ចាន់ វឌ្ឍនាការ ថា៖ “ដោយសារ​របួស​ទើប​លាលែង​ពី​ជម្រើស​ជាតិ​កម្ពុជា”

ថ្មី​ៗ​នេះ​ កីឡា​ករ​ខ្សែ​ប្រយុទ្ធ​ឲ្យ​ឈុត​ធំ​កម្ពុជា​លេខ ១១ ចាន់ វឌ្ឍនាការ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេសបុក​របស់​ខ្លួន​ថា​រូប​លោក​នឹង​​លា​លែង​ពី​បាល់​ទាត់​ដោយ​សារ​របួស​ជើង។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បន្ត​ថា “ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​ចង់​ឃើញ​បាល់​ទាត់​ស្រុក​ខ្មែរ​រីក​ចំរើន តែ​ពេល​នេះ​ខ្ញុំ​បាន​ឃើញ​ការ​រីក​ចំរើន​ហើយ។ បញ្ហា​មិន​មែន​លើ​សហព័ន្ធ មិនមែន​ខ្ញុំ​គិត​ថា​ខ្ញុំ​អស្ចារ្យ មិនមែន​បញ្ហា​មក​ពី​អ្នកណា​ម្នាក់​នោះ​ទេ គឺ​មក​ពី​ខ្ញុំ​ត្រូវ​ប្តូរ​ពី​ការ​លេង​បាល់​នឹង​មក​កាន់​សៀវ ព្រោះ​បញ្ហា​គឺ​ទៅ​ថ្ងៃ​អនាគត។ នេះ​ជា​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​គឺ​ខ្ញុំ​ចាប់​ផ្តើម​មាន​របួស​តាំង​តែ​ពី​កាល​នៅ​ឡាវ​មក​ម្លេះ ដូច្នេះ​ជា​ហេតុ​ធ្វើ​អោយ​ខ្ញុំ​បាន​គិត​ថា​ខ្ញុំ​មិន​អាច​ជួយ​បន្ត​ទៀត​បាន​ទេ​ដោយ​វា​ជា​ជំងឺ​រ៉ាំរ៉ៃ​ដូច្នេះ​ធ្វើ​អោយ​ខ្ញុំ​លា​ឈប់។ហើយ​ខ្ញុំ​និង​ជួយ​ទៅ​ដល់​កុមារ​កំព្រា​ណា​ដែល​ចង់​ចេះ​លេង​បាល់ ប៉ុន្តែ​​ខ្ញុំ​នៅ​តែ​ជឿ​ជាក់​ថា​កម្ពុជា​នូវ​តែ​ធ្វើ​បាន​ល្អ ខ្ញុំ​នៅ​តែ​គាំទ្រ​បាល់​ទាត់​កម្ពុជា ជម្រើស​ជាតិ​ខ្ញុំ​ក្តី​សង្ឃឹម​ខ្ញុំ។”

 

អត្ថបទ៖ ហុង


  • ចាន់ វឌ្ឍនាការ ថា៖ “ដោយសារ​របួស​ទើប​លាលែង​ពី​ជម្រើស​ជាតិ​កម្ពុជា”已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:កំសាន្ត
Tags: