ដឹង​អត់​ថា​អ្វី​ខ្លះ​ទៅ​ដែល​ជា​អត្ថប្រយោជន៍​បាន​មក​ពី​ការ​ទទួល​ផ្លែ​ធូរេន!

ផ្លែ​ធូរេន​ជា​ផ្លែ​ឈើ​ដែល​គេ​និយម​ដាំ​នៅ​តំបន់​ខ្ពង់​រាប​ដី​ក្រហម។ហើយ​ផ្លែ​វា​មាន​ពោរពេញ​ដោយ​បន្លា​និង​សាច់​ខាង​ក្នុង​វា​មាន​ជា​ខ្លែបៗ​ដែល​មាន​រសជាតិ​ផ្អែម​ហើយ​ឈ្ងុយ​គួរ​ជា​ទី​ចូលចិត្ត​ក្នុង​ការ​ទទួល​ទាន​។ក្រៅ​ពី​រសជាតិ​ដ៏​ឆ្ងាញ់​នេះ​វា​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ដែល​មាន​ប្រយោជន៍​ដល់​សុខភាព​រាង​កាយ​ដូចជា៖

-ផ្លែ​ធូរេន​សម្បូរ​ដោយ​វីតាមីន​C​ដែល​បាន​ជួយ​ក្នុង​ការ​ប្រឆាំង​រ៉ាឌីកាល់​សេរី​មិន​ល្អ
-មាន​ផ្ទុក​ជាតិ​សរសៃ​ដែល​បាន​ជួយ​ដល់​ការ​ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ
-ជួយ​ការពារ​និង​កាត់​បន្ថយ​ការ​កកើត​ពី​កោសិកា​មហារីក​ពោះវៀន
-ជួយ​សម្រួល​កុំ​ឲ្យ​មាន​អាការៈ​ទល់​លាមក
-មាន​ផ្ទុក​ដោយ​ជាតិ​ម៉ាញេស្យូម​ ទង់ដែង រ៉ែ​និង​ដែក​ដែល​ជួយ​ឲ្យ​ធ្មេញ​និង​ឆ្អឹង​រឹង​មាំ
-ជួយ​កម្ចាត់​ជាតិ​កូឡេស្តេ​រ៉ុល​ក្នុង​រាង​កាយ

-ជួយ​ការពារ​ជៀស​ផុត​ពី​ការ​កើត​ជំងឺ​បេះដូង
-ជួយ​សម្រួល​ដល់​ចរន្ត​និង​សម្ពាធ​ឈាម​ក្នុង​រាងកាយ
-ជួយ​បង្កើន​កោសិកា​ឈាម​ក្រហម​ក្នុង​រាង​កាយ
-ជួយ​ក្នុង​ការ​បង្កើន​ថាមពល​ដល់​រាង​កាយ​បាន​ពេញ​មួយ​ថ្ងៃ
-ជួយ​បំពេញ​ជាតិ​ខ្លាញ់​ដែល​ល្អ​សម្រាប់​ព្យាបាល​ការ​ឈឺ​សន្លាក់
-បាន​ជួយ​បង្កើន​អ័រម៉ូន​Serotonin​ដែល​ជួយ​បំបាត់​អារម្មណ៍​កើត​ស្តេស

-ជួយ​ការពារ​ភាព​ចាស់​ជាង​វ័យ​និង​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា
-វីតាមីន​B​ជួយ​ពង្រឹង​ដល់​សមត្ថភាព​ខួរក្បាល​ក្នុង​ការ​ចង​ចាំ
-ជួយ​សម្រួល​ដល់​ដំណេក​ឲ្យ​គេង​លក់​ស្រួល
-សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ជួយ​ដល់​ការ​លូតលាស់​របស់​ទារក​មាន​ភាព​ប្រក្រតី

 

អត្ថបទ ៖ Samrach

 


  • ដឹង​អត់​ថា​អ្វី​ខ្លះ​ទៅ​ដែល​ជា​អត្ថប្រយោជន៍​បាន​មក​ពី​ការ​ទទួល​ផ្លែ​ធូរេន!已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កីឡា
Tags: