អត្ថប្រយោជន៏​របស់​ផ្លែមង្ឃុត

ការ​ទទួលទាន​ផ្លែឈើ​ពិត​ជា​ផ្តល់​អត្ថប្រយោជន៏​យ៉ាង​ច្រើន​ក្រាស់ក្រៃ​សម្រាប់​សុខភាព​និង​សម្រស់ ថែម​ទាំង​មាន​សមត្ថភាព​ជួយ​ព្យាបាល​ជំងឺ​ទៀត​ផង។ ហើយ​ខាងក្រោម​នេះ​គឺ​ជា​អត្ថប្រយោជន៏​ពី​ការ​ទទួលទាន​ផ្លែមង្ឃុត៖
១. វីតាមីនC
ផ្លែមង្ឃុត​សម្បូរ​ទៅ​ដោយ​វីតាមីនC ១២%ក្នុង​បរិមាណ​១០០​ក្រាម (១ខាំ)នៃ​សាច់មង្ឃុត។ចំពោះ​សារធាតុ​វីតាមីន C​គឺ​អាច​ប្រឆាំង​នឹង​វីរុស​និង​បាក់តេរី​ដូចជា​ជំងឺ​ផ្តាសាយ​ជា​ដើម។ អញ្ចឹង​ហើយ​គួរ​តែ​ទទួលទាន​ផ្លែមង្ឃុត​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ។
២.សម្បូរ​ជាតិ​កាក​សរសៃ
ជា​ធម្មតា​ផ្លែមង្ឃុត​មាន​រសជាតិ​ផ្អែមឆ្ងាញ់​តែ​វា​បែរ​ជា​ផ្ទុក​នូវ​កំរិត​កាឡូរី​ទាប​ទៅ​វិញ​ត្រឹម​តែ​៦៣​កាឡូរី​ក្នុង​បរិមាណ​សាច់មង្ឃុត​១០០​ក្រាម​ដែល​មិន​អាច​ធ្វើ​អោយ​ធាត់​បាន​ឡើយ។ម្យ៉ាង​វិញ​ទៀត​វា​មិន​ត្រឹម​តែ​ផ្ទុក​ចំនួន​កាឡូរីទាប​នោះ​ទេ​វា​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​កាក​សរសៃ​ខ្ពស់​ដែល​មាន​ប្រយោជន៏​ដល់​ការ​រក្សា​សុខភាព​រាងកាយ​មិន​អោយ​ធាត់​ផង​ដែរ៕

ប្រែ​សម្រួល​ដោយ៖ Ninja
ប្រភព៖ Healthdigezt


  • អត្ថប្រយោជន៏​របស់​ផ្លែមង្ឃុត已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:វីដេអូ
Tags: