មនុស្ស​ម្នាក់​ទៀត​ត្រូវ​បាន​សម្លាប់ ​ដោយ​គ្រាន់តែ​​សង្ស័យ​​ថា​ចេះ​អំពើ​ធ្មប់

មនុស្ស​ម្នាក់​ទៀត​ត្រូវ​បាន​សម្លាប់ ​ដោយ​គ្រាន់តែ​​សង្ស័យ​​ថា​ចេះ​អំពើ​ធ្មប់



កំពង់ស្ពឺ​ ៖​មាន​ករណី​ស្រដៀង​គ្នា​ទៅ​ករណី​នៅ​ស្រុក​ភ្នំស្រួច​កាលពី​ខែ​មុន​ ដែល​ជនរងគ្រោះ​ត្រូវ​កូនប្រសា​វាយ​សម្លាប់​ រួច​កាត់​ក្បាល​កប់​ចោល​យ៉ាង​សាហាវ។ តែ​លើក​​នេះ​​​ជនរងគ្រោះ​កំពុង​ដាំ​ស្ល​សុខ​ៗ​ ​ស្រាប់​តែ​មាន​​មនុស្ស​មក​ចាក់​សម្លាប់​​ ដោយ​សមត្ថកិច្ច​សង្ស័យ​ថា​ផ្ដើម​ចេញ​ពី​រឿង​អំពើ​ចេះ​អាប​ធ្មប់​ទៀត។

ករណី​​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​២០​និង​៣០​នាទី​ ថ្ងៃ​ទី​០៦ ​ខែ​ឧសភា​ ​ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ត្បូង​បី​ង ឃុំ​វាល ស្រុក​គងពិសី កំពង់ស្ពឺ។

ជនរងគ្រោះ​​​​​ឈ្មោះ​ម៉ែន សន​ ភេទ​ប្រុស​អាយុ​៧៩​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​​ ត្រូវ​ជន​មិន​ស្គាល់​មុខ​​លប​ចាក់​បណ្ដាល​ឲ្យ​ធ្លាយ​ពោះវៀន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ ក្នុង​ពេល​ដែល​គាត់​កំពុង​អាំង​ត្រី និង​កម្ដៅ​សម្ល​នៅ​ចង្ក្រាន​បាយ​ក្រោម​ផ្ទះ។

ករណី​​នេះ កម្លាំង​​​ជំនាញ​សន្និដ្ឋាន​ថា​ ជា​រឿង​គំនុំ (​អំពើ​ធ្មប់​) ហើយ​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​សហការ​ស្រាវជ្រាវ​​រក​ជន​បង្ក​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ រីឯ​​​សព​ប្រគល់​​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ៕
មនុស្ស​ម្នាក់​ទៀត​ត្រូវ​បាន​សម្លាប់ ​ដោយ​គ្រាន់តែ​​សង្ស័យ​​ថា​ចេះ​អំពើ​ធ្មប់