បែក​ធ្លាយ​ថា​ Google កំពុង​ផលិត Nexus ស៊េរី​ថ្មី​ ២ ម៉ូឌែល​ជាមួយ Huawei និងLG

ពាក្យ​ចចាមអារ៉ាម​ដែល​និយាយ​អំពី Nexus ស៊េរី​ថ្មី​របស់​ Google កំពុង​តែ​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​អ្នក​ចូល​ចិត្ត​តាម​ដាន​បច្ចេកវិទ្យា។
 បែក​ធ្លាយ​ថា​ Google កំពុង​ផលិត Nexus ស៊េរី​ថ្មី​ ២ ម៉ូឌែល​ជាមួយ Huawei និងLGក្នុង​ពាក្យ​ចចាមអារ៉ាម​នោះ​បាន​និយាយ​ថា Google កំពុង​តែ​សម្ងំ​ធ្វើ​ ឧបករណ៍​ Nexus ស៊េរី​ថ្មី​ចំនួន ២ ដែល​មួយ​គឺ​សហការ​ជាមួយ​នឹង LG ហើយ​មួយ​ទៀត​សហការ​ជាមួយ​នឹង Huawei ប៉ុន្តែ​គេ​មិន​ដឹង​ថា Nexus ទាំង​ពីរ​ម៉ូដែល​នេះ​ជា​ស្មាតហ្វូន​ទាំង​ពីរ ឬ មួយ​ជា​ស្មាតហ្វូន​ហើយ​មួយ​ទៀត​ជា​ ថាប្លេត​នោះ​ទេ។

បើ​យោង​តាម​ពាក្យ​សម្ដី​​នៅ​ក្នុង​ Twitter របស់​លោក Evan Blass អ្នក​សរសេរ Blog និយាយ​ពី​បច្ចេកវិទ្យា​ដ៏​ល្បី​ម្នាក់ ​បាន​បង្ហាញ​ឲ្យ​​ពី​លក្ខណៈ​សម្បត្តិ​របស់ Huawei Nexus ស៊េរី​ថ្មី ដែល​មាន​លក្ខណៈ​​ចំណុច​ល្អៗ ជា​ច្រើន។ ដោយ​គាត់​បញ្ជាក់​ថា Nexus ស៊េរី​ថ្មី​នឹង​ មាន​អេក្រង់​​ប្រភេទ​ Quad HD ទំហំ 5.7-inch (2560×1440 ភីកសែល ) មាន​ដង់ស៊ីតេ​អេក្រង់​ទំហំ 515 ppi ​និង​ប្រើប្រាស់​ CPU ប្រភេទ Snapdragon 820។ បើ​វា​ជា​ការ​ពិត​មែន​ Nexus ស៊េរី​ថ្មី​នឹង​មាន​លក្ខណៈ​​សម្បត្តិ​ល្អ​ប្រសើរ​ជាង​ស៊េរី​មុន ប៉ុន្តែ អេក្រង់​​របស់​វា​តូច​ជាង Nexus 6 ដែល​ជា​ស៊េរី​មុន​បន្តិច។

លោក​ Blass ក៏​បាន​បញ្ជាក់​បន្ថែម​ថា Nexus ដែល​ផលិត​ដោយ Huawei នឹង​មាន​ Fingerprint ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោយ ខាង​ក្រោម​ កាមេរ៉ា ដូច​ទៅ​នឹង Huawei Ascend Mate 7 និង Ascend Mate 7 ដែរ។ Nexus ទាំង​ពីរ​ម៉ូឌែល​ នឹង​បង្ហាញ​ជា​សាធារណៈ​ ក្នុង​ពេល​តែ​មួយ​ជាមួយ​នឹង​ការ​បញ្ចេញ​នូវ​ ប្រព័ន្ធ​ប្រតិបត្តិការ Android ជំនាន់​ថ្មី​គឺ Android M ដែល​អាច​នៅ​ចន្លោះ​ពី ខែ តុលា ដល់​វិច្ឆិកា នេះ។

​គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា​ សម្រាប់​ជំនាន់​មុន​របស់​ Nexus គឺ​បែង​ចែក​ជា​ពីរ​ប្រភេទ​​ មួយ​ជា​ស្មាតហ្វូន ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ Motorola គឺ Nexus 6​ និង​មួយ​ទៀត​ជា ថាប្លេត Nexus 9 ដែល​ផលិត​ដោយ​ក្រុមហ៊ុន HTC៕

ប្រែសម្រួលដោយៈ Mr DEE
ប្រភព៖


  •  បែក​ធ្លាយ​ថា​ Google កំពុង​ផលិត Nexus ស៊េរី​ថ្មី​ ២ ម៉ូឌែល​ជាមួយ Huawei និងLG已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ជីវិតនិងសង្គម
Tags: