ចង់​ខ្លាំង​ដូច Jack Ma មើលប៉ុន្មានចំណុច​នេះ​ជួយបណ្តុះ​គំនិតរកស៊ី​អ្នក​

អ្នក​មាន​បំផុត​នៅ​ចិន ​Jack Ma ​​​​ចែក​រំលែក​ដំបូន្មាន​ដើម្បី​​ជីវិត​ជោគជ័យ​ដល់​ប្រិយមិត្ត​ទាំង​អស់​គ្នា បើ​ប្រិយមិត្ត​យល់​ថា​សម​ហេតុ​ផល​កុំ​ភ្លេច​សិក្សា​តាម​ Jack Ma ដើម្បី​បណ្តុះ​គំនិត​រកស៊ី​ដូច​លោក។

១. ​លើ​ភាព​អត់ធ្មត់៖ ​”ថ្ងៃ​នេះ​អាក្រក់។ ​ថ្ងៃ​ស្អែក​​​មិន​ល្អ។ ​​តែ​ខាន​ស្អែក​​អាច​ជា​ថ្ងៃ​ដ៏​រីករាយ”។

២. ​លើ​កំហុស​អតីតកាល៖ ​”ប្រសិន​បើ​អ្នក​មិន​បោះបង់​ អ្នក​នៅ​តែ​មាន​ឱកាស។ ​​នៅ​ពេល​ដែល​ក្រុមហ៊ុន​របស់​អ្នក​នៅ​តូច ​​អ្នក​ត្រូវ​មាន​ការ​ការ​ផ្ចង់​ស្មារតី​ខ្ពស់ ​​និង​ប្រើ​ខួរ​ក្បាល​​ឲ្យ​បាន​ច្រើន​ជាង​កម្លាំង​កាយ”។

​​​​​​​​​​​​៣. ​លើ​ស្មារតី​ក្រុម៖ ​”ប្រសិន​បើ​អ្នក​ជា​ក្រុម​ដ៏​ខ្លាំង​មួយ​ ​និង​ដឹង​ពី​អ្វី​ដែល​​ខ្លួន​ចង់​ធ្វើ​​ច្បាស់​ ​សមាជិក​ម្នាក់​អាច​ផ្ដួល​គូ​ប្រជែង​ ១០ ​នាក់​បាន”។

៤. ​លើ​បេសកកម្ម​ធំ៖ ​”បរាជ័យ​មិន​មែន​ជា​បញ្ហា​សម្រាប់​ខ្ញុំ​ឡើយ។ ​យ៉ាង​ហោច​ ខ្ញុំ​បាន​​ចែក​រំលែក​គំនិត​ដល់​អ្នក​ដទៃ។ ​​បើ​ទោះ​ជា​ខ្ញុំ​បរាជ័យ ​តែ​អាច​មាន​នរណា​ម្នាក់​អាច​​ធ្វើ​បាន​ជោគជ័យ”។

៥. ​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង៖ ​”យើង​នឹង​អាច​ធ្វើ​រឿង​មួយ​បាន​សម្រេច ​​ដោយសារ​យើង​នៅ​ក្មេង​ និង​មិន​បោះបង់”។

៦. ​​លើ​ការងារ៖ ​”ប្រសិន​បើ​យើង​ទៅ​ធ្វើការ​នៅ​ម៉ោង​ ៨ ​ព្រឹក ​និង​ចេញ​ពី​ធ្វើការ​នៅ​ម៉ោង​ ៥ ​ល្ងាច ​​​Alibaba ​ប្រាកដ​ជា​មិន​ជោគជ័យ​បែប​នេះ​ទេ ​ព្រោះ​យើង​មិន​មែន​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​កំពូល​ឡើយ។ ​ហើយ​បើ​យើង​មាន​ស្មារតី​ការងារ​​ចូល​ម៉ោង​ ៨​ព្រឹក ​ចេញ​​ម៉ោង​ ៥​ល្ងាច​​អីចឹង​នោះ​​ ​យើង​គួរ​តែ​រក​អ្វី​ផ្សេង​ធ្វើ​ល្អ​ជាង”។

៧. ​​​​​​​​​​​​​លើ​ការ​ប្រកួតប្រជែង៖ ​”អ្នក​គួរ​រៀន​ពី​គូ​ប្រជែង ​តែ​មិន​ត្រូវ​ចម្លង​តាម​គេ​ឡើយ។ ​បើ​អ្នក​ចម្លង​តាម​គេ​​ អ្នក​នឹង​ស្លាប់​នៅ​ថ្ងៃ​ណាមួយ”។

៨. លើ​​ការ​ដាក់​បញ្ចូល​​ Alibaba.com ​ទៅ​ក្នុង​ IPO ​ឆ្នាំ ២០០៧៖ ​”Alibaba ​មិន​ត្រឹម​ជា​កន្លែង​ផ្ដល់​ការងារ​ទេ ​តែ​ជា​ក្ដី​ស្រមៃ។ ​វា​ជា​បុព្វហេតុ។ ​​ចូរ​ឲ្យ​អ្នក​វិនិយោគ​នៅ​ Wall Street ​បន្តុះបង្អាប់​យើង​សិន​​​ចុះ​បើ​គេ​ចង់”។

៩. ​លើ​ការ​បង្កើត​ក្រុមហ៊ុន​មួយ៖ ​”ប្រសិន​បើ​អ្នក​ចង់​រីកចម្រើន​ ​​ត្រូវ​ព្យាយាម​ស្វែង​រក​ឱកាស​ឲ្យ​បាន​​ល្អ។ ​សព្វថ្ងៃ​ បើ​ចង់​ក្លាយ​ជា​ក្រុមហ៊ុន​ដ៏​អស្ចារ្យ ​ត្រូវ​ព្យាយាម​​​ស្វែងរក​​ដំណោះស្រាយ​ទៅ​លើ​បញ្ហា​ដែល​កំពុង​កើត​មាន​​ក្នុង​សង្គម”។

​​​​​​១០. ​លើ​​​ភាព​ខុស​ប្លែក​ពី​គេ៖ ​”មនុស្ស​ឆ្លាត​ត្រូវ​ការ​មនុស្ស​ល្ងង់​ដឹកនាំ​ពួកគេ។ ​ពេល​ក្រុម​មួយ​សម្បូរ​ទៅ​ដោយ​អ្នក​ប្រាជ្ញ ​​គួរ​មាន​មនុស្ស​ធម្មតា​ម្នាក់​ជា​អ្នក​នាំ​ផ្លូវ។ ​ការ​គិត​របស់​មនុស្ស​សាមញ្ញ​អាច​ប្លែក​ពី​​គេ។ ​ពេល​ខ្លះ​ ​អ្នក​អាច​ជោគជ័យ​បាន​លឿន​ បើ​មាន​មនុស្ស​ដែល​មាន​​គំនិត​ប្លែក​ពី​អ្វី​ដែល​មនុស្ស​ទូទៅ​គិត​ឃើញ”។

១១. ​​​​​​​​​លើ​ភាព​រីកចម្រើន៖ ​”លើ​ការ​ប្រឡូក​ក្នុង​ពាណិជ្ជកម្ម​អេឡិចត្រូនិក ​(e-commerce) ​​​រឿង​ដែល​សំខាន់​គឺ​​ត្រូវ​ធ្វើ​រឿង​ដែល​អ្នក​ធ្វើ​បច្ចុប្បន្ន​ដោយ​​អស់​ពី​ចិត្ត​ ​​​និង​បន្ត​ធ្វើ​វា​ដោយ​មិន​បោះបង់”៕

ដោយ៖ ហុង
ប្រភព៖


  • ចង់​ខ្លាំង​ដូច Jack Ma មើលប៉ុន្មានចំណុច​នេះ​ជួយបណ្តុះ​គំនិតរកស៊ី​អ្នក​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កីឡា
Tags: