ដឹង​ឬ​ទេ​ពាន​ World Cup មួយ​នេះ​​ច្នៃ​ម៉ូត​ឡើង​ដោយ​អ្នក​ណា​ ? ហើយ​ពាន​រង្វាន់​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ព្រឹត្តិការណ៍​ World Cup ដំបូង​នៅ​ឆ្នាំ​ណា​ ?

កាល​ពី​លើក​មុន​ Cambomag ​បាន​លើក​យក​ចាប់​ផ្ដើម​រួច​មក​ហើយ​ ។ តែ​នៅ​ថ្ងៃ​នេះ​ Cambomag សូម​លើក​យក​ពី​ឆ្នាំ​ពាន​រង្វាន់​ ( ខាង​ក្រោម​នេះ ) ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ព្រឹត្តិការណ៍​ World Cup ជា​លើក​ដំបូង​ ហើយ​នឹង​​លើក​ពី​ឈ្មោះ​អ្នក​ដែល​ច្នៃ​​ម៉ូត​សម្រាប់​ពាន​រង្វាន់​នេះ​ផង​ដែរ​ ។

ពាន​រង្វាន់​មួយ​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ព្រឹត្តិការណ៍​ World Cup ជា​លើក​ដំបូង​ឆ្នាំ​១៩៧៤​ដែល​ពេល​នោះ​គឺ​ប្រទេស​អាល្លឺម៉ង់​ខាង​លិច​ជា​ម្ចាស់​ជើង​ឯក​ ។

ខាង​ក្រោម​ជា​​ប្រវត្តិ​ខ្លះៗ​ទាក់​ទង​នឹង​អ្នក​ដែល​ច្នៃ​ម៉ូត​ពាន​រង្វាន់​នេះ​ ៖

នៅ​ក្នុង​ឆ្នាំ​១៩៧០​ជា​ឆ្នាំ​ដែល​ប្រទេស​ប្រេស៊ីល​បាន​ក្លាយ​ជា​ជើង​ឯក​ World Cup ជា​លើក​ទី​៣​ហើយ​ដូច្នេះតាម​ច្បាប់​ FIFA គឺ​​ប្រទេស​ប្រេស៊ីល​ទទួល​បាន​​សិទ្ធ​ក្នុង​ការ​កាន់​កាប់​ពាន​រង្វាន់​ World Cup ដែល​ពួក​គេ​ទទួល​បាន​នោះ​រៀង​រហូត​តែ​ម្ដង ។

ដូចនេះ​ហើយ​សហព័ន្ធ​បាល់​ទាត់​ពិភព​លោក​ ( FIFA ) ត្រូវ​ការ​រក​ពាន​រង្វាន់​ថ្មី​មក​ជំនួស​ ។ ហើយ​ FIFA ក៏​បាន​ធ្វើ​ការ​ប្រកួត​ប្រជែង​រក​អ្នក​ច្នៃ​ម៉ូត​ពាន​រង្វាន់​ថ្មី​នេះ​ ហើយ​ក្នុង​នោះ​មាន​ការ​ច្នៃ​ម៉ូត​ពាន​ថ្មី​ពី​វិចត្រ​ករ​ចំនួន​៥៣​ចូល​រួម​ ហើយ​​អ្នក​ដែល​ឈ្នះ​ការ​ច្នៃ​ម៉ូត​នេះ​គឺ​​បាន​ទៅ​លោក​ Silvio Gazzaniga ដែល​គាត់​គឺ​វិចិត្រករ​ផ្នែក​ចម្លាក់​សញ្ជាតិ​អ៊ីតាលី​ ដែល​ពាន​រង្វាន់​ដែល​គាត់​ច្នៃ​នោះ​គឺ​ជា​ពាន​ដែល​ប្រើ​ប្រាស់​ក្នុង​ព្រឹត្តិការណ៍​ World Cup តាំង​ពី​ឆ្នាំ​១៩៧៤​មក​ដល់​​ពេល​បច្ចុប្បន្ន​នេះ​តែ​ម្ដង​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • ដឹង​ឬ​ទេ​ពាន​ World Cup មួយ​នេះ​​ច្នៃ​ម៉ូត​ឡើង​ដោយ​អ្នក​ណា​ ? ហើយ​ពាន​រង្វាន់​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ព្រឹត្តិការណ៍​ World Cup ដំបូង​នៅ​ឆ្នាំ​ណា​ ?已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កីឡា
Tags: