មួយ​សន្លឹក​បង្ហាញ​ពី​ការ​ថត​រូប​អាពាហ៍ពិពាហ៍​នៅ​សម័យ​មុន

ការ​ថត​រូប​​គឺ​វិធី​សាស្ត្រ​ក្នុង​រក្សា​ទុក​នូវ​អនុស្សាវរីយ​ដែល​​យើង​បាន​ធ្វើ​ ​ដើម្បី​រំលឹក​នៅ​ពេល​ក្រោយ ។ ហើយ​ការ​ថត​រូប​នៅ​ក្នុង​សម័យ​បច្ចុប្បន្ន​គឺ​អាច​ធ្វើ​​បាន​គ្រប់​គ្នា ដោយ​សារ​បច្ចេកវិទ្យា​កាន់​តែ​រីកចម្រើន ហើយ​ទូរសព្ទ​ជំនាន់​ក្រោយ​ដែល​គេ​ហៅ​ថា ទូរសព្ទ​ឆ្លាតវៃ ​(Smart Phone) សុទ្ធ​តែ​បំពាក់​នូវ​មុខ​ងារ​ថត​រូប​ឌីជីថល។

ប៉ុន្តែ​លោក​អ្នក​មាន​ដឹង​ទេ​ថា នៅ​ជំនាន់​ដែល​គ្មាន​បច្ចេកវិទ្យា​ទំនើប​ការ​ថត​រូប​មាន​សភាព​បែប​ណា ?

ជា​ការ​ពិត​ណាស់ នៅ​ជំនាន់​នោះ​អ្នក​គ្រប់​គ្នា​មិន​អាច​ថត​រូប​តាម​តែ​នឹក​ឃើញ​ចង់​ថត​ពេលណា​ក៏​បាន ឬ​កន្លែង​ណា​ក៏​បាននោះ​ទេ ព្រោះ​ការ​ថត​រូបបាន​លុះ​ត្រា​តែ​មាន​ម៉ាស៊ីន​ថត ហើយ​ម៉ាស៊ីន​ថត​នៅ​សម័យ​នោះ​គឺ​មាន​តម្លៃ​ថ្លៃ​ ហេតុ​ដូចនេះ​គឺ​មាន​តែ​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​​ទើប​អាច​មាន​ភាព​រូបថត​ច្រើន​បន្តិច ប៉ុន្តែ​សម្រាប់​មនុស្ស​ទូទៅ​គឺ​អាច​ថត​បាន​លុះ​ត្រា​តែ​មាន​កម្មវិធី​ពិសេស ឬ​ការ​ជួល​សម្រាប់​ការ​ថត​រូប​ជុំ​គ្នា​ជា​លក្ខណៈ​គ្រួសារ យូរៗ​ម្ដង​តែ​ប៉ុណ្ណោះ។

រូបថត​មួយ​សន្លឹក​នេះ​នឹង​បង្ហាញ​អ្នក​ពី​​ទិដ្ឋភាព​មួយ​​នៃ​ការ​ថត​រូប​​​អនុស្សាវរីយ​នៅ​ថ្ងៃ​អាពាហ៍​ពិពាហ៍​នៅ​សម័យ​មុន ៖

ប្រភព​រូបថត ៖ Facebook ()


  • មួយ​សន្លឹក​បង្ហាញ​ពី​ការ​ថត​រូប​អាពាហ៍ពិពាហ៍​នៅ​សម័យ​មុន已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:បច្ចេកវិទ្យា
Tags: