MV ថ្មី​របស់​ខេម​ ឲ្យ​មនុស្ស​ប្រុស​គួរ​ផ្ដល់​តំលៃ​លើ​ស្ត្រី​មេផ្ទះ​ដែល​មាន​ការងារ​រយ​ជំពូក

កាល​ពី​សម័យ​ដើម​មនុស្ស​ស្រី​មិន​ត្រូវ​បាន​សង្គម​ឲ្យ​តំលៃ​ច្រើន​នោះ​ទេ គេ​តែង​តែ​គិត​ថា​មនុស្ស​ស្រី​មិន​អាច​ធ្វើអ្វី​បាន​ដូច​មនុស្ស​ប្រុស។​ ប៉ុន្តែ​ការ​ផ្លាស់ប្ដូរ​ពី​សម័យ​កាល​មួយ​ទៅ​សម័យ​កាល​មួយ​ គេ​តែងតែ​ឃើញ​មនុស្ស​ស្រី​បាន​ចូលរួម​យ៉ាង​សកម្ម​ទាំង​ក្នុង​គ្រួសារ និង​សង្គម ។ហើយ​មនុស្ស​ស្រី​ ក៏​អាច​ក្លាយ​ជា​មេដឹកនាំ​បាន​ ដូច​មនុស្ស​ប្រុស​ដែរ។

ក្នុង​សម័យ​បច្ចុប្បន្ន​ មិន​ថា​មនុស្ស​ស្រី​ ឫ មនុស្ស​ប្រុស​ទេ​គឺ​មាន​សិទ្ធិ​ស្មើ​ការ​គ្នា​ ទាំង​សិទ្ធិ​ក្នុង​ការ​ធ្វើ​ការងារ​សង្គម​ នយោបាយ និង​គ្រួសារ។

តាម​រយៈ​បទ​ចម្រៀង​របស់​តារា​ចម្រៀង​ល្បី​ឈ្មោះ​ម្នាក់​ក្នុង​ផលិត​កម្ម Town លោក​ខេម បាន​សម្ដែង​ចេញ​នូវ​ឈុត​អប់រំ​ដ៏​ល្អ​មួយ​ដែល​នៅ​ក្នុង​សង្គម​គ្រួសារ​បុរស​ជា​ប្ដី​គួរ​តែ​ឲ្យ​តំលៃ​លើ​ការងារ​របស់​ស្ត្រី​មេផ្ទះ​ឲ្យ​បាន​ច្រើន​ ប៉ុន្តែ​នៅ​បទ​ចម្រៀង​នេះ​បាន​បង្ហាញ​នៅ​មាន​ចំណុច​ខ្លះ​ដែល​ជា​ទំ លាប​ដ៏​អាក្រក់​របស់​ស្ត្រី​មេផ្ទះ​មួយ​ចំនួន​តូច​ដែល​តែង​តែ​ប្រព្រឹត្ត​ខុស​ដោយ​មិន​ដឹង​ខ្លួន​ ។
ចំណុច​ដែល​នេះ Cambomag សូម​មិន​លើក​ឡើង​នោះ​ទេ ​សូម​បង​ប្អូន​ស្វែង​យល់​ដោយ​ខ្លួន​ឯង​តាម​រយៈ​បទ​ចម្រៀង​ខាង​ក្រោម​នេះ៖

អត្ថបទ ៖ រាជសីហ៍
ប្រភព៖


  • MV ថ្មី​របស់​ខេម​ ឲ្យ​មនុស្ស​ប្រុស​គួរ​ផ្ដល់​តំលៃ​លើ​ស្ត្រី​មេផ្ទះ​ដែល​មាន​ការងារ​រយ​ជំពូក已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:វីដេអូ
Tags: