹង​ប្រពន្ធ​តាមរក​ដល់​សៀង​ហៃ​

6 Videos


ក្រោយពីរៀបការអស់ពេលជាង ១ ខែ តារាសម្តែងហុងកុង Nicky Wu និង ភរិយា Cecilia Liu កំពុងតែមមាញឹកនឹងការងារយ៉ាងខ្លាំង រហូតសឹងតែគ្មានពេលល្អូកល្អិននឹងគ្នា ។ ពិតណាស់ ក្រោយពីអាពាហ៍ពិពាហ៍ត្រូវបានប្រារព្ធរួចរាល់ហើយនោះ ការងារជាច្រើនរួមមានការងារសិល្បៈ និង ជំនួញ បានវិលត្រឡប់មករកអ្នកទាំងពីរវិញ ដែលធ្វើឲ្យអ្នកទាំងពីរមមាញឹកយ៉ាងខ្លាំង ។

Nicky Wu ភ្ញាក់ផ្អើល​ខ្លាំង ពេល​ដឹង​ប្រពន្ធ​តាមរក​ដល់​សៀង​ហៃ​

អ្នកទាំងពីរពុំសូវមានពេលវេលាជាមួយគ្នានោះទេកន្លងមក តែពេលនេះមានព័ត៌មានថា ការងារបាននាំអ្នកទាំងពីរឲ្យជួបគ្នានៅសៀងហៃ ហើយលោក Nicky ក៏ពុំបានដឹងពីរឿងនេះឡើយ ។ យោងតាមសារព័ត៌មាន គេបានដឹងថា ក្រោយពីមានការចោទសួរលោក Nicky ថា តើលោកនឹងប្រើប្រាស់ពេលវេលានេះធ្វើអ្វីនោះ លោក Nicky បានឆ្លើយមកវិញទាំងភ្ញាក់ផ្អើលថា «ពិត ឬ ទេ ដែលនាងមកសៀងហៃ ? នាងប្រាប់លោក តែមិនបានប្រាប់ខ្ញុំទេពីរឿងនេះ តែខ្ញុំប្រហែលជាចាកចេញពីទីនេះហើយ មុននាងមកដល់» ។

Nicky Wu ភ្ញាក់ផ្អើល​ខ្លាំង ពេល​ដឹង​ប្រពន្ធ​តាមរក​ដល់​សៀង​ហៃ​

ថ្វីបើយ៉ាងនេះក្តី លោក Nicky បានបញ្ជាក់ដែរថា លោកតែងតែទាក់ទងជាមួយប្រពន្ធលោកជាប្រចាំ ទោះបីជាលោកមមាញឹកយ៉ាងណាក្តី ព្រោះបេះដូងលោកតែងតែនៅក្បែរនាង ហើយសង្ឃឹមថា ក្រោយការងារខ្លះបញ្ចប់ លោកនឹងមានពេលក្បែរប្រពន្ធលោកដូចដើមវិញ ៕

Nicky Wu ភ្ញាក់ផ្អើល​ខ្លាំង ពេល​ដឹង​ប្រពន្ធ​តាមរក​ដល់​សៀង​ហៃ​
Nicky Wu ភ្ញាក់ផ្អើល​ខ្លាំង ពេល​ដឹង​ប្រពន្ធ​តាមរក​ដល់​សៀង​ហៃ​
Nicky Wu ភ្ញាក់ផ្អើល​ខ្លាំង ពេល​ដឹង​ប្រពន្ធ​តាមរក​ដល់​សៀង​ហៃ​

ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)