Carlos Tevez ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​ឲ្យ​ Boca Junior តាំង​ពី​រូបគេ​ត្រលប់​ទៅ​វិញ​

កីឡាករ​ Carlos Tevez បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​ឲ្យ​ក្លឹប​ Boca Junior អំឡុង​ពេល​ក្លឹប​មួយ​នេះ​បាន​ឈ្នះ​៣ទល់នឹង០​លើ​ក្លឹប​ Banfield កាល​ពី​ថ្ងៃ​ពុធ​ក្នុង​ការ​ប្រកួត​ Copa Argentina ។

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាហ្សង់​ទីន​រូប​នេះ​បាន​ចាក​ចេញ​ពី​ក្លឹប​ Juventus កាល​ពី​ខែ​មិថុនា​ហើយ​ចូល​រួម​ជាមួយ​ក្លឹប​ Boca Junior ដែល​ជា​ក្លឹប​ផ្ដើម​អាជីព​ដំបូង​របស់​គេ​ហើយ​ជា​កន្លែង​ដែល​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ដែល​ទន្ទឹង​រង់​ចាំ​គេ​ត្រលប់​មក​វិញ​ ។

គួរ​រំលឹក​ថា​ Tevez បាន​ចាប់​ផ្ដើម​ជា​យុវជន​នៅ​ក្លឹប​ Boca Junior ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អាហ្សង់ទីន​ហើយ​បាន​ស៊ុត​បញ្ចូល​ទី​៣៨​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​១១០​ប្រកួត​អំឡុង​ឆ្នាំ២០០១​ដល់​២០០៤​មុន​ពេល​ដែល​រូប​គេ​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​ Corinthians របស់​ប្រេស៊ីល​ ។

បន្ទាប់​មក​នៅ​ឆ្នាំ​២០០៦​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​មក​កាន់​ក្រប​ខណ្ឌ​ English Premier League ដោយ​ចូល​រួម​ជាមួយ​ក្លឹប​ West Ham ហើយ​នៅ​ឆ្នាំ​២០០៧​រូប​គេ​បាន​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​ Man Utd ខណៈ​២ឆ្នាំ​បន្ទាប់​គឺ​ក្នុង​ឆ្នាំ​២០០៩​កីឡាករ​រូប​នេះ​បាន​ទៅ​លេង​ឲ្យ​ក្លឹប​ Man City រហូត​ដល់​ឆ្នាំ​២០១៣​រូប​គេ​បាន​ចាក​ចេញ​ពី​ Man City ទៅ​កាន់​ក្លឹប​ Juventus ហើយ​នៅ​ពេល​នេះ​រូប​គេ​បាន​ត្រលប់​មក​កាន់​ក្លឹប​ដើម​វិញ​ហើយ​មាន​គម្រោង​ចូល​និវត្តន៍​នៅ​ទីនេះ​តែ​ម្ដង​ ៕

សូម​ទស្សនា​វីដេអូ​ការ​ស៊ុត​បញ្ចូល​ទី​​​​គ្រាប់​ដំបូង​របស់​​ Tevez​ បន្ទាប់ពី​គេ​ផ្លាស់​មក​ Boca Junior វិញ​​ ​ ៖

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Carlos Tevez ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​ឲ្យ​ Boca Junior តាំង​ពី​រូបគេ​ត្រលប់​ទៅ​វិញ​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ជីវិតនិងសង្គម
Tags: