ក្លឹប Bayern Munich ចុះហត្ថលេខា នឹង​អ្នកចាំទី​ Sven Ulreich ​របស់​​ក្លឹប​ Stuttgart

អ្នក​ចាំទី​របស់​ក្លឹប Stuttgart គឺកីឡា​ករ Sven Ulreich បាន​យល់​ព្រម​ចុះហត្ថលេខា​រយៈពេល​ ៣​ឆ្នាំ​ ជាមួយ​គ្រូ​បង្វឹក ​Bayern Munic​ គឺ​លោក​ Pep Guardiola ដើម្បី​​​មក​ជំនួស​កីឡា​ករ​ Pepe Reina ឬ​ Manuel Neuer ជា​ដើម។

ក្លឹប​ Bayon Munich បាន​ប្រកាស​ចុះ​ហត្ថលេខា​ នឹង​កីឡាករ​អ្នកចាំទី Sven Ulreich របស់​​ក្លឹប​ Stuttgart ដោយ​មិន​បាន​បង្ហាញ​ពី​តម្លៃ​ខ្លួន​​ជា​សាធារណះ​ឡើយ។

អ្នកចាំទី Ulreich បាន​រំពឹង​ថា​ខ្លួន​នឹង​អាច​ជំនួស​កីឡាករ​ Pepe Reina រឺ​​ជំនួស កីឡាករ Manuel Neuer ជាដើមបាន។ ចំណែក​ឯ​អតីត​អ្នក​ចាំ​ដ៏​ល្បី​របស់​ក្លឹប Liverpool​ គឺកីឡាករ​ Pepe Reina ​ត្រូវ​បាន​គេ​រាយការណ៍​ថា​នឹង​ត្រឡប់​ទៅ​ក្លឹប​ Napoli​ ខណៈ​ក្លឹប Napoli ធ្លាប់​បាន​ខ្ចី​ជើង​អ្នកចាំទី​ រូប​នេះ កាល​ពី​រដូវ​កាល​ ២០១៣-២០១៤ ពី Liverpool។

ដូច្នេះ​ហើយ​បាន​ជា​អ្នកចាំទី​ក្លឹប Stuttgart ​ រូប​នេះ ​យល់ព្រម​ចុះ​កិច្ចសន្យា​រយៈ​ពេល​ ៣​ឆ្នាំ ​ជាមួយ​ Bayon Munic ក្នុង​ការ​ការលេង​ក្នុង​ក្របខ័ណ្ឌ Bundesliga Champion របស់​អាល្លឺម៉ង់ ដើម្បី​អភិវឌ្ឍន៍​ខ្លួន​នៅ​ក្នុង​​ពហុកីឡាដ្ឋាន​ Allianz Arena របស់​ក្លឹប Bayon Munic ឲ្យ​កាន់​តែ​ល្អ​ជា​មុន៕

ប្រែសម្រួលដោយៈ សូររីកា
ប្រភព៖ Goal


  • ក្លឹប Bayern Munich ចុះហត្ថលេខា នឹង​អ្នកចាំទី​ Sven Ulreich ​របស់​​ក្លឹប​ Stuttgart已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កំសាន្ត
Tags: