ហេតុផលដែលធ្វើអោយអ្នកឧស្សហ៍ឈឺក្បាល និងវិធីបង្ការ

មានមនុស្សមិនតិចទេដែលនៅជុំវិញយើងស្រែកថាឈឺក្បាល ដោយការឈឺក្បាលរើឡើងញឹកញាប់ធ្វើឲកើតកង្វល់ហើយចាប់ផ្ដើមសង្ស័យថាខ្លួនកើតជំងឺ ប៉ុន្តែអ្នកស្រាវជ្រាវបានប្រាប់យើងថាការឧស្សាហ៍រើឡើងនៃការឈឺក្បាលមកពីការទទួលរងនូវសម្ពាធច្រើនពេកខាងផ្លូវសតិអារម្មណ៍ឬសកម្មភាពខួរក្បាលត្រូវរក្សាទុកយូរពេក។

ការងារ ការសិក្សា និងការប្រណាំងប្រជែងនៅក្នុងសង្គមឈ្នះឬចាញ់គឺជាបញ្ហាដែលប៉ះពាល់ដ៏អាក្រក់ខាងផ្លូវសតិអារម្មណ៍ និងការអង្គុយធ្វើការក្បែលកុំព្យូទ័រយូរនិងការប្រើប្រាស់កុំព្យូទ័រសុទ្ធតែងាយនឺងធ្វើឲខួរក្បាលនឿយហត់ កើតការឈឺក្បាល។ ដើម្បីចៀសវាងការឈឺក្បាលកត្តាចម្បងនោះគឺចិត្តនិងជីវភាពរស់នៅ ធ្វើចិត្តឲទូលាយស្រស់ស្រាយមិនត្រូវព្រោះរឿងមួយចំនួនធ្វើឲកើតទុក្ខ គេចឲផុតពីទម្លាប់មិនល្អនៅក្នុងជីវភាពប្រចាំថ្ងៃមិនរកទុក្ខដាក់ខ្លួន ធានាថារាល់យប់គេងឲបានពី៧ទៅ៨ម៉ោងព្យាយាមធ្វើឲជីវភាពមានសណ្ដាប់ធ្នាប់។

ការពិតអ្នកដែលឧស្សាហ៍ឈឺក្បាលភាគច្រើនគឺជាមនុស្សដែលមិនព្រមសម្រាក ដូចនេះត្រូវកែទម្លាប់ទាំងនេះនិងកែប្រែខ្លួនឯង ព្រោះបរិស្ថាននៅជុំវិញខ្លួនដែលមិនល្អទាំងប៉ុន្មានគឺជាកត្តាដែលធ្វើឲយើងបែកអារម្មណ៍ ចំណែកឯអារម្មណ៍ដែលអាក្រក់គឺជាមូលហេតុដ៏សំខាន់ធ្វើឲការឈឺក្បាលរើឡើង។

អ្នកអាចរៀបចំកន្លែងធ្វើការឬផ្ទះរបស់អ្នកដោយដាក់ផ្កាស្រស់ឬស្មៅតូចៗលំអដើម្បីរក្សាខ្យល់អាកាសបរិសុទ្ធ បរិយាកាសបែបនេះអាចធ្វើឲអ្នកមានអារម្មណ៍ល្អ ប្រហែលអាចបំភ្លេចការឈឺក្បល ថែមទាំងធ្វើឲការឈឺក្បាលបាត់តែម្ដង៕

ប្រភព៖ whatsupkhmer

អ្នកនឹងចូលចិត្ត

  • ហេតុផលដែលធ្វើអោយអ្នកឧស្សហ៍ឈឺក្បាល និងវិធីបង្ការ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:សុខភាព
Tags: